Connect with us

KPT+

រឿងតូចៗទាំងនេះ មនុស្ស​ប្រុស​លាក់មិនជិតទេពេលកំពុងលង់ស្នេហ៍នារី

បានផុស

នៅ

ជាទូទៅ បុរសទាំងអស់មិនអនុញ្ញាតឱ្យអារម្មណ៍ខ្លួនបើកចំហឱ្យគេដឹងច្រើនទេ តែក៏មិនមែនជាការទៅរួចដែរ ក្នុងការ​លាក់វា ពេល​គេកំពុងលង់ស្នេហ៍អ្នកខ្លាំង។

ភាសារាងកាយរបស់ពួកគេ និងឥរិយាបទដែលផ្តល់ឱ្យនាង តែង​បានបង្ហាញ​ប្រាប់មក​ជាសម្ងាត់។ បុរស​រមែងបាត់បង់ខ្លួនឯង នៅចំពោះមុខអ្នកដែលគាត់លង់ចិត្ត ហើយ​ក៏មិនយកការខ្មាស់អៀនមកជាលេសទៀតដែរ។

ទោះបីជាបុរសមិនងាយនឹងទទួលស្គាល់ចិត្តស្រលាញ់ងប់របស់ខ្លួនភ្លាមៗ ព្រោះ​គេ​ក៏រង់ចាំសេចក្តីស្រឡាញ់តបមកវិញ តែជាធម្មជាតិ ភេទប្រុស​តែងតែបញ្ជូនសញ្ញាគ្រប់ប្រភេទដើម្បីឱ្យអ្នកដឹងថាគាត់ចូលចិត្តអ្នក។

១. ប្តូរមក​ធ្វើអ្វីដែលអ្នកនិយម

May be an image of one or more people and indoor
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាចពិនិត្យថាគេនោះស្រាប់តែមកទម្លាប់នឹង​អ្វី១ថ្មីដែលទាក់ទងនិងចំណូលចិត្ត​របស់អ្នក​ដូចជា ហាត់ប្រាណ អានសៀវភៅ សរសេរលើហ្វេសប៊ុក ចម្លងស្ទីល​របស់អ្នក និយាយពីខេត្ត​ដែលអ្នកចូលចិត្ត ធ្វើខ្លួន​ដូចជាសប្បុរសជន ព្រោះ​ឃើញអ្នកឱ្យតម្លៃអំពីបរិច្ចាគ។ល។

២. ទំនាក់ទំនង​ភ្នែក

24 Mark Prin Suparat ideas | mark prin, prin, thai drama

របៀបសម្លឹងមើលគ្នា ជាវត្ថុគ្រោះថ្នាក់ជាងគេ​មួយលើលោកយើងនេះ​ ហើយ​ក៏គ្រាន់តែមួយក្រឡេកនោះឯង មនុស្ស​ជាច្រើន​បានបូជាជីវិត​របស់ពួកគេចំពោះស្នេហា​។ បុរសតែងតែក្រឡេកមើលអ្នក ហើយមើលច្រើនដងនិងមើលយូរៗ ព្រោះពួកគេទប់ចិត្ត​មិនសម្លឹងអ្នកមិនបានដាច់ខាត ប្រសិនគេមានអ្នកក្នុងបេះដូង។

៣. រំលឹកឈ្មោះ​អ្នកសឹងគ្រប់ដង្ហើមចេញ​ចូល​

May be an image of 1 person, sky and skyscraper

ត្រង់ណេះហើយ​ដែលមនុស្សប្រុសមាន​ស្នេហាពិបាកលាក់បាំងនឹងមិត្តភក្តិ ។ ពេលស្រលាញ់អ្នកណាម្នាក់ មនុស្ស​ប្រុសពិតជាមានមោទកភាពចំពោះនាង គេ​មិនអាចឈប់និយាយពីឈ្មោះនាង​បានទេ។ រាល់ការសន្ទនាជាមួយមិត្តភក្តិគាត់នឹងនិយាយពីអ្នកដោយ​មិនដឹងខ្លួន ហើយ​អ្នកតែង​មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយប្រធានបទនានាក្នុងជីវិត​គេ។

៤. ស្តាប់និងជឿអ្នក

May be an image of 2 people and people standing

ការពិតដែលថា គាត់ឆ្កួតនឹងការ​យកចិត្តទុកដាក់ចំពោះរាល់ពាក្យដែលអ្នកនិយាយ។ ចងចាំមួយៗច្បាស់និងទន្ទេញវាទុកក្នុងបេះដូង។ ពេលនិយាយគ្នា គាត់នឹងមើលទៅភ្នែករបស់អ្នកដោយផ្ទាល់ ហើយស្រូបយកពាក្យនីមួយៗមកទុកជ្រាលជ្រៅក្នុងជីវិត។

៥. ផែនការអនាគត

May be an image of 4 people, hair, people standing and outerwear

បើបុរស​មិនមាន​ប្តេជ្ញាចិត្តនឹងអ្នក មិនកសាងធ្វើផែនការអនាគតអ្វីមួយ​​ជាមួយអ្នក គេបោកអ្នកហើយ។ មនុស្ស​ប្រុសស្រលាញ់អ្នកពិត គេគិតអនាគត​រវាងគេនឹងអ្នកជាងអ្វីដែលអ្នកស្មានទៅទៀត​។

៦. ចំណាយពេលវេលាទំនេរសឹងទាំងអស់ជាមួយអ្នក

May be an image of 2 people and indoor

មនុស្ស​មិនអាចទ្រាំមិនជួបអ្នករាល់ថ្ងៃនោះទេ គេចង់ដឹងថា​អ្នកកំពុងឈឺឬជា​ធ្វើអ្វី នៅជាមួយ​អ្នកណា? កាលវិភាគ​ពេលវេលាទំនេរទាំងអស់របស់គាត់ចង់តែងមានវត្តមានអ្នក។ ​បើគេស្រលាញ់អ្នកមែន ​អ្នកមិនចាំបាច់ហត់​ធ្វើគម្រោងពិសេសៗដើម្បីទាក់ទាញគាត់ឱ្យទៅកន្លែងរបស់អ្នកទេ គេតែងបង្ហាញមុខដោយឥតព្រាងទុក។

៧. ចង់ឱ្យអ្នកសប្បាយចិត្ត​

May be a closeup of 2 people and people standing

ហើយសំខាន់បំផុតក្នុងចំណោម​សញ្ញាទាំងអស់ គឺគេ​តែងចង់រកវិធីឱ្យអ្នកសប្បាយចិត្ត។ និយាយដោយសាមញ្ញគេតែងធ្វើអ្វីគ្រប់យ៉ាង​ដើម្បីបានឃើញអ្នកញញឹម៕

ប្រែសម្រួល៖ ស្រស់

ចុចអាន៖ មូលហេតុអ្វីបានជាមនុស្សប្រុសខ្លះមិនហ៊ានទាក់ទងជាមួយស្រីស្អាត?

ចុចអាន៖ ភាពលេចធ្លោរបស់មនុស្សស្រីរឹងមាំដែលបុរសជាច្រើនកំពុងស្វែងរកជាគូ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៦ នាទី មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ២៩ នាទី មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

វប្បធម៌ ជំនឿ២ ម៉ោង មុន

សាលាមធ្យមវិចិត្រសិល្បៈ ត្រូវបានជ្រើសរើសជាទីតាំងទស្សនកិច្ចរបស់ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ ២០២៤

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម