សុខភាព
អ្វីទៅជាជំងឺរលាកផ្លូវបង្ហូរទឹកនោម!
ការរលាកនៅផ្នែកណាមួយនៃប្រព័ន្ធបង្ហូរទឹកនោម (ក្នុងតម្រងនោម, បំពង់បង្ហូរទឹកនោម, ប្លោកនោម ឬបង្ហួរនោម) ច្រើនបង្កឡើងដោយមេរោគ ដែលមានប្រភពពីស្បែកនៅបរិវេណប្រដាប់បន្តពូជខាងក្រៅ និងផ្លូវលាមក។

មេរោគធ្វើដំណើរឡើងបញ្ច្រាសពីចរន្តទឹកនោម គឺចូលតាមបង្ហួរនោម និងឡើងមកលើតាមផ្លូវបង្ហូរទឹកនោម ហើយជាទូទៅមនុស្សស្រីមានហានិភ័យទៅនិងជំងឺនេះ ជាងមនុស្សប្រុសដោយសារភាពខ្លីនៃបង្ហួរនោមរបស់គាត់។

១) រោគសញ្ញា៖
ការរលាកផ្លូវបង្ហូរទឹកនោមអាចស្តែងចេញជារោគសញ្ញាដូចខាងក្រោមៈ

– ការឈឺចាប់ផ្សា ក្រហាយនៅតាមបង្ហួរនោមពេលកំពុងនោម
– ការឈឺស្ទុំៗ នៅផ្នែកខាងក្រោម និងចំកណ្តាលនៃពោះ
– នោមញឹកខុសធម្មតា
– ទឹកនោមមានខ្ទុះ ឬមានពណ៌ល្អក់

ក្រៅពីនេះមានរោគសញ្ញារួមផ្សំផ្សេងទៀត ដែលអាចបញ្ជាក់ពីភាពធ្ងន់ធ្ងរនៃជំងឺៈ
– ក្តៅខ្លួន (លើសពី 38°C)
– ឈឺចុកចាប់ខ្លាំងនៅផ្នែកចង្កេះមួយចំហៀង
– នោមមានឈាម
– ស្ទះនោម ឬអត់មានទឹកនោម
ការរលាកធ្ងន់ធ្ងរនេះ អាចមានប្រភពមកពីការរលាកក្រពេញប្រូស្តាតចំពោះបុរស ឬរលាកតម្រងនោមស្រួចស្រាល (postatite ou pyélonéphrite aiguë) ដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត។

២) ការព្យាបាល៖
ជំងឺរលាកផ្លូវទឹកនោម តម្រូវឲ្យអ្នកជំងឺមកជួបពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីពិនិត្យតាមដានកំណត់មេរោគ ដែលជាប្រភពនៃជំងឺ ឬស្វែងរកមូលហេតុដែលបណ្តាលឲ្យមានការរលាកម្តងហើយម្តងទៀត។
– ជាទូទៅក្នុងករណីរលាកធម្មតា ជំងឺនេះអាចព្យាបាលបានតាមរយៈការលេបថ្នាំផ្សះនៅផ្ទះដែលចេញដោយវេជ្ជបញ្ជាត្រឹមត្រូវ (Traitement ambulatoire) និងតម្រូវឲ្យមានការតាមដានពីការវិវត្តន៍នៃជំងឺជាមួយគ្រូពេទ្យដែលព្យាបាល។
– ក្នុងករណីធ្ងន់ធ្ងរនៃជំងឺនេះ ការព្យាបាលនិងតាមដានត្រូវធ្វើឡើងនៅមន្ទីរពេទ្យ។
៣) វិធីការពារ៖
ដើម្បីការពារកុំឲ្យកើតជំងឺរលាកផ្លូវបង្ហូរទឹកនោមសូមអនុវត្តដូចខាងក្រោមៈ
– ការធ្វើអនាម័យក្រោយបន្ទោបង់រួច(លាងសំអាតពីមុខទៅក្រោយ)
– ការបត់ជើងតូចម្តងក្រោយរួមដំណេក
– អនាម័យនៃប្រដាប់បន្តពូជក្រៅ (ខោក្នុង, សំឡីអនាម័យចំពោះស្ត្រី)
– ជៀសវាងការធន់ទ្រាំយូរនឹងការទៅនោម
– ព្យាយាមពិសាទឹកពី ២លីត្រ ទៅ ២លីត្រកន្លះ ក្នុងមួយថ្ងៃ ដើម្បីរក្សាចំណុះទឹកនោមពី ១លីត្រកន្លះ ទៅ២លីត្រ ក្នុងមួយថ្ងៃ។

បើសិនលោកអ្នកមានអាការៈដូចបានរៀបរាប់ខាងលើ សូមប្រញាប់ទៅពិគ្រោះជាគ្រូពេទ្យជំនាញ ជៀសវាងការបណ្តែតបណ្តោយជំងឺនេះ និងទុកឲ្យហួសពេល ដែលបណ្តាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិត។ «ពិសាទឹកឲ្យបានបរិបូរណ៍ និងរស់នៅប្រកបដោយអនាម័យខ្ពស់ ជៀសវាងបាននូវជំងឺឆ្លងទាំងពួង ដើម្បីសុខភាពល្អទាំងអស់គ្នា! »៕
អត្ថបទ៖ រស្មី
សួមចុចអាន៖ អ្វីទៅជាកាវិភាគខួរឆ្អឹង!

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៤ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស