KPT+
ដាក់ទុនច្រើនពេកជាមួយស្នេហា ប្រយ័ត្នចុងក្រោយឈឺចាប់តែម្នាក់ឯង
ស្នេហាគឺជាការយល់ចិត្ត និងយោគយល់ពីដៃគូ តែបើការលះបង់មានតែម្ខាង យើងប្រាកដជាមានអារម្មណ៍ហត់នឿយមិនខាន។ កាលណាអ្នកផ្ដល់ក្ដីស្រលាញ់ និងការខ្វល់ខ្វាយច្រើនពេកឲ្យគេ ចុងក្រោយអ្នកដែលត្រូវឈឺចាប់គឺត្រូវធ្លាក់លើអ្នកតែម្នាក់ឯងប៉ុណ្ណោះ នៅពេលគេអស់ចិត្តស្នេហ៍។
តើអ្នកធ្លាប់ឆ្ងល់អត់ ហេតុអ្វីបានជាអ្នកត្រូវជួបភាពឯកោទាំងដែលអ្នកមានគេ?
អ្នកផ្លាស់ប្ដូរខ្លួនឯងដើម្បីគេសប្បាយចិត្ត

អ្នកបាត់បង់ភាពជាខ្លួនឯង និងបោះចោលធាតុពិតខ្លួនដើម្បីឲ្យមនុស្សតែម្នាក់ដែលមិនចូលចិត្តវា។ លុបចោលការជួបជុំ ដោយសារខ្លាចគេប្រច័ណ្ឌ ឬអាចធ្វើបានសូម្បីតែបោះបង់ចោលក្ដីស្រមៃ ហើយផ្លាស់ប្ដូរគម្រោងពេលអនាគតខ្លួនឯង ដោយសារតែអ្នកមិនហ៊ានចាកចេញពីគេ។ ការពិត ស្នេហាជាការលះបង់ តែបើមានតែម្ខាង ស្នេហានេះមិនគួរលះបង់តទៅទៀតទេ។
អ្នកដាក់ទុនច្រើនពេកជាមួយគេ

អ្នកចំណាយកម្លាំងនិងពេលច្រើនពេកដើម្បីផ្គាប់ចិត្តមនុស្សដែលអ្នកស្រឡាញ់ ទាំងដែលគេមិនខ្វល់ពីអ្នក ទាំងដែលបេះដូងគេមិនដឹងនៅឯណាផង។ អ្នកមិនខុសទេ ពីព្រោះវាជាទង្វើនៃក្ដីស្រឡាញ់ពិតទៅលើនរណាម្នាក់។ ប៉ុន្តែសួរខ្លួនឯងបន្តិចមើលថា គេនៅមានតម្លៃឲ្យអ្នកធ្វើដល់ថ្នាក់នេះដែរទេ? គេមើលឃើញនូវតម្លៃដែលអ្នកផ្ដល់ឲ្យគេដែរទេ?
អ្នកភ្លេចគិតពីជីវិតខ្លួនឯង

ភ្លេចគិតពីខ្លួនឯង ជាកំហុសដែលមនុស្សស្ទើរតែគ្រប់រូបបានធ្វើនៅពេលមានស្នេហា។ ពេលវេលាផ្ទាល់ខ្លួនដូចពីមុនមានទៀតដែរទេ? ការខ្វល់ខ្វាយពីខ្លួនឯងលែងមាន ដោយសារតែរវល់មើលថែអ្នកដទៃ។ ក្នុងឱកាសពិសេសៗ អ្នកត្រូវចំណាយជាមួយគេ។ ចុះមិត្តភក្តិ និងគ្រួសារអ្នក? អ្នកមានជីវិតជារបស់ខ្លួនឯង ត្រូវមានពេលសម្រាប់ខ្លួនឯង កុំឲ្យអ្នកដទៃមកគ្រប់គ្រងអី៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ស្រីៗងប់ស្រលាញ់ដកចិត្តមិនរួច បើបុរសណាមានគុណសម្បត្តិតូចៗទំាងនេះ
ចុចអាន៖ ការស្ងើចសរសើរស្មោះ ងាយធ្វើឱ្យបុរសម្នាក់ធ្លាក់ក្នុងអន្លង់ស្នេហ៍

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
អ្នកស្លាប់និងរបួសនៅអ៊ីស្រាអែលកើនឡើងយ៉ាងគំហុក ខណៈអ៊ីរ៉ង់បាញ់ស្រោចមីស៊ីល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មេបញ្ជាការទ័ពរុស្ស៊ី៖ សង្គ្រាមលោកលើកទី៣កំពុងចាប់ផ្ដើម ទាមទារការកែនទ័ពថ្មី១លាននាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អភិបាលរាជធានី ៖ យើងត្រៀមរថយន្តក្រុងជាង៤០០គ្រឿងរួចរាល់ហើយ ដើម្បីដឹកពលរដ្ឋនិងពលករ ពីព្រំដែនថៃ