ព័ត៌មានអន្ដរជាតិ
ស្លាប់១៩នាក់ និងឆ្លងជាង ៧ម៉ឺននាក់នៅថៃ ព្រោះរលកថ្មីនៃជំងឺកូវីដ១៩
ករណីឆ្លងកូវីដ១៩ បានកើនឡើងគួរឲ្យកត់សម្គាល់នៅក្នុងប្រទេសថៃ ដោយមានអ្នកឆ្លងសរុបចំនួន ៧១ ០៦៧ នាក់ និងមានអ្នកស្លាប់ចំនួន ១៩នាក់ចន្លោះថ្ងៃទី១ខែមករា ដល់ថ្ងៃទី១៤ខែឧសភា។ នេះបើយោងតាមរបាយការណ៍មជ្ឈមណ្ឌលព័ត៌មាន កូវីដ១៩របស់រដ្ឋាភិបាលថៃ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Nation ករណីឆ្លងកូវីដ១៩នៅក្នុងប្រទេសថៃនៅតែបន្តកើនឡើង ជាពិសេសបន្ទាប់ពីចប់បុណ្យសង្ក្រាន្ត ដោយក្នុងអំឡុងពេលនោះ ចំនួនករណីឆ្លងបានកើនឡើងជាលំដាប់ ភាគច្រើនជាប្រភេទ Omicron XEC ថ្មីដែលឆ្លងលឿនជាងមុន។
ទិន្នន័យពីនាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្រ បានបង្ហាញថា វត្តមាននៃកូវីដប្រភេទ Omicron XEC កើនឡើងខ្លាំងនៅថៃក្នុងអំឡុងខែមករា និងខែកុម្ភៈ។ អាជ្ញាធរអំពាវនាវឲ្យប្រជាពលរដ្ឋបន្តប្រុងប្រយ័ត្ន តាមដានរោគសញ្ញា លាងដៃឱ្យបានញឹកញាប់ និងពាក់ម៉ាស់នៅកន្លែងមានមនុស្សកកកុញ។
ប្រភេទកូវីដ Omicron XEC ទើបលេចចេញរូបរាងថ្មី ហើយត្រូវបានកំណត់អត្តសញ្ញាណដំបូងក្នុងប្រទេសអាល្លឺម៉ង់ក្នុងខែមិថុនាឆ្នាំ២០២៤។ វាគឺជាកូនកាត់នៃប្រភេទរងពីរគឺ KS.1.1 (FLiRT) និង KP.3.3 (FLuQE)។ XEC ឆ្លងលឿនជាងមុន ហើយឥឡូវនេះវាត្រូវបានគេរកឃើញនៅក្នុងប្រទេសយ៉ាងហោចណាស់ ១៥ នៅទូទាំងទ្វីបអឺរ៉ុប អាមេរិកខាងជើង និងអាស៊ី។
ទិន្នន័យពីសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងចិនបង្ហាញថា XEC រីករាលដាលពី ៨៤ទៅ១១០% លឿនជាងប្រភេទ Omicronផ្សេងទៀត និងមានចំនួនប្រមាណ ១០-២០% នៃការឆ្លងថ្មីនៅក្នុងតំបន់មួយចំនួន៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


