Connect with us

KPT+

ស្រីៗងប់ស្រលាញ់ដកចិត្តមិនរួច បើបុរសណាមានគុណសម្បត្តិ​តូចៗទំាងនេះ

បានផុស

នៅ

នៅពេលមនុស្ស​ស្រីឃើញមនុស្សប្រុសដំបូង នាងៗ​ចាប់អារម្មណ៍នឹងអ្វី? ឡាន លុយ ខោអាវឡូយៗ មុខស្អាត?
នេះសម្រាប់មនុស្ស​ស្រីនៅក្លឹបរាត្រី​ឬនៅកន្លែង​ស៊ីវិល័យ។

អត្ថបទនេះ និយាយពី​មនុស្ស​ស្រី​ដែលយើង​ចង់បានមកជាគូអនាគត​​ ជាកូនប្រសារម៉ាក់យើង ជាម្តាយកូនៗរបស់យើង។ ពួកគេ​មិនងាយ​និងទាក់បាន​ស្រួលៗអញ្ចឹងទេ។ មនុស្ស​ស្រីល្អៗ ដែលយើង​តាមរកជាយូរមកហើយ នឹង​ងប់ងល់ជាមួយយើង​​ប្រសិន​ យើងជាមនុស្ស​ប្រុស​ប្រកាន់នូវ​គោលការណ៍​ទំាងនេះឱ្យនាងឃើញ៖

១ មានចិត្ត​ទូលាយ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មនុស្ស​ប្រុសមានចិត្ត​ទូលាយមិនងាយរិះគន់ពេបជ្រាយ មិនងាយគំុគួនឬស្អប់ខ្ពើមអ្នកណថែមទំាងមិនមានពេលសម្រាប់រឿងអស់នោះទាល់តែសោះ។ ​មនុស្ស​ប្រុស​របៀបនេះ ស្រីឃើញ​១០នាក់​មាន​៩នាក់ទៅហើយ​ដែលចង់ផ្តល់លេខទូរសព្ទឱ្យនាយ។

២ មនុស្ស​ប្រុស​រួសរាយ

មនុស្សប្រុស​ដែល​ងាយៗ​ ចូលចិត្ត​និយាយលេង​មិនប្រកាន់ ញាំអីក៏ញាំបាន មិនរើសអើង ចូលចំណោម​គេ​ចុះ មិនពិបាកផ្គាប់ចិត្ត មិនស្មុគស្មាញ និងមិនសាំញំារអ៊ូរទាំ។

៣ មនុស្ស​ប្រុស​ដឹងច្រើន

មនុស្ស​ប្រុសមានវិជ្ជា​ច្រើនប្រភេទ​ ភាគច្រើនត្រូវបានមនុស្ស​ស្រី​រកលេសសួរនាំ​នេះ​នោះ តាមពិត​នាង​អាច Search តាម​google បាន ​ប៉ុន្តែធ្វើជាពឹងពាក់សួរនាំ ​ព្រោះចង់ប្រើពេលនៅជិតបុរសៗ​ល្អដូច​អ្នក មិនថាអញ្ចឹង?

៤ មនុស្ស​ប្រុស​ចេះផ្នែក​ច្នៃប្រឌិត

សម័យកាលនេះ មនុស្ស​ប្រុសជា​អ្នកសរសេរប្លក់ ជាជាងថតរូប ជាអ្នកឌីសាញ ជាអ្នកគូររូប3D ជាអ្នកសិល្បៈសា្ថបត្យកម្ម សុទ្ធតែជាបុរស​សិចស៊ី។ ស្រមៃមើលពីរូបរាងអ្នកពេលពាក់វ៉ែន​តានៅម៉ត់ចត់ក្បែរកុំព្យូទ័រ និង​ពេលកាន់កាម៉េរ៉ា តើសង្ហាកម្រិតណា?

៥ មនុស្ស​ប្រុស​និយាយភាសាបានច្រើន

គ្មាន​អ្នកណាសង្ហាស្មើនឹងបុរសដែលនិយាយបានច្រើនភាសា​នោះទេ។ បើអ្នកគមិនអាចនិយាយអ្វី​ចេញ​ឬឈរធ្មំាង​នៅនឹងមុខជនបរទេស​ដែលគេសួរនាំផ្លូវ ធ្លាក់ពិន្ទុ​អស់ ៨០ភាគរយមិនខាន។​ ខំរៀនភាសាឡើង​ ស្រីៗលង់ឆាប់រហ័សណាស់រាល់ពេល​ឮយើងនិយាយភាសាផ្សេងៗដែលនាងមិនចេះ។

៦ មនុស្ស​ប្រុសដែល​គោរពមនុស្ស​ស្រី

សម័យនេះ​ជាសម័យកាលនៃភាពចេះដឹង។ មនុស្ស​ដែល​ចេះដឹងកាន់តែច្រើន​កាន់តែ​ដាក់ខ្លួនអោនលំទោន ។​ អំនួត​​និង​ភាពឆ្មើងកន្ទើ្រងបង្ហាញ​ពី​ភាពល្ងង់ខ្លៅ។ មនុស្ស​ប្រុសដែលគោរពមនុស្ស​ស្រី​ និយាយស្តីឱ្យតម្លៃ និងចេះជួយឈឺច្អាលសុខទុក្ខ ស្រីៗ​ច្បាស់ជាទៅផ្ទះវិញ​គេងនឹកស​ស្រមៃ​មួយថ្ងៃទើសយប់មិនខាន៕

ប្រែសម្រួល៖ ហាណា

ចុចអាន៖ មនុស្ស​ស្រីដែលមើលទៅកាន់តែ​រឹង​មាំ ​បេះដូងនាងរឹតតែទន់ជ្រាយ

ចុចអាន៖ សញ្ញា​ទាំង ៥ បង្ហាញ​ថា បុរស​ម្នាក់​កំពុង​ព្យាយាម​ចែចង់​អ្នក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣០ នាទី មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

ព័ត៌មានជាតិ៣ ម៉ោង មុន

តោះ! មក​ស្វែង​យល់ដំណាំ​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា ទ្រទ្រង់កំណើន​ការ​នាំ​ចេញ

សេដ្ឋកិច្ច៤ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

Sokha Hotels

ព័ត៌មានពេញនិយម