ព័ត៌មានអន្ដរជាតិ
CEO ដែលធ្លាយឃ្លិបឱបបុគ្គលិកខ្លួនឯង តាមពិតមានទ្រព្យសម្បតិ្តរាប់លានដុល្លារ
ដំណឹងដ៏ចម្រូងចម្រាសបំផុតមួយនាពេលថ្មីៗនេះ គឺរឿងរបស់លោក Andy Byron ជានាយកប្រតិបត្តិនៃក្រុមហ៊ុន Astronomer ដែលជាក្រុមហ៊ុន AI មួយដ៏ល្បីមួយ ។ យ៉ាងណា គាត់ត្រូវបានគេដឹងថាមានភាពស្និទ្ធស្នាលជាមួយនាង Kristin Cabot ដែលជានាយកធនធានមនុស្សរបស់ក្រុមហ៊ុន នៅពេលដែលពួកគេទៅមើលការប្រគំតន្ត្រីរបស់ Coldplay នៅទីក្រុង Boston សហរដ្ឋអាមេរិក។

នៅពេលដែលកាមេរ៉ា Kiss Cam បែរមករកពួកគេ ភាគីខាងស្រីប្រញាប់ប្រញាល់បែរខ្នង ហើយបិទមុខដោយក្ដីអាម៉ាស់ ខណៈពេលដែលបុរសបានឱនចុះក្រោម ដើម្បីគេចពីកញ្ចក់កាមេរ៉ាដែលចង្អុលមកគាត់។ ភ្លាមៗនោះ ព័ត៌មានទាក់ទងនឹងគូស្នេហ៍ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ជាពិសេសទ្រព្យសម្បត្តិដែលនាយកប្រតិបត្តិ Andy Byron កំពុងកាន់ បន្ទាប់ពីធ្វើការក្នុងពិភពជំនួញជាច្រើនឆ្នាំ។
យោងតាមការស្រាវជ្រាវនៅក្នុងខែឧសភាឆ្នាំ ២០២៥ Astronomer ជាកន្លែងធ្វើការបច្ចុប្បន្នរបស់នាយកប្រតិបត្តិរបនេះមានតម្លៃចុងក្រោយគឺ ១.២ – ១.៣ ពាន់លានដុល្លារ ។ ដោយផ្អែកលើកម្រិតកម្មសិទ្ធិរបស់ CEO ស្តង់ដារសម្រាប់ការចាប់ផ្តើមអាជីវកម្មឯកជន លោក Andy អាចកាន់កាប់ភាគហ៊ុនចាប់ពី ១% ទៅ ៥% ឯណោះ។
នេះនឹងធ្វើឲ្យទ្រព្យសម្បត្តិសុទ្ធប៉ាន់ស្មានរបស់ Byron នៅកន្លែងណាមួយចន្លោះពី ១២ លានដុល្លារទៅ ៦៥ លានដុល្លារ។ ជាពិសេសប្រសិនបើបន្ថែមប្រាក់បៀវត្សរ៍ និងប្រាក់រង្វាន់ ទ្រព្យសម្បត្តិសរុបរបស់គាត់អាចមានចាប់ពី ២០ ទៅ ៧០ លានដុល្លារ ។
ត្រង់ចំណុចនេះ មនុស្សជាច្រើនបានសម្តែងការភ្ញាក់ផ្អើល ចំពោះចំនួនទ្រព្យសម្បត្តិដែលនាយកប្រតិបត្តិនេះអាចកាន់កាប់បាន។ ជាពិសេសប្រសិនបើកិច្ចការនេះមិនត្រូវបានដោះស្រាយដោយរលូន នោះការលែងលះជាមួយភរិយានឹងត្រូវចែករំលែកទ្រព្យសម្បត្តិរបស់គាត់មួយចំនួនធំ។

យោងតាមការស្រាវជ្រាវ Andy Byron ចូលកាន់តំណែងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Astronomer, Inc. ចាប់ពីខែកក្កដា ឆ្នាំ ២០២៣។ ក្រុមហ៊ុននេះគឺជាក្រុមហ៊ុនបច្ចេកវិទ្យាដែលមានមូលដ្ឋាននៅទីក្រុង Cincinnati រដ្ឋ Ohio ដែលផ្តល់វេទិកាគ្រប់គ្រងទិន្នន័យ Apache Airflow ដល់អាជីវកម្ម។ Astronomer បានរីកចម្រើនយ៉ាងឆាប់រហ័សក្រោមការដឹកនាំរបស់នាយកប្រតិបត្តិនេះ ជាពិសេសជាមួយនឹងផលិតផលដ៏ល្បីរបស់ខ្លួន Astro។
មុនពេលចូលរួមជាមួយ Astronomer, Inc., Andy បានបម្រើការជាប្រធាន និងជាប្រធានផ្នែកចំណូល (CRO) នៅ Lacework Inc. ដែលជាក្រុមហ៊ុនសន្តិសុខតាមអ៊ីនធឺណិតលើពពក។ នៅក្នុងក្រសែភ្នែករបស់សហសេវិក គាត់ត្រូវបានគេចាត់ទុកថាជាមនុស្សដែលមានបទពិសោធន៍ក្នុងការកសាងក្រុម និងជំរុញកំណើនដ៏រឹងមាំនៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យានៅក្នុង Silicon Valley ។
ភរិយារបស់ Andy Byron គឺ Megan Kerrigan Byron មានអាយុ ៥០ ឆ្នាំ បច្ចុប្បន្នជាអ្នកអប់រំ។ នាងបម្រើការជានាយករងនៃការចូលរៀនបឋមសិក្សា និងកម្មវិធី Hope Graham នៅសាលា Bancroft (រដ្ឋ Massachusetts) ដែលជាសាលាដ៏មានកិត្យានុភាពនៅក្នុងតំបន់។ ឥឡូវនេះពួកគេមានកូនប្រុសពីរនាក់ជាមួយគ្នា។
ថ្វីដ្បិតតែនាង និងស្វាមីជាតារាល្បី ប៉ុន្តែនាងមានអាថ៌កំបាំងយ៉ាងខ្លាំងចំពោះជីវិតឯកជនណាស់ នៅលើ Facebook ផ្ទាល់ខ្លួន ពេលខ្លះស្ត្រីម្នាក់នេះ កម្រនឹងចែករំលែកពេលវេលាគ្រួសារ រូបថតជាមួយកូន និងស្វាមី ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖អាម៉ាស់មិនស្ទើរ នាយកក្រុមហ៊ុនល្បីមួយ ត្រូវគេថតបានឱបមិត្តរួមការងារ ក្រៅពីភរិយា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


