មូលហេតុ​ដែល​មនុស្ស​ខ្លះ​មាន​អាយុ​តិច ​តែ​ផ្ទៃ​មុខ​ដូច​វ័យ​ចំណាស់​ ដោយសារ​ប្រើ​ទម្លាប់​បែប​នេះ​ជា​ប្រចាំថ្ងៃ
Connect with us
Helistar Cambodia - Helicopter Charter Services

KPT+

មូលហេតុ​ដែល​មនុស្ស​ខ្លះ​មាន​អាយុ​តិច ​តែ​ផ្ទៃ​មុខ​ដូច​វ័យ​ចំណាស់​ ដោយសារ​ប្រើ​ទម្លាប់​បែប​នេះ​ជា​ប្រចាំថ្ងៃ

បានផុស

នៅ

អាយុ​តិច​តែ​មុខ​មាន​វ័យ​ចំណាស់​ ជា​ទូទៅ​វា​កើត​ឡើង​ចំពោះ​មនុស្ស​ដែល​មាន​ទម្លាប់​មិន​ល្អ​មួយ​ចំនួន​ បាន​ធ្វើ​ជា​ប្រចាំថ្ងៃ។ ​ខាងក្រោម​នេះ​ជា​កត្តា​ដែល​ធ្វើ​មនុស្ស​ភាគច្រើន​ ដែល​មាន​អាយុ​តិច ​តែ​ផ្ទៃមុខ​ដូច​មនុស្ស​វ័យ​ចំណាស់​ទៅ​វិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១ មុខ​ប៉ះ​កម្ដៅ​​ច្រើន​ពេក

កាំរស្មី​ព្រះអាទិត្យ​ពេល​ថ្ងៃត្រង់ ​អាច​ជះ​ឥទ្ធិពល​ដល់​ស្បែក​ក្នុង​រយៈ​ពេល​ខ្លី ប៉ុន្តែ​វា​ក៏​មានន័យថា​ស្បែក​កំពុង​តែ​ទទួល​រង​នឹង​ពន្លឺ​ព្រះអាទិត្យ​ដែល​កំពុង​ឆេះ​ខ្លាំង​ផង​ដែរ ។ ពន្លឺ​ព្រះអាទិត្យ​អាច​ធ្វើ​ឲ្យ​មាន​ស្នាម​ជ្រួញ​លើ​ស្បែក​ ឡើង​សរសៃ​ក្រហម​ ជា​ពិសេស​ផ្ទៃមុខ​នឹង​ប្រែ​ជា​ចាស់​ជាង​វ័យ។

២ ផឹក​ភេសជ្ជៈ​មាន​ជាតិ​ហ្គាស​ច្រើន​ហួស​កម្រិត

ការ​សិក្សា​ស្រាវជ្រាវ​មួយ​បាន​និយាយ​ថា​ ការ​ទទួលទាន​ភេសជ្ជៈ​មាន​ជាតិ​ហ្គាស​ជា​ទៀងទាត់​ អាច​ជំរុញ​ឲ្យ​មាន​ជំងឺ​ធាត់​ និង​ជះឥទ្ធិពល​ដល់​ការ​វិវត្ត​នៃ​ជំងឺ​មេតាបូលីស​ តាម​រយៈ​ការ​បង្កើន​ល្បឿន​នៃ​​កោសិកា។ កម្រិត​ជាតិ​ស្ករ​ខ្ពស់​បំផុត​ដែល​យើង​អាច​បញ្ចូល​ទៅ​ក្នុង​ខ្លួន​បាន ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​វិនាទី​ ដោយ​ការ​ផឹក​ភេសជ្ជៈ​ដែល​មាន​ជាតិ​ស្ករ​ គឺ​មាន​ជាតិពុល​ពិសេស​ចំពោះ​ការ​រំលាយ​អាហារ។ នោះ​ហើយ​ជា​មូលហេតុ​ដែល​​​ភាព​ចាស់​លើ​ផ្ទៃ​មុខ​បាន​លេច​ចេញ​មក។

៣ កង្វះ​លំហាត់​ប្រាណ

កង្វះ​លំហាត់​ប្រាណ ​ក្នុង​វ័យ ២០ ឆ្នាំ​និង ៣០ ឆ្នាំ​អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា​មួយ​ចំនួន​នៅ​ពេល​ក្រោយ​ ដូចជា​បញ្ហា​ឈឺ​ចុកចាប់​នៃ​សាច់ដុំដៃនិងជើង។ ជា​ពិសេស​រាងកាយ​ក៏​ចាប់ផ្ដើម​ទ្រុឌទ្រោម​ធ្វើ​ឲ្យ​សុខភាព​ខាង​ក្នុង​កាន់​តែ​យ៉ាប់​ ផ្ទៃមុខ​ក៏​ចាប់ផ្ដើម​ប្រែ​ដែរ។ ការ​ហាត់ប្រាណ​ជាទៀងទាត់ អាច​ធ្វើ​ឲ្យ​សុខភាព​ខាង​ក្នុង​ប្រសើរ​ ចលនា​ឈាម​រត់​ស្រួល​ ហើយ​សរសៃសសូង​ក៏​ដំណើរ​ទៅ​រលូន។ ទាំងនេះ​សុទ្ធ​តែ​ជា​កត្តា​​គួបផ្សំ​គ្នា​ដែរ។

៤ គេង​មិន​លក់​គិត​ច្រើន

គេង​មិន​លក់​គិត​ច្រើន​ ឬ​គេង​មិន​ស្កប់ស្កល់​ អាច​ធ្វើ​ឲ្យ​រាងកាយ​អសកម្ម។ សម្រាប់​យុវវ័យ​គួរ​តែ​គេង​ឲ្យ​បាន​គ្រប់គ្រាន់​ តាម​ការ​ណែនាំ​ពី​ ៨ ម៉ោង​ក្នុង​មួយ​យប់​ ហើយ​បើ​រឿង​ណា​ធ្ងន់​ទម្លាក់​វា​ចោល​ខ្លះ​ ទើប​អាច​ឲ្យ​អារម្មណ៍​ធូរស្បើយ។

៥ ស្ត្រេស​សឹង​រាល់ថ្ងៃ

ភាព​តាន​តឹង​រ៉ាំ​រ៉ៃ​នាំ​​ឲ្យ​មាន telomeres ខ្លី ហើយ​អ្នក​ដែល​មាន telomeres ខ្លី​ នឹង​មាន​ហានិភ័យ​ខ្ពស់​ចំពោះ​ជំងឺ​សំខាន់ៗ​ជាច្រើន​រួមមាន​ ជំងឺ​បេះដូង​ និង​ជំងឺ​មហារីក​មួយ​ចំនួន។ នេះ​ជា​ហេតុផល​មួយ​ទៀត​ដើម្បី​កាត់​បន្ថយ​បរិមាណ​ស្ត្រេស​រ៉ាំរ៉ៃ ​ក្នុង​ជីវិត​របស់​យើង។

៦ ជក់​បារី

កុំ​លេង​សើច ​បារី​ដែល​អ្នក​ជក់​សឹង​រាល់ថ្ងៃ​ក៏​អាច​បង្កើន​វ័យ​ឲ្យ​កាន់​តែ​ចាស់​ផង​ដែរ។ ជា​ពិសេស​មនុស្ស​ប្រុស ​គឺ​មាន​អត្រា​ចាស់​ជាង​មនុស្ស​ស្រី​ ប្រសិន​បើ​គេ​ជក់​រាល់​ថ្ងៃ​មិន​លោះ​ពេល​សោះ។

៧ ផ្ទៃ​មុខ​គ្មាន​ស្នាម​ញញឹម

ជឿ​អត់​ថា​សើច​អាច​ឲ្យ​មុខ​ក្មេង​បាន​ពិត​មែន។ ជា​ការ​ពិត​ សើច​ច្រើន​កាល​ណា​ចម្រើន​អាយុ​កាល​ណុង! បើ​មុខ​មិន​រីក​ផង​ បាន​អី​ជួយ​យឹតយោង​គ្នា​មក។

ការ​សើច​អាច​បន្ថែម​វីតាមីន​ដល់​រាងកាយ​មួយ​ផ្នែក ​វា​ជួយ​ច្រើន​យ៉ាង​ទាក់ទង​នឹង​សុខភាព​ផ្លូវ​ចិត្ត​ពី​ខាង​ក្នុង​របស់​យើង​ដែរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ទម្លាប់ភ្ញាក់ពីព្រលឹមផ្ដល់ប្រយោជន៍ទាំងផ្លូវចិត្តនិងជួយពង្រឹងប្រព័ន្ធភាពស៊ាំ

ចុចអាន៖វ័យ ​៥៥​ ឡើង​ទៅ​ ហាម​ធ្វើ​រឿង​ទាំង​នេះ ​បើ​មិន​ចង់​ឲ្យ​សុខភាព​បេះដូង​កាន់​តែ​យ៉ាប់​ជាង​មុន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានខ្លីៗ៤ ម៉ោង មុន

បន្ទាន់ទាំងយប់ រដ្ឋាភិបាល​ប្រកាស​បិទ​ខ្ទប់​ខេត្ត​ជាប់ព្រំដែន​ថៃ​ទាំងអស់ និង​ខេត្ត​សៀមរាប

កូវីដ-១៩៤ ម៉ោង មុន

កម្ពុជា​សម្រេច​បិទ​ខេត្ត​ជាប់​ព្រំដែន​ថៃ ក្រោយ​រក​ឃើញ​ឆ្លង​មេរោគកូវីដ១៩ បម្លែងថ្មី Delta ចូលសហគមន៍

កូវីដ-១៩៥ ម៉ោង មុន

ខេត្តកំពង់ឆ្នាំង​រក​ឃើញ​អ្នក​វិជ្ជមាន​ថ្មី​កូ​វីដ​១៩​ថ្មី ៦៥ នាក់ នៅ​ថ្ងៃទី ២៧ ខែកក្កដា

ព័ត៌មានជាតិ៥ ម៉ោង មុន

ពស់ថ្លាន់​២៦​ក្បាល​ ត្រូវ​មន្ត្រី​ឧទ្យាន​នុរក្ស​សហការ​ជាមួយ​ក្រុម​អន្តរាគមន៍​ប្រលែង​ចូល​ព្រៃ​អភិរក្ស​ធម្មជាតិ​ក្នុង​ឃុំ​ផ្លូវ​ទូក

ព័ត៌មានជាតិ៦ ម៉ោង មុន

កម្ពុជារកឃើញ​អ្នក​ចាក់​វ៉ាក់សាំង​ការពារកូវីដ-១៩ លើក​ទី៧លាន ស្មើនឹង៧០ភាគរយ នៃប្រជាជន

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services