KPT+
មនុស្សស្រី ៤ ប្រភេទ បុរសណាក៏ចង់បានជាគូជីវិត
លើលោកនេះគ្មានទេមនុស្សស្រីឥតខ្ចោះ មានតែមនុស្សស្រីល្អប៉ុណ្ណោះ។ ល្អយ៉ាងម៉េច? ធ្វើម៉េចអាចសម្គាល់បាន? ចង់ដឹង? មកអានអត្ថបទនេះ!
១. ចរិយាមាយាទល្អ

មនុស្សស្រីដែលស្អាតជាងគេលើលោក ជាមនុស្សស្រីដែលមានចរិយាសម្បត្តិល្អ ចរិតស្លូតបូតចុះចំណោមអ្នកផង ហើយក៏ស្គាល់ចាស់ទុំ។ នាងមិនចេះនាំភាពក្ដៅក្រហាយដល់អ្នកណា ចេះតែចែករំលែកក្ដីស្រឡាញ់និងជួយអ្នកដទៃប៉ុណ្ណោះ។ បុរសណាបាននាងជាគូ ទោះបីក្រីក្រ ក៏គង់មានសុភមង្គលមិនខ្វះ។
២. ចំណេះដឹងសមរម្យ

ស្ត្រីមានចំណេះដឹងទោះតិចឬច្រើន រមែងមានឬកពារថ្លៃថ្នូរ ធ្វើអ្វីចេះគិតគូរវែងឆ្ងាយ បង្កប់ក្រមសីលធម៌ក្នុងខ្លួនជានិច្ច។ ជាពិសេសនាងជាមនុស្សស្រីដែលប្រើចំណេះដឹងជាប្រយោជនសម្រាប់ខ្លួនឯង គ្រួសារ និងសង្គមជាតិ។ ចំណេះដឹងរបស់នាងជួយជ្រោមជ្រែងឱ្យនាងមានអាជីពពិតប្រាកដ និងមិនងាយចាញ់បោកគេ។ នារីបែបនេះជួយយឹតយោងកិត្តិយសស្វាមី។
៣. ទំនុកចិត្តលើខ្លួនឯង
ជាមនុស្សស្រីដែលមានភាពរឹងពឹង អាចដោះស្រាយនូវបញ្ហាចំពោះមុខដោយខ្លួនឯងបាន មិនទម្រន់ឬដំអក់រង់ចាំជំនួយពីលើមេឃឡើយ។ មនុស្សស្រីប្រភេទនេះ នរណាបាននៅក្បែរ ស្គាល់តែភាពកក់ក្ដៅ មិនសូវចេះគិតខ្វល់ច្រើន និងមានកម្លាំងចិត្តពុះពារឧបសគ្គជានិច្ច។
៤. ទឹកចិត្តបរិសុទ្ធ

នាងជាស្ត្រីមានភាពទន់ភ្លន់ តាំងពីកំណើត ដោយសារតែនិស្ស័យបែបនេះ ទើបធ្វើឱ្យមនុស្សជុំវិញខ្លួនជាច្រើនផ្តល់តម្លៃ និងចូលចិត្តខ្លាំងបំផុត។ នាងតែងតែផ្ដល់ការព្រួយបារម្ភចំពោះអ្នកដទៃ ហើយហុចដៃជួយគេមិនដែលខាន។ ជាស្រ្តីពោរពេញក្ដីសប្បុរស ស្មោះត្រង់ និងមិនចេះគុំគួនឡើយ។ មនុស្សប្រុសជាច្រើនប្រាថ្នាចង់បានមនុស្សស្រីបែបនេះជាគូវាសនា ហើយបើនាងក្លាយជាភរិយារបស់បុរសណា គេមុខតែញញឹមបិទមាត់មិនជិត ព្រោះត្រូវប្រុសផ្សេងច្រណែន៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Useful Gen
ចុចអាន៖ ទម្លាប់អាក្រក់ ៤ ចំណុចរបស់ភរិយា មិនគួរឱ្យស្វាមីដឹងជារៀងរហូត
ចុចអាន៖ គ្មានបុរសឥតខ្ចោះទេ! តែបើមានលក្ខណៈ ៦ យ៉ាងនេះបញ្ជាក់ថាគេជាមនុស្សប្រុសល្អ

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ