Connect with us

សុខភាព

អ្វី​ទៅជា​កា​វិភាគ​ខួរឆ្អឹង​!

បានផុស

នៅ

វិភាគ​ខួរឆ្អឹង (myélogramme) គឺជា​ការវិភាគ​កោសិកា​ឈាម​ដែល​អនុញ្ញាត​ដល់​ការសិក្សា​ខួរឆ្អឹង ដើម្បី​បង្ហាញ​ព័ត៌មាន​ពី​ភាពមិនប្រក្រតី ទាំង​បរិមាណ និង​គុណភាព នៃ​មុខងារ​ការផលិត​កោសិកា​គ្រាប់​ឈាម​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១) អ្វី​ទៅ​ហៅថា​ខួរឆ្អឹង​?

​ខួរឆ្អឹង គឺជា​កន្លែង​ផលិត​កោសិកា​គ្រាប់​ឈាម​ដើម ដែលមាន​កោសិកា​គ្រាប់​ឈាមក្រហម កោសិកា​គ្រាប់​ឈាមស និង​កោសិកា​ប្លា​កែ​ត​។ (​បញ្ជាក់​: ខួរឆ្អឹង​ខុសពី​ខួរឆ្អឹងខ្នង​)

២) តើ​ពេលណា​ដែល​ត្រូវធ្វើ​ការវិភាគ​កោសិកា​គ្រាប់​ឈាម​នៅក្នុង​ខួរឆ្អឹង​?

​មុន​ធ្វើ​ការវិភាគ​ខួរឆ្អឹង អ្នក​ត្រូវ​ធ្វើការ វិភាគ​គ្រាប់​ឈាម​ជាមុនសិន​។​

– បើ​ការវិភាគ​កោសិកា​គ្រាប់​ឈាម​នៅក្នុង​ឈាម​បង្ហាញ​ភាពមិនប្រក្រតី​ណាមួយ​នៃ​កោសិកា​ឈាម​។​

– រឺ​ពេលខ្លះ ការវិភាគ​កោសិកា​គ្រាប់​ឈាម​នៅក្នុង​ឈាម​បង្ហាញ​ជា​លក្ខណៈ​ធម្មតា​ក៏ដោយ តែមាន​រោគសញ្ញា​សង្ស័យ​មួយចំនួន​ដែល​ទាក់ទង​នឹង​ជំងឺ​គ្រាប់​ឈាម​។​

៣) តើ​ពេលណា​ត្រូវធ្វើ​ការវិភាគ​គ្រាប់​ឈាម​នៅក្នុង​ឈាម​?

– នៅពេល​មាន​រោគសញ្ញា​មួយចំនួន​ដូចជា អស់កម្លាំង ក្តៅខ្លួន កន្ទួល​រឺ​ជាំ​លើ​ស្បែក​ហូរឈាម​។​

– រាល់​គ្រប់​អ្នកជំងឺ​ទាំងអស់ ព្រោះថា​ការវិភាគ​គ្រាប់​ឈាម​នៅក្នុង​ឈាម បានផ្តល់​ព័ត៌មាន​មួយផ្នែក​សម្រាប់​ការវិភាគ​បញ្ជាក់​រោគវិនិច្ឆ័យ​នៃ​ជំងឺ រឺមួយ​អាច​រកឃើញ​ដោយ​ចៃដន្យ​នៃ​ជំងឺ​គ្រាប់​ឈាម​ក្នុង​ប្រការ​ណាមួយ​។​

​បញ្ជាក់​: រោគសញ្ញា​គ្លីនិក និង​ការវិភាគ​គ្រាប់​ឈាម​នៅក្នុង​ឈាមមាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ មុន​ធ្វើ​ការវិភាគ​កោសិកា​គ្រាប់​ឈាម​នៅក្នុង​ខួរឆ្អឹង​។​

៤) ភាពមិនប្រក្រតី នៃ​កោសិកា​គ្រាប់​ឈាម​នៅក្នុង​ឈាម មានដូចជា​:

– វត្តមាន​នៃ​កោសិកា​ដើម រឺ​កោសិកា​មិនធម្មតា​នៅក្នុង​ឈាម (blastes, atypique,…)

– ចំនួន​កោសិកា​ថយចុះ​ខ្លាំង (bicytopénie, pancytopénie, …)

– ចំនួន​កោសិកា​កើនឡើង​ខ្លាំង (Hyperleucocytose, polyglobulie, thrombocytose)

៥) វិធី​ចោះ​បូម​យក​ខួរឆ្អឹង (ponction sternale, ponction iliaque)៖

​ការ​បូម​ខួរឆ្អឹង​គឺជា​កាយវិការ​វេជ្ជសាស្ត្រ (geste médical) ដោយ​បូម​ខួរឆ្អឹង​ចេញពី​ឆ្អឹងទ្រូង (sternum) រឺ​ឆ្អឹងត្រគៀក (crête iliaque) ដោយ​គ្មាន​ការឈឺចាប់ តាមរយៈ​ថ្នាំស្ពឹក​ប្រើ​នៅនឹងកន្លែង បន្ទាប់មក​យកទៅ​វិភាគ​នឹង​មីក្រូ​ទស្សន៍​ដោយ​គ្រូពេទ្យ​ឯកទេស​ផ្នែក​គ្រាប់​ឈាម​។​

៦) តើ​ពេលណា​ត្រូវ​ជៀសវាង​ការធ្វើ​វិធី​បូម​ខួរឆ្អឹង​?

– មាន​វិបត្តិ​ការ​ហូរឈាម​ធ្ងន់ធ្ងរ (trouble de la coagulation grave)

– ប្រវត្តិ​ធ្លាប់​វះកាត់​ទ្រូង (thoracotomie)

– បន្ទាប់ពី​ការព្យាបាល​ដោយ​កម្ម​រស្មី​អ៊ិ​ច នៅ​កន្លែង​ខួរឆ្អឹង​

៧) លទ្ធផល​នៃ​ការវិភាគ​ខួរឆ្អឹង​បង្ហាញ​អំពី​៖

– ការវាយតម្លៃ​រូបភាព​ទូទៅ​នៃ​កោសិកា​ខួរឆ្អឹង​

– កោសិកា​មិនធម្មតា ឬ​កោសិកា​មហារីក​

– ជំងឺមហារីក​គ្រាប់​ឈាម​ស្រួចស្រាល (leucémie aiguë)

– ជំងឺមហារីក​គ្រាប់​ឈាម​រ៉ាំរ៉ៃ (leucémie chronique)

– ជំងឺមហារីក​កូនកណ្តុ​រ (lymphome)

– ជំងឺ​ឈប់​ផលិត​គ្រាប់​ឈាម (aplasie)

– ការកើតឡើង​មិនធម្មតា​នៃ​កោសិកា​គ្រាប់​ឈាម (SMD)

– ការកើនឡើង​មិនធម្មតា​នៃ​កោសិកា​គ្រាប់​ឈាម (SMP)

– កង្វះ​គ្រាប់​ឈាម (agranulocytose)

– ជំងឺ​ប្លា​កែ​ត (thrombopathie)

​ចំពោះមុខ​តម្រូវការ​ចាំបាច់​ក្នុងការ​ផ្តល់ជូន​សេវា​វិភាគ​កំរិត​ខ្ពស់​ទាំង​គុណភាព និង​ប្រសិទ្ធភាព មន្ទីរ​ពិសោធន៍​វិភាគ​វេជ្ជសាស្ត្រ​ផ្នែក​ឯកទេស​ឈាម​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត សហកា​យ៉ាង​ជិតស្និត​បំផុត​ជាមួយ​ក្រុម​វេជ្ជបណ្ឌិត​ឯកទេស​គ្រប់​ជំនាញ​ដើម្បី​ទទួលបាន​ពត៍​មាន​គ្រប់​ជ្រុងជ្រោយ​អំពី​ស្ថានភាព​ជំងឺ និង​ផ្តល់ជូន​ត្រលប់​ទៅវិញ​នូវ​សេវា​វិភាគ​ប្រកបដោយ​ភាព​សុក្រឹត ដែលជា​ការចូលរួមចំណែក​ផ្តល់ជូន​ប្រសិទ្ធិភាព​កំរិត​ខ្ពស់​នៃ​ការព្យាបាល​រាល់​គ្រប់​ជំងឺ​ពាក់ព័ន្ធ​នឹង​ជំងឺ​កោសិកា​គ្រាប់​ឈាម និង​មហារីក​គ្រាប់​ឈាម​ដូច​បាន​រៀបរាប់​ខាងលើ​។​

“​វិភាគ​ទាន់ពេលវេលា ដោយ​ភាពច្បាស់លាស់ នាំមក​នូវ​ការព្យាបាល​មួយ ប្រកបដោយ​ប្រសិទ្ធភាព និង​ទំនុកចិត្ត​”៕​

អត្ថបទ ៖ រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៥ នាទី មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម២៣ នាទី មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

ព័ត៌មានជាតិ២៨ នាទី មុន

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

ជីវិតកម្សាន្ដ២៩ នាទី មុន

ម្ចាស់បទ “Smoke” ខឹងខ្លាំងដល់ថ្នាក់ប្ដឹងប៉ូលិសជួយរកយុត្តិធម៌ ក្រោយធ្លាយរូបអាក្រាតកាយ

ជីវិតកម្សាន្ដ៣២ នាទី មុន

ស្ងាត់ៗ កូនប្រុសពៅកំពូលតារាចម្រៀង ព្រាប សុវត្ថិ ចុះកុងត្រាចូលផលិតកម្ម Galaxy

Sokha Hotels

ព័ត៌មានពេញនិយម