ព័ត៌មានអន្ដរជាតិ
ថៃ មានអ្នកស្លាប់ជាបន្ត ដោយសារកូវីដ ខណៈមនុស្សអាយុចន្លោះ ៣០-៣៩ឆ្នាំ ងាយឆ្លងវីរុសបំប្លែងថ្មីបំផុត
ក្នុងរយៈពេលមួយសប្តាហ៍ គិតចាប់ពីថ្ងៃ១១-១៧ខែឧសភាឆ្នាំ២០២៥ ប្រទេសថៃ បានកត់ត្រាពីករណីឆ្លងកូវីដ-១៩ រឹតតែខ្លាំង ខណៈក្នុងនោះក៏មានមនុស្សស្លាប់២នាក់ផងដែរ ហើយដ្បិតថា តួលេខមនុស្សស្លាប់ ស្ថិតនៅកម្រិតទាប ប៉ុន្តែវាក៏បង្កជាក្តីបារម្ភផងដែរ ព្រោះថា បើគ្មានវិធានការការពារទេនោះ ស្ថានភាពអាចនឹងកាន់តែអាក្រក់។

សារព័ត៌មាន Thailand Business News ដោយដកស្រង់ប្រភពពីក្រសួងសុខាភិបាលសាធារណៈថៃ បានចុះផ្សាយកាលពីថ្ងៃអង្គារទី២០ខែឧសភាថា ករណីស្លាប់ទាំងពីរ គឺស្ថិតនៅក្នុងខេត្ត Kanchanaburi និង Sukhothai។
ទោះបីជាយ៉ាងណាក៏ដោយ មានប្រភពក្រៅផ្លូវការហ៊ានអះអាងថា តាមពិតតួលេខមនុស្សស្លាប់ពិតប្រាកដ អាចកើនលើសនេះ គ្រាន់តែក្រសួងមិនដាក់បញ្ចូលក្នុងរបាយការណ៍។

ចំពោះតួលេខមនុស្សស្លាប់ថ្មីនេះ ដ្បិតតែវាធ្លាក់ចុះបន្តិចបើធៀបនឹងសប្តាហ៍មុន (៤-១០ខែឧសភា) ក៏ដែលមានមនុស្សស្លាប់៦នាក់ក៏ពិតមែន ប៉ុន្តែនេះសបញ្ជាក់ឲ្យឃើញថា មនុស្សស្លាប់ដោយសារជំងឺកូវីដ១៩នៅប្រទេសថៃ ចេះតែមានជាបន្តបន្ទាប់ក្នុងការវាយប្រហាររលកថ្មី។
ម្យ៉ាងក្រសួងរកឃើញថា ក្នុងរលកថ្មីនេះ គឺមានការជំរុញករណីឆ្លងខ្លាំងដោយសារវីរុសអូមីក្រុងបំប្លែងខ្លួនប្រភេទ XEC ហើយមនុស្សដែលមានអាយុចន្លោះ៣០-៣៩ឆ្នាំ ជាក្រុមមនុស្សងាយឆ្លងវីរុសបំប្លែងថ្មីនេះបំផុត។

បើនិយាយពីករណីឆ្លងវិញ ក្នុងរយៈពេលត្រឹមមួយសប្តាហ៍ប៉ុណ្ណោះ គិតចាប់ពីថ្ងៃទី១១ដល់១៧ខែឧសភា ថៃមានមនុស្សឆ្លងកូវីដរហូតដល់ទៅ ៣៣ ០៣០ករណី ខណៈរាជធានីបាងកក ធ្ងន់ធ្ងរជាងគេ ដោយមានអ្នកឆ្លងដល់ទៅ ៦ ២៩០ករណី។
ទន្ទឹមនោះ ក្រសួងរកឃើញថា ក្នុងចំណោមករណីឆ្លងកូវីដសរុប គិតចាប់តាំងពីខែមករាឆ្នាំនេះមក មាន ១០៨ ៨៩១ករណីជាប្រភេទអូមីក្រុងបំប្លែងថ្មី XEC ក្នុងនោះស្លាប់ ២៧នាក់។ មិនត្រឹមប៉ុណ្ណឹង ក្រសួងបានព្រមានដល់ពលរដ្ឋឲ្យប្រុងប្រយ័ត្នព្រោះថា វីរុសអូមីក្រុងបំប្លែងថ្មី XEC នេះឆ្លងរាលដាលលឿនជាងជំងឺផ្តាសាយរហូតដល់ទៅ៧ដងឯណោះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ការពារខ្លួន! ថៃ ព្រមានថា អូមីក្រុងបំប្លែងថ្មី XEC ឆ្លងលឿនជាងផ្តាសាយ ៧ដងឯណោះ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


