Connect with us

KPT+

ការស្ងើចសរសើរស្មោះ ងាយធ្វើឱ្យបុរសម្នាក់ធ្លាក់ក្នុងអន្លង់ស្នេហ៍

បានផុស

នៅ

ការចេះសរសើរអំពីលទ្ធផល​ជីវិត និងឥរិយាបថការងារប្រពៃៗ​​របស់មនុស្សប្រុសគឺចុចចំ ចំណុចរសើបរបស់គេ ប្រសិនខាងស្រីនិយាយដោយស្មោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅពេលដែលបុរសស្ថិតក្នុងវ័យ​ស្វែងរកស្នេហ៍ ពួកគេពេញចិត្តនឹងយកចិត្ត​ទុកដាក់ណាស់ មនុស្ស​ស្រី​ដែល​សម្គាល់ឃើញ​ចំណុចខ្លាំងក្នុងអាជីពរបស់ពួកគេ ជាងសម្រស់របស់ពួកគេ។

បើនាងធ្វើជា​​ធ្លោយ​ប្រាប់ថា ពួកគេមើលទៅចិត្ត​ល្អ បើកទូលាយ ឆ្លាតវាងវៃ និងជាមនុស្ស​ដាក់ខ្លួន។ល។ គេធ្វើតាមភ្លាម​ហើយ​ចងចាំអ្នកនិយាយនោះពេញបេះដូង។

ជាទូទៅ បុរសចង់មនុស្ស​ស្រីគូជីវិតខ្លួន មក​ដើរ​តួជាអ្នកជួយគាំទ្រពួកគេដូច្នេះជារឿងគួរឱ្យស្រឡាញ់ណាស់ ក្នុងការ​ស្រីស្អាតណាម្នាក់ចេះសរសើររបៀបសមរម្យ ដែលស្របតាម​ការពិត ​មិនបញ្ចើចបញ្ជោរ​គេ​មិនអាចជួយ​ខ្លួនឯងពីការ​លង់ស្រលាញ់អ្នកនិយាយឡើយ។

ក្នុងនាមជាស្ត្រី នាងគឺជាអ្នកដឹកនាំអារម្មណ៍នៅក្នុងទំនាក់ទំនងស្នេហា​ជាមួយ​បុរស។ ដូច្នេះ​ប្រសិនបើចង់មាន​ស្នេហាយូរអង្វែង ចាំបាច់ណាស់ក្នុងការស្ទាត់ជំនាញនូវ​សមត្ថភាពបង្កើតការលើកទឹកចិត្ត​គ្នាជាជាងការវាយទម្លាក់។

ខាងស្រីដែលមាន​ជីវិតស្នេហា​ជោគជ័យ​តែងតែ ចេះចងសម្ព័នដោយវិធីត្រឹមត្រូវណាមួយ​ដែលមិនមែន​អាងលើការរួមភេទ៕

ប្រែសម្រួល៖ ហាណា

ចុចអាន៖ ដំណោះស្រាយពេលលង់មនុស្ស​មិនគួរស្រលាញ់

ចុចអាន៖ ស្រីៗងប់ស្រលាញ់ដកចិត្តមិនរួច បើបុរសណាមានគុណសម្បត្តិ​តូចៗទំាងនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម