ព័ត៌មានអន្ដរជាតិ
ផ្ទុះគ្រាប់បែកនៅថៃ របួសមនុស្ស១០នាក់
ការបំផ្ទុះគ្រាប់បែកបណ្តាក់គ្នា បានបណ្តាលឲ្យមនុស្សចំនួន១០នាក់រងរបួសនៅខេត្តភាគខាងត្បូងប្រទេសថៃ ដែលជាកន្លែងកើតមានអំពើហិង្សារាប់ទសវត្សរ៍មកហើយ។

តាមការចុះផ្សាយរបស់ Bangkok Post, ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃសៅរ៍ទី២១ខែមិថុនាឆ្នាំ២០២៥ ក្នុងខេត្ត Yala, Narathiwat និង Pattani។
នៅ Pattani គ្រាប់បែកបានផ្ទុះនាវេលាម៉ោងប្រហែល ៤:៤៤ព្រឹក ក្នុងប៉ុស្តិ៍សន្តិសុខមួយនៅជិតការិយាល័យទេសចរណ៍ បន្ទាប់មកក៏មានការផ្ទុះពីរលើកទៀតនៅជុំវិញតង់របស់អាជីវករនាម៉ោង៥:១៩នាទីនិង៥:៣០នាទីព្រឹក។ ការផ្ទុះនោះបណ្តាលឲ្យមនុស្សចំនួន៧នាក់រងរបួស (អាជីវករ៥នាក់ និងមន្ត្រី២នាក់)។
ចំណែកនៅខេត្ត Narathiwat គ្រាប់បែកបានផ្ទុះ នាវេលាម៉ោង ៧និង២០នាទីព្រឹក ជិតអាងស្តុកទឹក ក្បែរមូលដ្ឋានកងល្បាតព្រំដែន បណ្តាលឲ្យរបួសមន្ត្រីបីនាក់ដែលកំពុងត្រួតពិនិត្យម៉ាស៊ីនបូមទឹក។
យ៉ាងណា ទន្ទឹមនោះនៅខេត្ត Yala ការផ្ទុះមិនបង្កការខូចខាតឬបណ្តាលឲ្យមានមនុស្សរងរបួសទេ។
សូមជម្រាបថា អំពើហិង្សានៅភាគខាងត្បូងប្រទេសថៃមិនថមថយឡើយ បើទោះជាមានកិច្ចប្រឹងប្រែងចរចាសន្តិភាពក៏ដោយ។ ពោលបើគិតចាប់តាំងពីឆ្នាំ២០០៤មក ជម្លោះដ៏រ៉ាំរ៉ៃនៅភាគខាងត្បូងប្រទេសថៃ បានឆក់យកជីវិតមនុស្សជាង ៧ ០០០នាក់ និងបណ្តាលឲ្យរាប់ម៉ឺននាក់ទៀតរងរបួស៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ផ្ទុះគ្រាប់បែក២គ្រាប់ នៅកណ្តាលផ្សារ ភាគខាងត្បូងប្រទេសថៃ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


