ព័ត៌មានអន្ដរជាតិ
ជំងឺកូវីដ១៩ អុកឡុកអាស៊ី សាជាថ្មី បង្កក្តីបារម្ភខ្លាំង
ប៉ុន្មានខែចុងក្រោយនេះគេឃើញថា ជំងឺកូវីដ១៩ បានរើបឡើងសាជាថ្មី ដោយបង្កការឆ្លងខ្លាំងនៅតាមប្រទេសមួយចំនួនក្នុងទ្វីបអាស៊ី ជាពិសេសវាជំរុញដោយមេរោគបំប្លែងថ្មីតែម្តង។

ថៃ
ស្ថានការណ៍ឆ្លងរាលដាលជំងឺកូវីដ១៩រលកថ្មី កំពុងវាយលុកខ្លាំងណាស់ ដោយរយៈពេលត្រឹមមួយសប្តាហ៍ប៉ុណ្ណោះ ពោលគឺគិតចាប់ពីថ្ងៃទី១១ដល់១៧ខែឧសភា មានមនុស្សឆ្លងរហូតដល់ទៅ ៣៣ ០៣០ករណី ខណៈគ្រាន់តែរាជធានីបាងកក មានអ្នកឆ្លងដល់ទៅ ៦ ២៩០ករណីទៅហើយ។ ក្នុងនោះក៏មានរបាយការណ៍អំពីមនុស្សស្លាប់២នាក់ផងដែរ ប៉ុន្តែគេជឿថា កាលពីសប្តាហ៍មុន មនុស្សស្លាប់ដោយសារជំងឺកូវីដ១៩អាចមានដល់ទៅជាង១០នាក់ឯណោះ គ្រាន់តែមិនទាន់បញ្ជាក់ជាផ្លូវការ។

ចិន
ចិនឯណោះក៏មិនខុសពីថៃដែរ ដោយមួយសប្តាហ៍គិតត្រឹមថ្ងៃ៣ខែឧសភា ករណីឆ្លងហក់ឡើងសឹងទ្វេដង បើធៀបនឹងរយៈពេលដូចគ្នាទៅនឹងសប្តាហ៍មុន ប៉ុន្តែយ៉ាងណា រដ្ឋាភិបាលទីក្រុងប៉េកាំង មិនបញ្ចេញរបាយការណ៍ជាក់លាក់ឡើយ។ ទោះបែបនេះ គេបារម្ភថា វាអាចជាសញ្ញាថា ចិនប្រហែលស្ថិតនៅលើផ្លូវឈានឆ្ពោះទៅរកការផ្ទុះជំងឺដូចទៅនឹងកាលពីរដូវក្តៅមុន។

ហុងកុង
កូវីដ១៩ បានក្លាយជាប្រធានបទដែលគេត្រូវយកចិត្តទុកដាក់ជាថ្មី ដោយបើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ (CDC), ក្នុងសប្តាហ៍គិតត្រឹមថ្ងៃទី៣ខែឧសភា អត្រាមនុស្សកើតជំងឺផ្លូវដង្ហើម បានឈានដល់កម្រិតខ្ពស់បំផុតក្នុងឆ្នាំនេះ ដោយក្នុងនោះមាន ៣១នាក់មានស្ថានភាពធ្ងន់ធ្ងរ។

សិង្ហបុរី
ក្រសួងសុខាភិបាលសិង្ហបុរី បានចេញរបាយការណ៍អំពីការឆ្លងកូវីដ២៨% ស្មើនឹង ១៤ ២០០ករណី ក្នុងរយៈពេលមួយសប្តាហ៍គិតត្រឹមថ្ងៃទី៣ខែឧសភា ខណៈអត្រាអ្នកចូលសម្រាកក្នុងមន្ទីរពេទ្យ កើនឡើង៣០% ដែលជំរុញខ្លាំងដោយមេរោគបំប្លែងខ្លួន។

ឥណ្ឌា
ដ្បិតមិនធ្ងន់ធ្ងរតែវាក៏ជាក្តីបាម្ភ បន្ទាប់ពីក្រសួងសុខាភិបាល ប្រកាសពីការឆ្លង៩៣ករណី។ ទោះមិនមើលឃើញសញ្ញានៃហានិភ័យផ្ទុះខ្លាំង ប៉ុន្តែក្រុមអ្នកជំនាញឥណ្ឌា កំពុងតាមដានស្ថានការណ៍យ៉ាងយកចិត្តទុកដាក់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ថៃ កំពុងផ្ទុះកូវីដខ្លាំងណាស់! សប្តាហ៍មុន ឆ្លងជាង ៣ម៉ឺននាក់ ភាគច្រើននៅបាងកក
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ២០ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


