KPT+
ភាពលេចធ្លោរបស់មនុស្សស្រីរឹងមាំដែលបុរសជាច្រើនកំពុងស្វែងរកជាគូ
អ្នកមិនចាំបាច់ជាស្រីស្អាត ជាអ្នកមាន ឬសិចស៊ីដើម្បីយកបានបេះដូងរបស់បុរសឡើយ។ គ្រាន់តែមានប៉ុន្មានចំណុចខាងក្រោមនេះ អ្នកលើសពីសិចស៊ីទៅទៀត ៖
១. គោលដៅជីវិតធំទូលាយ

មនុស្សស្រីដែលចូលចិត្តដំណើរផ្សងព្រេង តែងមានបំណងចង់សាកល្បងគ្រប់ចំណេះដឹង ព្រមទាំងរៀនពីវប្បធម៌ប្លែកៗ ក៏ដូចជាជីវិតរស់នៅរបស់អ្នកដទៃ។ នារីប្រភេទនេះតែងសាកល្បងអ្វីថ្មី ហើយរៀនទទួលបានបទពិសោធន៍ថ្មីជានិច្ច។
បុរសចូលចិត្តស្ត្រីបែបនេះ ព្រោះពួកគេមិនចូលចិត្តនារីដែលមានពេលវេលា ហើយមិនមានការងារធ្វើ ប៉ុន្តែច្រើនបង្កើតបញ្ហាទៅវិញ។
២. ឯករាជ្យ

បុរសមិនចង់បាននរណាម្នាក់ដែលមានចរិតជាតួកម្សត់ រងគ្រោះនិងពឹងផ្អែកតែអ្នកដទៃទេ។ ពួកគេចង់បាននរណាម្នាក់ដែលរឹងមាំ កៀកស្មាជាមួយគ្នា និងត្រៀមខ្លួនដើម្បីជួយគ្នាទៅវិញទៅមក។ នាងដឹងពីរបៀបធ្វើអ្វីៗដោយខ្លួនឯង ហើយ បុរសពិតជាគោរពស្ត្រីដែលអាចមើលថែរក្សាខ្លួនឯងបាន។
៣. មានទំនុកចិត្ត

ទំនុកចិត្តគឺជាភាពសិចស៊ី! មិនមែនស្លៀកឈុតដែលលេចលើលេចក្រោមបង្ហាញភាពជឿជាក់ឡើយ។ ទោះបីនាងមិនមែនជាស្រីស្អាត តែប្រសិនបើនាងជឿជាក់លើខ្លួនឯង នាងនឹងក្លាយជាចំណាប់អារម្មណ៍បុរសម្នាក់នោះ។
ចងចាំថា ទំនុកចិត្តគឺជាមន្តស្នេហ៍ទាក់ទាញបុរសឱ្យមកក្បែរអ្នក។
៤. មិនរាថយការលំបាក

មនុស្សស្រីខ្លះខ្លាចលំបាក ចង់តែស្រណុក ព្រោះនិយមពឹងប្រាក់អ្នកដទៃ។ មនុស្សស្រីដែលមិនខ្លាចការលំបាកជាស្ត្រីដែលបុរសជាច្រើនរមែងស្វែងរករៀបការជាមួយ។ បុរសដឹងថា ស្ត្រីទាំងនោះមិនខ្លាចភាពក្រីក្រ តែនាងនឹងតស៊ូ ហើយពួកនាងដឹងពីរបៀបថែរក្សាខ្លួនឯងប្តីនិងកូនៗ ។
៥. ប្រាកដនិយម

បុរសខ្លាចជាងគេស្រីស្អាតដែលទំនេរៗ ចេះតែដើរវាយតម្លៃគេឯងតាមតែចិត្តចង់ ។ មនុស្សស្រីដែចចេកចចូច និយាយស្ដីមិនប្រយ័ត្នប្រយែង ធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍អ្នកដទៃ បុរសខ្លាចណាស់ក្នុងការរួមជីវិតជាមួយ។ នាងមិនសូវស្អាតក៏ដោយ នាងនឹងទទួលបានចិត្តស្មោះជាមួយចរិតស្អាតរបស់នាង។
៦. ចេះតុបតែងខ្លួនតាមពល

នាងជាមនុស្សស្រីដែលដឹងពីរបៀបស្លៀកពាក់ដើម្បីបង្ហាញពីអ្វីដែលមានក្នុងខ្លួនរបស់នាង។ នាងចេះបត់បែន ចេះយល់កាលៈទេសៈ ហើយរមែងតុបតែងខ្លួនមិនដែលឆ្គងភ្នែក ទោះមិនស៊ីវិល័យក៏ដោយ។
៧. មិនទន់ជ្រាយ ហើយដោះស្រាយបញ្ហាភ្លាមៗ

នាងនឹងមិនអង្គុយរង់ចាំអភិនីហារធ្លាក់ពីលើមេឃទេ។ ជាមនុស្សស្រីប្រភេទអាចដោះស្រាយបញ្ហាដោយខ្លួនឯង។ នាង ចាត់វិធានការភ្លាមៗ ហើយមិនសម្ដែងឲ្យគេអាណិតអាសូរ ឬ យំយែកបង្ហាញទឹកភ្នែករបស់នាងឡើយ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ នៅពេលមនុស្សប្រុសបេះដូងដែកចាប់ផ្តើមលង់ស្នេហ៍លើស្រីម្នាក់
ចុចអាន៖ មូលហេតុអ្វីបានជាមនុស្សប្រុសខ្លះមិនហ៊ានទាក់ទងជាមួយស្រីស្អាត?
-
ព័ត៌មានជាតិ១២ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


