KPT+
អ្នកជំនាញ ព្រមានពីកំហុសឆ្គងដ៏អាក្រក់បំផុត ដែលធ្វើឲ្យផ្ទៃមុខកាន់តែចាស់ជាងវ័យ
គ្រប់ស្ត្រីទាំងអស់តែងចង់ឲ្យស្បែកមុខរបស់ខ្លួនមើលទៅរលោងស្អាត គ្មានមុន គ្មានស្នាម ជាពិសេសនោះគឺស្បែកក្មេងជាងវ័យ គ្មានជ្រួញឬផ្នត់។ ប៉ុន្តែអ្នកមិនបានដឹងថា ទម្លាប់ប្រចាំថ្ងៃតូចៗដែលអ្នកគិតថាល្អនោះ កំពុងតែបំផ្លាញកោសិកាស្បែកកាន់តែអាក្រក់ជាងមុនទៀតទៀត។
១ លុបមុខជាមួយទឹកក្ដៅញឹកញាប់ពេក

លោក Guna Kakulapati នាយកប្រតិបត្តិក្រុមហ៊ុន CureSkin ពន្យល់ថា ប្រសិនបើអ្នកលាងមុខជាមួយទឹកក្ដៅញឹកញាប់ពេក អាចបណ្ដាលឲ្យស្បែកស្ងួតបាន។ កំហុសឆ្គងនៃការថែរក្សាស្បែកដោយយកកន្សែងក្ដៅមកជូតមុខរាល់ថ្ងៃ អាចនាំឲ្យស្បែកស្ងួត ហើយមើលទៅឆាប់ចាស់ជាងវ័យ។ នេះដោយសារតែស្បែកស្ងួតបង្ហាញពីស្នាមជ្រួញងាយជាងស្បែកដែលមានជាតិទឹក។
២ ខាតស្បែកញឹកញាប់ពេក

ជម្រុះកោសិកាជាវិធីដ៏ល្អមួយដើម្បីយកចេញនូវកោសិកាដែលងាប់ និងនៅសេសសល់ នៅជុំវិញរន្ធញើស។ នៅពេលយើងជម្រុះកោសិកាច្រើនដងពេក វាអាចបណ្ដាលឲ្យស្បែកស្ងួតនិងរន្ធញើសកក់ស្ទះ។ អ្នកអាចធ្វើវា ១ ទៅ ២ ដងក្នុងមួយសប្ដាហ៍បានហើយ កុំឲ្យស្បែកស្ដើងងាយបង្កមុនជ្រួញឃើញឆាប់ចាស់។
៣ រត់ហាត់ប្រាណច្រើនពេក
គ្រប់គ្នាចូលចិត្តការរត់ហាត់ប្រាណ ព្រោះវាជាអត្ថប្រយោជន៍សម្រាប់សុខភាព។ ប៉ុន្តែខណៈពេលដែលការរត់ប្រចាំថ្ងៃល្អសម្រាប់បេះដូង អ្នកជំនាញសុខភាពមួយចំនួនជឿថា ជាការរួមបញ្ចូលគ្នានៃការប៉ះពាល់នឹងពន្លឺព្រះអាទិត្យ និងសកម្មភាពខ្លាំងក្លាអាចធ្វើឲ្យមុខអ្នកឆាប់ចាស់។
៤ ប្រើឡេការពារកម្ដៅថ្ងៃប៉ុន្តែ SPF មិនត្រឹមត្រូវ

ជាទូទៅស្ត្រីតែងរើសយកការថែរក្សាស្បែកជាប្រភេទ SPF មិនត្រឹមត្រូវ។ ចំនួន SPF របស់ឡេការពារកម្ដៅថ្ងៃ សំដៅទៅលើបរិមាណនៃការការពារកាំរស្មី UVB ។ ចំណែកការប្រើប្រាស់ SPFមិនសមស្របនឹងបណ្ដាលឲ្យរលាកស្បែកដោយពន្លឺព្រះអាទិត្យ ហើយដើរតួនាទីយ៉ាងសំខាន់ក្នុងការវិវត្តទៅជាជំងឺមហារីកស្បែក។
យោងទៅតាមមូលនិធិជំងឺមហារីកស្បែកបាននិយាយថា ស្បែកមានកាំរស្មីយូវីពីរប្រភេទ គឺកាំរស្មី UVA និងUVB ។ ទន្ទឹមនឹងនេះ កាំរស្មី UVA បណ្ដាលឲ្យខូចខាតដល់ស្បែកឆាប់ចាស់ ក៏ដូចជាស្នាមចាស់ជ្រីវជ្រួញ ។
៥ យឺតពេលក្នុងការផ្លាស់ប្ដូរ

កំហុសដ៏ធំបំផុតដែលស្ត្រីធ្វើ គឺពួកគេចាប់ផ្ដើមមើលថែខ្លួនឯងយឺតពេលទៅហើយ នៅពេលដែលសញ្ញានៃភាពចាស់ត្រូវបានលេចចេញមកបន្តិចម្ដងៗ ។ ដើម្បីការពារស្នាមជ្រួញពេលចាស់ជាងវ័យបាន អ្នកត្រូវចាប់ផ្ដើមមានរបបថែរក្សាស្បែកឲ្យបានត្រឹមត្រូវនៅអាយុប្រហែលអាយុ ២៣ ទៅ ២៥ ឆ្នាំ។ ធ្វើដូចនេះទើបផ្ទៃមុខអ្នកមិនឆាប់ជ្រួញ ពេលអាយុជិត ៣០ ឆ្នាំ ដោយសារអ្នកមានវិធីថែទាំស្បែកតាំងពីនៅវ័យជំទង់រួចទៅហើយ។
អ្នកវិទ្យាសាស្ត្រក៏បាននិយាយដែរថា សម្រាប់វិធីជាច្រើនទៀតដើម្បីធ្វើឲ្យមុខអ្នកមានភាពប្រសើរឡើង សូមកុំភ្លេចហាត់ប្រាណ អាថ៌កំបាំងទាំងនេះនឹងកម្ចាត់ស្នាមជ្រីវជ្រួញ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖eatthis
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម១ សប្តាហ៍ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៦ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា២ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ


