Connect with us

KPT+

បុរសមានគុណសម្បត្តិ ៧ យ៉ាងនេះ ស្រីៗចាប់អារម្មណ៍ជាងរូបរាងសង្ហាពីខាងក្រៅ

បានផុស

នៅ

បុរសសង្ហាទាក់ទាញចិត្តស្រីៗ មិនមែនជាមនុស្សប្រុសឡូឆាយ មានសម្ភារៈនិយមលើសគេ ឬជាកូនអភិជនមកពីណាឡើយ។ តែ​គេ​នោះ ​ជា​ប្រុស​ម្នាក់​ពេញ​ដោយ​ទ្រូង​ប្រាំ​ហត្ថ​ មាន​ការ​គិត​ត្រឹមត្រូវ​ និង​មាន​ភាព​ជា​ខ្លួនឯង ​ដែល​គ្មាន​អ្នក​ដូច​គេ​ឡើយ។

ខាងក្រោម​នេះ ​ជា​លក្ខណៈ​ ៧​ យ៉ាង​ ដែល​អ្នក​ស្រាវជ្រាវ​បាន​សន្និដ្ឋាន​ថា ជា​ទី​ចំណាប់​អារម្មណ៍​របស់​ស្រីៗ៖

១ រូបរាង​ល្អ​ស្អាតឬសង្ហាមួយបែប

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​វិទ្យាសាស្ត្រ​បាន​រកឃើញថា រូបរាង​ល្អ​អាច​ផ្ដល់​ឲ្យ​អ្នកនូវការ​ចាប់ផ្តើម​ដ៏ល្អ ប៉ុន្តែ​វា​មិន​សំខាន់​ដូច​អ្នក​គិត​នោះ​ទេ។ ការ​សិក្សា​បាន​បង្ហាញ​ថា ស្ត្រី​ជ្រើសរើស​បុរស​ដែល​មាន​រូបរាង​ល្អ​ជាង​ សម្រាប់​ការ​ទាក់​ទង​គ្នា​រយៈ​ពេល​ខ្លី ប៉ុន្តែ​មិន​មែន​ជា​ទំនាក់​ទំនង​រយៈ​ពេល​វែង​ទេ។ ព្រោះ​រូបរាង​គ្រាន់​តែ​ល្អ​មួយ​ឆាវ​ ចិត្ត​ឯណោះ​ទើប​ស្ថិត​នៅ​យូរអង្វែង។

២ មិនអាត្មានិយម

ការ​សិក្សា​បាន​រក​ឃើញ​ថា ស្ត្រី​ឲ្យ​តម្លៃ​លើ​ភាព​មិន​អាត្មានិយម​ ជាង​រូបរាង​ល្អ​លើស​ប្រុស​ផ្សេង។ ពេលខ្លះ​ការ​មិន​គិត​​ពី​ខ្លួនឯង​ជ្រុល​​ពេក ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​ជា​សញ្ញា​មួយ​ស្ដីពី​ភាព​ឆ្លាតវៃ​​ខាង​ផ្លូវចិត្ត។

៣ មាន​ភាព​ចាស់ទុំ​លើ​ហិរញ្ញវត្ថុ

ស្ត្រី​អាច​នឹង​ចូល​ចិត្ត​បុរស​វ័យ​ចំណាស់ ​ឬ​មើល​ទៅ​ ចាស់ទុំ​ ព្រោះ​ពួក​គេ​មាន​ឯករាជ្យ​ភាព​ផ្នែក​ហិរញ្ញវត្ថុ​ កាន់​តែ​ច្រើន​ដោយ​ផ្ដល់​ឲ្យ​ស្ត្រី​នូវ​ទំនុក​ចិត្ត​ កាន់​តែ​ច្រើន​ក្នុង​ជម្រើស​ដៃគូ។ ​ដូច្នេះ​ហើយ ​ប្រសិន​បើ​បុរស​ណា​មាន​លក្ខណៈសម្បត្តិ​ដូច​ដែលបានរៀបរ៉ាប់ នោះ​គេ​មើល​អស្ចារ្យ​ ទាក់ទាញ និង​មាន​ថាមពល​ខ្លាំង។

៤ អារម្មណ៍​នៃ​ការ​លេង​សើច​ខ្លះ

ការ​លេងសើច​ គឺ​សំខាន់​សម្រាប់​មនុស្ស​ស្រី ដែល​គេ​ជឿ​ថា​​​ ជា​សញ្ញា​នៃ​ភាព​ឆ្លាតវៃ។ ការ​លេងសើច​ក៏​ជា​សញ្ញា​នៃ​ភាព​ជឿជាក់​ផង​ដែរ។ ដូច្នេះ​បើ​បុរស​ពូកែ​លេង​សើច​ នារីៗ​ក៏​ពេញចិត្ត​ ព្រោះ​ស្ត្រី​រូប​ណា​មិន​លង់​លើ​បុរស​មាន​ភាព​ទាក់ទាញ​ ពី​ធម្មជាតិ​បែបនេះ។

៥ និយម​ចិញ្ចឹម​សត្វឆ្កែ​

ការ​សិក្សា​តូចៗ​បាន​រក​ឃើញ​ថា ​បុរស​ដែល​មាន​​ឆ្កែ​ជា​សត្វ​ចិញ្ចឹម​ មាន​ទំនាក់ទំនង​ឬ​ភាព​ទាក់ទាញ​ទៅ កាន់​​ស្ត្រី​ជាង​អ្វី​​ទាំងអស់។ នេះ​ជា​ការ​ពិត​ មិន​អាច​ប្រកែក​បាន​ឡើយ​ ព្រោះ​សត្វ​ចិញ្ចឹម​អាច​ជា​ស្ពាន​នាំ​ឲ្យ​មាន​ទំនាក់ទំនង​ស្រី​ប្រុស។

៦ បុរស​មិន​វិនិច្ឆ័យ​លឿន​ជ្រុល​និង​មាន​ការ​គិត​ខ្ពស់

ក្នុង​ការ​ពិសោធន៍​ណាត់​ជួប​មួយ ស្ត្រី​បាន​និយាយ​ថា ៖ “ពួកគេ​កាន់​តែ​ទាក់ទាញ ​ចំពោះ​បុរស​ដែល​មាន​សតិសម្បជញ្ញៈ​ការ​គិត​ល្អ ​ និង​មិន​ចូលចិត្ត​​​វិនិច្ឆ័យ​លើ​នាង​លឿន​ពេក”។ ​

ទំនាក់ទំនង​មួយ​ល្អ​ប្រសើរ ​គឺ​មិន​គិត​អតីតកាល ឬ​​វិនិច្ឆ័យ​គ្នា​ឡើយ ​តែ​បុរស​នឹង​គិត​តែ​រឿង​បច្ចុប្បន្ន​កាលប៉ុណ្ណោះ! នោះ​ហើយ​​ជា​គុណ​សម្បត្តិ​ដែល​បុរស​គួរ​មាន​ ហើយ​ជាអ្វី​ដែលនារីៗពេញចិត្តគេ។​

៧ ជា​បុរស​ពិត​ក្លាហាន ហ៊ាន​ចេញមុខ​ជួយ​នាង

មិនមែនបុរសក្លាហាន​ពេក​ ឬ​មិន​ហ៊ាន​ពេក​នោះ​ទេ។ ​បុរស​ពិត​ក្លាហាន​ជួយ​នាង ​មានន័យថា ​គេ​រ៉ាបរ៉ង​សុខទុក្ខ​នាង​ដែល​ហៅ​ ថា​ គេ​ធ្វើ​លើស​នាង ​ឬ​មិន​ឲ្យ​នាង​មាន​បញ្ហា។ ប៉ុន្តែ​មិនមែន​មានន័យ​ថា​ បុរស​នោះ​ត្រូវ​កាន់​ជើង​នាង​ជ្រុល​ ទាំង​ដែល​នាង​ខុស​ទេ។ ភាព​ជាបុរស​ដែល​ទាក់ទាញ​ចិត្ត​ស្រីៗ​ ភាគច្រើន​គឺ​ជា​បុរស​ស្មើភាព​ ឃើញ​បញ្ហា​ក៏​ប្រញាប់​ដោះស្រាយ ​មិន​សាំញ៉ាំ​ដូច​ស្រី​ គេ​ក្លាហាន​គ្រប់គ្រាន់ ​ហ៊ាន​សម្រេចចិត្ត​មិន​នឿយណាយ​យូរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ជឿឬអត់ ស្នេហ៍ពិត នឹងនាំយើងទៅផ្លូវរីកចម្រើន នាពេលអនាគត

ចុចអាន៖តិចនិចអ្វី ដែលធ្វើឲ្យបុរសម្នាក់ ធ្លាក់ក្នុងអន្លង់ស្នេហ៍នារី មិនព្រមទៅណា?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៨ នាទី មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៤០ នាទី មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

សន្តិសុខសង្គម២ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម