Connect with us

ព័ត៌មានអន្ដរជាតិ

ការស្រាវជ្រាវ៖ ថ្នាំអាស្ពីរីនកម្រិតទាប អាចកាត់បន្ថយហានិភ័យ មិនឱ្យអ្នកជំងឺកូវីដឈឺធ្ងន់ឬស្លាប់បាន

បានផុស

នៅ

ការស្រាវជ្រាវថ្មីមួយបង្ហាញថា ការប្រើថ្នាំអាស្ពីរីនអាចបន្ថយហានិភ័យនៃអ្នកជំងឺ COVID-19 មិនឱ្យធ្លាក់ខ្លួនកាន់តែធ្ងន់ធ្ងរឬស្លាប់បាន។

ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា ថ្នាំគ្រាប់ក្នុងកម្រិតទាបប្រចាំថ្ងៃអាចជួយកាត់បន្ថយអត្រាប្រើបំពង់អុកស៊ីហ្សែន ឬចៀសបានការចូលក្នុងបន្ទប់ ICU រហូតដល់ជាង ៤០ ភាគរយ។

Those given the drug were 43% less likely to be admitted to the ICU and 44% less likely to need ventilators (file image)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លើសពីនេះទៅទៀតវាកាត់បន្ថយហានិភ័យនៃការស្លាប់ពីការឆ្លងបានជិតពាក់កណ្តាល បើប្រៀបធៀបនឹងមនុស្សដែលមិនបានប្រើថ្នាំ។

ក្រុមដែលដឹកនាំដោយសាលាវេជ្ជសាស្រ្តនៃសាកលវិទ្យាល័យ ចច វ៉ាស៊ីនតោន (George Washington) សហរដ្ឋអាមេរិក និយាយថា ការស្រាវជ្រាវបង្ហាញថា ថ្នាំអាស្ពីរីនអាចជាការព្យាបាលលឿន ងាយស្រួល និងថោកជាងថ្នាំដទៃទៀត។

ដោយឡែក លោកវេជ្ជបណ្ឌិត Jonathan Chow មានប្រសាសន៍ថា “មូលហេតុដែលយើងចាប់ផ្តើមប្រើថ្នាំអាស្ពីរីនជាមួយអ្នកជំងឺកូវីដ-១៩ ដោយសារតែអ្នកជំងឺភាគច្រើននឹងចាប់ផ្តើមមានផលវិបាកនៃការថប់ដង្ហើមនៅរដូវក្ដៅ”។

Low-dose aspirin reduces risk of ICU admission and death of Covid-19 - CNN

ស្របពេលគ្នាដែរ ក្រុមអ្នកជំនាញជឿជាក់ថា សមត្ថភាពរបស់ថ្នាំអាស្ពីរីនក្នុងការការពារការកកឈាមអាចមានអត្ថប្រយោជន៍ចំពោះអ្នកជំងឺកូវីដ។

ការស្រាវជ្រាវដែលចុះផ្សាយនៅក្នុងទិនានុប្បវត្តិ Anesthesia & Analgesia បានធ្វើឡើងចំពោះអ្នកជំងឺ COVID-19 ចំនួន ៤១២ នាក់ដែលចូលមន្ទីរពេទ្យនៅសហរដ្ឋអាមេរិកចន្លោះខែមីនា ២០២០ និងខែកក្កដា ឆ្នាំ ២០២០។ ក្នុងនោះអ្នកជំងឺ ៣១៤ ​នាក់ (៧៦,៣%) ​មិនបានទទួលថ្នាំអាស្ពីរីន  រីឯអ្នកជំងឺ ៩៨ ​នាក់ (២៣,៧ ) ទៀតដែលនៅសល់ បានទទួលថ្នាំក្នុងរយៈពេល ២៤ ម៉ោងបន្ទាប់ពីចូលសម្រាកព្យាបាល។

Aspirin could be key in helping Covid-19 patients recover

លទ្ធផលបានបង្ហាញថា អ្នកជំងឺដែលលេបថ្នាំអាស្ពីរីនមិនសូវត្រូវការខ្យល់អុកស៊ីហ្សែនមាន ៤៤% ហើយ ៤៣% មិនមានហានិភ័យត្រូវចូលក្នុងបន្ទប់ ICU ទេ។

លើសពីនេះទៅទៀត អ្នកដែលត្រូវបានគេផ្តល់ថ្នាំមាន ៤៧% ហាក់ដូចជាមិនស្លាប់ដោយសារជំងឺ COVID-19 នៅក្នុងមន្ទីរពេទ្យឡើយ។

អ្នកនិពន្ធបានសរុបថា “ការប្រើប្រាស់ថ្នាំអាស្ពីរីនអាចធ្វើឱ្យអ្នកជំងឺទទួលបានលទ្ធផលប្រសើរឡើងពេលដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ” ។

ទន្ទឹមនឹងនេះ ការសិក្សាមួយទៀតបានរកឃើញថា ថ្នាំអាស្ពីរីនមួយគ្រាប់ក្នុងមួយថ្ងៃអាចកាត់បន្ថយហានិភ័យនៃការឆ្លងវីរុសកូវីដ-១៩ បានដល់ ២៩ ភាគរយ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Daily Mail

ចុចអាន៖ ការស្រាវជ្រាវថ្មីបង្ហាញថា អ្នកជំងឺកូវីដ-១៩បានបាត់បង់សមត្ថភាពស្តាប់សំឡេង

ចុចអាន៖ ការស្រាវជ្រាវថ្មី៖ អ្នកគេងមិនសូវលក់ពេលយប់ ឬឧស្សាហ៍ធ្វើការអស់កម្លាំង ងាយឆ្លងជំងឺកូវីដ១៩

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១ ថ្ងៃ មុន

​គម្រោងសាងសង់ស្ពានតភ្ជាប់ពីខេត្តកំពង់ឆ្នាំង-កំពង់ធំ​ កំពុងរង់ចាំថវិកាពីចិន​​

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកនាំពាក្យ៖ នាវាចិន២គ្រឿង ចូលមកកំពង់ផែរាម គឺត្រៀមធ្វើសមយុទ្ធយោធា មិនមែនមកតាំងមូលដ្ឋានទ័ពឡើយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អ៊ុយក្រែន បើកការវាយប្រហារចូលដីរុស្ស៊ី ចំទិវាជ័យជម្នះ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

សម្ដេ​ចតេជោ ស្នើមេដឹកនាំមីយ៉ាន់ម៉ា ជួបលោកស្រី អ៊ុង សានស៊ូជី សួរសុខទុក្ខ តាមប្រព័ន្ធវីដេអូ

សន្តិសុខសង្គម២០ ម៉ោង មុន

អ្នកនាំពាក្យ៖ សមត្ថកិច្ចឃាត់ខ្លួន ប្រធានបក្សកម្លាំងជាតិ ព្រោះបង្ហោះសារញុះញង់បង្កភាពវឹកវរដល់សង្គម

Sokha Hotels

ព័ត៌មានពេញនិយម