ព័ត៌មានអន្ដរជាតិ
មេបញ្ជាការទ័ពរុស្ស៊ី៖ សង្គ្រាមលោកលើកទី៣កំពុងចាប់ផ្ដើម ទាមទារការកែនទ័ពថ្មី១លាននាក់
ឧត្តមសេនីយរុស្ស៊ីជាន់ខ្ពស់ម្នាក់ បានប្រកាសកាលពីថ្ងៃទី១៣ខែមិថុនាថា សង្គ្រាមលោកលើកទី៣កំពុងចាប់ផ្តើមហើយ និងបានអំពាវនាវឲ្យមានការកែនទ័ពថ្មីចំនួន១លាននាក់។ ការប្រកាសរបស់លោក Apti Alaudinov ដែលជាមេបញ្ជាការកំពូល និងជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ធ្វើឡើងបន្ទាប់ពីអ៊ីស្រាអែលបើកការវាយប្រហារយ៉ាងខ្លាំងក្លាលើប្រទេសអ៊ីរ៉ង់ ជុំវិញកម្មវិធីអាវុធនុយក្លេអ៊ែរ។

លោក Alaudinov ដែលមានតួនាទីជាអនុប្រធាននាយកដ្ឋានគោលនយោបាយ-យោធា បានបង្ហោះសារនៅលើតេឡេក្រាមថា «យើងត្រូវតែចល័តទ័ព។ យើងត្រូវរៀបចំមនុស្សយ៉ាងហោចណាស់កន្លះលាននាក់ជាមុន។ ប៉ុន្តែជាក់ស្តែងមនុស្សមួយលាននាក់។ យើងត្រូវកោះហៅពួកគេ ហើយចាប់ផ្តើមរៀបចំពួកគេសម្រាប់ការពិតដែលថា សង្រ្គាមបានចាប់ផ្តើមរួចមកហើយ ដែលយើងដឹងច្បាស់ថាកំពុងតែកើតឡើង នោះគឺសង្គ្រាមលោកលើកទី៣»។
នៅថ្ងៃដដែលនោះ លោក Alaudinov ក៏បានបង្ហោះសាររបស់មេដឹកនាំកំពូលអ៊ីរ៉ង់លោក Ayatollah Ali Khamenei ផងដែរ ដែលទាមទារឲ្យមានការវាយបកយ៉ាងចាស់ដៃប្រឆាំងនឹងអ៊ីស្រាអែល។ សារនេះធ្វើឡើងប៉ុន្មានម៉ោងបន្ទាប់ពីអ៊ីស្រាអែលវាយប្រហារលើអ៊ីរ៉ង់ ដោយបំផ្លាញតំបន់យោធា និងទីតាងរោងចក្រនុយក្លេអ៊ែរសំខាន់ៗ ដែលបណ្ដាលឲ្យមេបញ្ជាការជាន់ខ្ពស់ និងអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរជាច្រើននាក់របស់អ៊ីរ៉ង់បាត់បង់ជីវិត។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ បាននិយាយថា យោធាបានកំណត់គោលដៅលើការប៉ុនប៉ងរបស់ទីក្រុងតេហេរ៉ង់ក្នុងការសម្រេចបាននូវការបង្កើតគ្រាប់បែកនុយក្លេអ៊ែរ។
លោក Alaudinov បានចាត់ទុកជម្លោះដ៏ក្ដៅគគុកនេះគឺគ្រប់គ្រាន់ហើយដែលអាចបញ្ឆេះទៅជាសង្គ្រាមលោកបាន ដោយសង្កត់ធ្ងន់ថា ការត្រៀមការចល័តទ័ពរបស់រុស្ស៊ី ពិតជាមានសារៈសំខាន់បំផុត។ លោកបាននិយាយថា «ដូច្នេះហើយគ្មាននរណាម្នាក់ហ៊ានលេងជាមួយយើងតាមរបៀបដែលគេលេងជាមួយប្រទេសផ្សេងទៀត ហើយឥឡូវនេះជាមួយអ៊ីរ៉ង់។ ជឿខ្ញុំ យើងទាំងអស់គ្នាត្រូវតែរួបរួម រួបរួមគ្នានៅគ្រប់កម្រិតទាំងអស់»៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


