សន្តិសុខសង្គម
នគរបាលព្រហ្មទណ្ឌបំបែកសំណុំរឿងកាប់សម្លាប់នៅខេត្តព្រៃវែង ជនដៃដល់មកលាក់ខ្លួននៅខណ្ឌច្បារអំពៅ
កម្លាំងនគរបាលនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង និងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ស្រាវជ្រាវឈានដល់ការឃាត់ខ្លួនជនដៃដល់ម្នាក់ក្នុងសំណុំរឿងកាប់សម្លាប់ជនរងគ្រោះម្នាក់កាលពីថ្ងៃទី១៣មិថុនាកន្លងទៅ នៅខេត្តព្រៃវែង។

ការឃាត់ខ្លួនជនដៃដល់ក្នុងករណីឃាតកម្មនេះ បានធ្វើឡើងនៅវេលាម៉ោង០៩និង១០នាទីព្រឹកថ្ងៃទី២២មិថុនានេះ នៅចំណុចលើផ្លូវជាតិលេខ១ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ បច្ចុប្បន្នជនសង្ស័យត្រូវបាននាំខ្លួនមកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីធ្វើការសាកសួរ។

តាមរបាយការណ៍របស់នាយកដ្ឋាននគរបាលព្រទណ្ឌ ជនដៃដល់មានឈ្មោះ ចាន់ សារិន ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិរោង ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
តាមរបាយការណ៍ កាលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង១៩និង១០នាទី ជនដៃដល់បានធ្វើសកម្មភាពយក កាំបិតផ្គាក់កាប់ទៅលើជនរងគ្រោះឈ្មោះ ហុង ថន ហៅ ធុយ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ បណ្តាលឲ្យស្លាប់នៅចំណុចភូមិរោង ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង រួចជនដៃដល់បានគេខ្លួនបាត់។

តាមចម្លើយសារភាព ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពយកកាំបិតផ្គាក់កាប់ទៅលើជនរងគ្រោះបណ្តាលឲ្យស្លាប់ប្រាកដមែន មូលហេតុដោយសារតែជនរងគ្រោះស្រវឹងស្រា រួចប្រើពាក្យសម្តីមិនសមរម្យមកលើខ្លួន ហើយយកកាំបិតបុ័ងតោកាប់មកលើខ្លួនឲ្យរបួសត្រង់ផ្ទៃមុខ និងដៃ ទើបធ្វើឲ្យខ្លួនមានការខឹង ហើយធ្វើសកម្មភាពខាងលើតែម្តង។
ក្រោយពីសាកសួរ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រគល់ជនសង្ស័យខាងលើ ជូនស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ដើម្បីអនុវត្តនីតិវិធីបន្ត៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


