Connect with us

KPT+

៣ យ៉ាង បែកគ្នាដោយសន្តិវិធី មិនឲ្យដៃគូ ឈឺចាប់ទាំងសងខាង

បានផុស

នៅ

រៀបការជាមួយមនុស្សដែលយើងស្រលាញ់ គឺជារឿងល្អមួយ ប៉ុន្តែបើចំណងអាពាហ៍ពិពាហ៍សុខៗ ដើរដល់ផ្លូវទាល់ គួរគិតយ៉ាងណា។

សេចក្ដី​ស្រឡាញ់​និង​អារម្មណ៍​ល្អ​ ដែល​យើង​ធ្លាប់​មាន​ចំពោះ​គ្នា ​ក៏​បាត់​ទៅ ​វិញ តាមពេលវេលា ឬដោយទង្វើរបស់បុគ្គលណាម្នាក់។ គូស្វាមីភរិយា​ខ្លះ ​បញ្ចប់​យ៉ាង​ល្អ គូ​ស្នេហ៍​ខ្លះ បញ្ចប់​ទៅ ដោយការ​ឈឺ​ចាប់ ​រហូតមិនអាចទ្រាំបានក៏មាន។

ខាងក្រោមជាវិធី ៣ យ៉ាង បែកគ្នាជាមួយមនុស្សយើងអស់ក្ដីស្រលាញ់ ដោយសន្តិវិធី គ្មានជម្លោះ ឬការខឹងស្អប់គ្នាឡើយ៖

១​​ ត្រូវ​ប្រាកដ​ថា ​អ្នកធ្វើ​ឲ្យ​អស់ពី​សមត្ថភាព

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មុនពេលនិយាយលា នៅ តែមានគូ​ស្នេហ៍​ជា​ច្រើន បែកគ្នា ហើយយល់ច្រលំជាមួយ​នឹង​សំណួរ​នៅ​ ក្នុងខ្លួន “តើ​យើង​កំពុង​ព្យាយាម​រក្សា​ស្នេហា​ទេ?” ប្រសិន​បើ​អ្នក​ជាប់​គាំង​បែប​នេះ បង្ហាញ​ថា ​អ្នក​មិន​បាន​ប្រឹងប្រែង​អស់​ពី​សមត្ថភាព​ទេ។ ដូច្នេះ​អ្វី​ដែល​បាន​បង្រៀន​អ្នក​ នៅ​ ពេល​ក្រោយ ​គឺធ្វើ​ល្អ​បំផុត​ សម្រាប់​ទំនាក់ទំនង​នៅ​ ពេល​នេះ ហើយ​ព្យាយាម​ប្រើ​ស្នេហា​ដែល​យើង​មាន​ ដើម្បី​ស្ដារ​អារម្មណ៍​គ្នា​ទៅ​ វិញ​ទៅ​ មក​ តាម​ដែល​អាច​ធ្វើ​ទៅ​ បាន។ ប៉ុន្តែ​ប្រសិន​បើ​អ្នក​ព្យាយាម​អស់​ពី​សមត្ថភាព​ហើយ ​អ្វី​គ្រប់​យ៉ាង​នឹង​មិន​ប្រសើរ​ឡើង​។ ដល់​វេលា​មួយ ​ដែល​អ្នក​អាច​និយាយ​ពាក្យ​លា​ទៅ​ កាន់​គ្នា​ដោយ​សន្តិវិធី​បាន​។

នៅ ពេលយើងធ្វើអ្វីមួយអស់ពីសមត្ថភាព ហើយយើងក៏មិនមានសល់អារម្មណ៍ ឲ្យនៅ នឹកនាគ្នាទៀត​ ឬមិន​សោកស្ដាយ​ព្រោះ​អ្នក​បាន​ប្រឹងប្រែង​អស់​ពីសមត្ថភាព​ហើយ ​នៅ ចំណងស្នេហ៍​មួយ​នេះ។

២ ពេល​ចង់​បែកគ្នា កុំយកហេតុផលដោយប្រើ​អារម្មណ៍

មាន​គូស្នេហ៍​ជា​ច្រើន​ដែល​បញ្ចេញ​អារម្មណ៍​ដាក់​គ្នា​ទៅ​ វិញ​ទៅ​មក។ បន្ទាប់មក​នឹងបន្ត​ដោយការលា។ វាជាការលា ដែល​ភាគី​ទាំងពីរមានការសោកស្តាយ។ ​វា​មិន​ប្រសើរ​ទេ ​ក្នុង​ការ​ប្រើ​​​អារម្មណ៍​ជាត្រីមុខ។ ត្រូវ​ស្វែងរក​មូលហេតុ​ដែល​អ្នក​ឈានដល់ចំណុចនេះ។ តែ​បើ​ត្រូវ​បែក​ពី​មនុស្ស​ដែល​ខ្លួន​ស្រលាញ់ គ្រាន់​តែ​ដោយសារ​តែ​ អ្នកផ្សេងនិយាយ សម្ពាធ​ពី​គ្រួសារ ឬ​មិត្តភ័ក្ដិ រើសព្រោះ​ដើម្បី​ឲ្យ​តែ​បាន​ស្នេហា​នឹង​គេក៏ដោយ ​ សូមកុំ​បោះបង់​អ្នក​ណា​ម្នាក់​ ដោយសារ​ហេតុផលនេះ​ ហើយ​អ្នកក៏មិនគួរបង្កើតស្នេហានេះតាំង​ពី​ដំបូង​មក​ដែរ។

ប៉ុន្តែ​ប្រសិន​បើ​អ្នក​ចង់​ចាកចេញ ព្រោះ​អត្តចរិត​ក្នុង​ជីវិតមិនត្រូវគ្នា។ នោះ​អាច​ជាហេតុផល​មួយ​ត្រឹមត្រូវ​ជាង។ បើ​អ្នក​មិន​អាច​មើល​ឃើញ​អនាគត​ថា ​តើ​ការ​រស់​នៅ​ ជាមួយ​គ្នា​ទៅ មុខ​ បាន​​ទេ​ ឬ​គ្មាន​ជំនឿ​នឹង​បន្ត​ជាមួយ​គ្នា​ទៀត​ទេ។ ចូរ​ផ្ដល់​ឱកាស​ឲ្យ​ខ្លួនឯង និង​ដៃគូ​ក្នុងការស្វែងរក​ទំនាក់ទំនង​ថ្មី ​ដែល​នឹង​សមស្រប និង​សម​ជាង​បច្ចុប្បន្ន​នេះ។ កុំ​ពន្យារ​ពេល​ដើម្បី​តែ​ការសល់​​ក្ដី​អាណិត​ចំពោះ​ដៃគូ ​ហើយ​ចុងក្រោយ​ក៏​នៅ​ ត្រាំត្រែង​ទុក្ខសោក​សង​ខាង។

៣ កុំ​ឃ្លាត​ឆ្ងាយ​ពី​ជីវិត​អ្នក​ណា​ម្នាក់ ពេល​បែក​គ្នា​ត្រូវ​ចេះ​ប្រឈម​មុខ

ប្រសិន​បើ​អ្នក​ចង់​បញ្ចប់​ទំនាក់ទំនង​របស់​អ្នក ​ដោយ​ស្នាម​ញញឹម ជា​ជាង​ទឹកភ្នែក។ អ្នកមិនចាំបាច់គេចមុខពីដៃគូ មិន​និយាយអ្វី​នោះទេ។ វាជាការប្រសើរក្នុងការ​បញ្ចប់ទំនាក់ទំនង ​ដោយការសន្ទនាដ៏ល្អ ជាមួយមនុស្សដែលយើងឈប់ស្រលាញ់។

មិន​ថា​គេ​ឬ​យើង​ គ្រប់គ្នា​សុទ្ធ​តែ​មាន​ជម្រើស​រៀងៗ​ខ្លួន​ ក្នុង​ការ​សម្រេចចិត្ត​ដើម្បី​អនាគត​ខ្លួនឯង។

បើ​មិន​ត្រូវ​គ្នា​ អស់​ក្ដី​ស្រលាញ់​ លែង​មាន​អារម្មណ៍​ល្អៗ​ជាមួយ​គ្នា​ហើយ ​ចូរ​បញ្ចប់​ចុះ។ កុំ​នៅ​ រាំត្រែង​នាំ​តែ​ពិបាក​ទាំង​សង​ខាង​ ខាត​ទាំង​ពេល​ ខាត​ទាំង​ចិត្ត​ ទៅ​ ជាមួយគ្នា។

ការ​បញ្ចប់​ទំនាក់ទំនង​ដោយ​សន្តិ​វិធី​ គឺ​ការនិយាយគ្នាទល់មុខ កុំគេចបញ្ហា នាំ​តែ​ក្លាយ​ជា​សត្រូវ​ ស្អប់​គ្នា​ទៅ​ ថ្ងៃ​មុខ៕​

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ជឿឬអត់ ស្នេហ៍ពិត នឹងនាំយើងទៅផ្លូវរីកចម្រើន នាពេលអនាគត

ចុចអាន៖បុរសមានគុណសម្បត្តិ ៧ យ៉ាងនេះ ស្រីៗចាប់អារម្មណ៍ជាងរូបរាងសង្ហាពីខាងក្រៅ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម