KPT+
មូលហេតុអ្វីបានជាមនុស្សប្រុសខ្លះមិនហ៊ានទាក់ទងជាមួយស្រីស្អាត?
នារីរូបស្រស់គ្រប់រូប មិនមែនសុទ្ធតែមានបុរសតាមចែចង់ច្រើនទេ ព្រោះសម្រស់ក៏មិនមែនសុទ្ធតែអាចទាមទារឲ្យមានការចាប់អារម្មណ៍មកជាគូ១០០ឆ្នាំដែរ។
មនុស្សប្រុសខ្លះ ពិតជាខ្លាចរអាចំពោះស្រីស្អាត ដោយមិនហ៊ានទាក់ទងឡើយ។
ហេតុផលអ្វីទៅ ទើបបានជាបុរសៗមិនហ៊ានកសាងទំនាក់ទំនងនេះ?
ស្រីស្អាតច្រើនតែវាយឫក

ស្រីស្អាតមួយចំនួននៅពេលមើលឃើញខ្លួនឯងស្អាតជាងអ្នកដទៃរមែងមានគំនិតប្រៀបធៀបខ្លួនដូចទៅនឹងទេពអប្សរ ឬព្រះនាង ដោយយល់ថា ខ្លួនមានប្រៀបជាងនារីផ្សេងដែលមិនសូវស្អាត។ ហេតុនេះ ពួកនាងក៏រមែងវាយឫកខ្ពស់ ដោយគិតលើមនុស្សស្រីដទៃថា មិនស្អាត ឬមិនល្អស្មើខ្លួនដែលធ្វើឲ្យមនុស្សប្រុសធម្មតាៗមិនហ៊ានចូលជិតឡើយ។
ស្រីស្អាតតែគ្មានមន្តស្នេហ៍

ស្រីស្អាតមិនមែនសុទ្ធតែជាមនុស្សល្អឥតខ្ចោះ ឡើយ។ ជួនកាលស្អាតរូបសម្បត្តិ តែចរិយាមាយាទមិនល្អ ក៏មិនអាចទាក់ចិត្តបុរសឲ្យលង់ស្រឡាញ់បានដែរ។ ជាស្រីស្អាតម្នាក់តែងតែមានចំណុចលេចធ្លោ ឬមន្តស្នេហ៍ណាមួយពិសេសធ្វើឲ្យគេចាប់ចិត្ត មិនមែនមានតែសម្រស់ទេ។
ស្រីស្អាតសមជាមួយបុរសលំដាប់ខ្ពស់

បុរសមួយចំនួនតែងគិតថា ជាស្រីស្អាតរមែងសក្តិសមជាមួយមនុស្សប្រុសលំដាប់ៗរួមមាន ស្រស់សង្ហារ មានទ្រព្យធនច្រើន ទទួលការអប់រំខ្ពស់ ឬហ៊ឺហារជាដើម។ ទាំងអស់នេះជាជម្រើសរបស់នារីៗរូបស្អាតពិតប្រាកដមែន ហើយពេលខ្លះបុរសធម្មតាមិនហ៊ានចូលក្បែរនោះទេ។
ស្រីស្អាតមានគូរប្រជែងបេះដូងច្រើន

ជាធម្មតា ផ្កាស្អាតតែងតែមានមេអំបៅចោមរោមច្រើន ប្រៀបដូចជានារីដែលមានរូបសម្រស់ស្រស់ស្អាតតែងមានបុរស តាមចែចង់មិនខ្វះដែរ។ ចំពោះបុរសមិនចូលចិត្តប្រកួតប្រជែង គេប្រាកដជាមិនចង់ទាក់ទងនារីប្រភេទនេះឡើយ ព្រោះអាចនាំឲ្យគ្រាំទ្រូង ទើបពួកគេសុចចិត្តជ្រើសរើសមនុស្សស្រីធម្មតាម្នាក់វិញ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Brightside
ចុចអាន៖ មកដឹងមូលហេតុដែលនាំឱ្យមនុស្សកើតតាមខែទាំង១២តែងតែកើតទុក្ខ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា៤ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៦ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ៨ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ៨ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអាជ្ញាធរមូលដ្ឋានចិន ព្រមានថា ហេតុការណ៍បាក់ភ្នំអាចកើតឡើងទៀត ដោយ«មិនអាចដឹងមុន»


