ព័ត៌មានជាតិ
លោក នេត្រ ភក្រ្តា ៖ កម្មវិធី “គូព្រេងព្រឹទ្ធ” បណ្តុះស្មារតីទទួលខុសត្រូវក្នុងគ្រួសារ និងភាពជាគំរូ
រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា បានលើកឡើងថា ការផលិតនូវកម្មវិធី “គូព្រេងព្រឹទ្ធ” បានបង្ហាញពីការលើកកម្ពស់សីលធម៌ សុជីវធម៌ និងបណ្តុះនូវស្មារតីទទួលខុសត្រូវក្នុងគ្រួសារឱ្យចេះស្រឡាញ់គ្នា យោគយល់ និងចេះអធ្យាស្រ័យ។

អញ្ជើញជាអធិបតីពិធីទទួលស្គាល់ជាផ្លូវការកម្មវិធី “គូព្រេងព្រឹទ្ធ” រៀបចំឡើងដោយ ក្រុមហ៊ុន កោះស្លាកែត ស្ទូឌីយោ នៅខេត្តកណ្តាល កាលពីថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២៥ លោក នេត្រ ភក្រ្តា បានគូសបញ្ជាក់ថា ការផលិតនូវកម្មវិធី “គូព្រេងព្រឹទ្ធ”នេះឡើងពិតជាបានរួមចំណែកចែករំលែកផ្តល់នូវចំណេះដឹង បទពិសោធជីវិតល្អៗ ក្នុងទំនាក់ទំនងគ្រួសាររវាងប្តីនិងប្រពន្ធដល់សាធារណជន ដើម្បីលើកកម្ពស់ស្មារតីទទួលខុសត្រូវក្នុងគ្រួសារ បណ្តុះភាពជាគំរូ សេចក្តីស្រលាញ់ និងភាពស្មោះត្រង់ក្នុងគ្រួសារ។
នៅក្នុងឱកាសនេះដែរ លោករដ្ឋមន្ត្រី បានប្រគល់លិខិតសរសើរជូនដល់គូព្រេងព្រឹទ្ធចំនួន ២៥គូ និងបានបញ្ជាក់ពីការផ្តល់នូវការគាំទ្រកម្មវិធី «គូព្រេងព្រឹទ្ធ» ដោយលើកទឹកចិត្តឱ្យមានការផលិតនូវកម្មវិធីនេះឱ្យបានកាន់តែផុសផុលជាបន្តបន្ទាប់បន្ថែមទៀត។

លោករដ្ឋមន្ត្រី បានថ្លែងការកោតសសើរ ចំពោះផលិតករខ្មែរលោក ពេជ្រ ចិន្ត្រា ដែលបានរៀបចំកម្មវិធី «គូព្រេងព្រឹទ្ធ» នេះឡើងដែលជាកម្មវិធីល្អបានផលិត Content មានសារៈសំខាន់សម្រាប់លើកកម្ពស់សីលធម៌ សុជីវធម៌ និងសុភមង្គលក្នុងក្រុមគ្រួសារដ៏ល្អផូរផង់របស់ខ្មែរ។
លោកក៏បានវាយតម្លៃខ្ពស់ចំពោះខ្លឹមសារ និងអត្ថន័យរបស់កម្មវិធី «គូព្រេងព្រឹទ្ធ» គឺមានភាពជ្រៅជ្រះ ហើយក៏ជាកម្មវិធីឯកមួយ ដែលមិនទាន់មានស្ថានីយទូរទស្សន៍ ឬផលិតកម្មណាមួយជីកកកាយយកនូវបទពិសោធន៍ឆ្លុះបញ្ចាំងក្នុងជីវិតរស់នៅជាក់ស្តែងដែលមានរសជាតិផ្អែមល្ហែម និងជូរចត់នៃដំណើរជីវិតរស់នៅរបស់គូស្វាមី ភរិយា រស់នៅជាមួយគ្នា។ តាមរយៈកម្មវិធី «គូព្រេងព្រឹទ្ធ» នេះ ក៏បានចូលរួមចែករំលែកផ្តល់នូវបទពិសោធន៍ ដំបូន្មានល្អៗជាច្រើនដល់យុវជនបានដឹង បានយល់ច្បាស់ នៅពេលរៀបការរួមរស់នៅជាមួយគ្នាជាប្តីប្រពន្ធ ។

លោក ពេជ្រ ចិត្រា ម្ចាស់ផលិតករកម្មវិធី “គូព្រេងព្រឹទ្ធ” និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន កោះស្លាកែតស្ទូឌីយូ បានជម្រាបជូនថា ការផលិតនូវកម្មវិធី “គូព្រេងព្រឹទ្ធ” នេះឡើងក្នុងគោលបំណងចូលរួមចំណែកលើកកម្ពស់សីលធម៌ សុជីវធម៌ និងសុភមង្គលក្នុងក្រុមគ្រួសារ ដើម្បីរួមរស់នៅជាមួយគ្នារហូតដល់ចាស់រៀងៗខ្លួនប្រកបដោយសេចក្តីសុខ និងសុភមង្គល ។ ជាមួយនេះក៏ជាការចូលរួមចំណែកក្នុងការលើកស្ទួយនូវវប្បធម៌ ប្រពៃណីខ្មែរ និងផ្សព្វផ្សាយពីវិស័យទេសចណ៍ជូនដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យបានស្គាល់ពីវប្បធម៌ ប្រពៃណី ទំនៀមទំលាប់របស់ប្រជាជនខ្មែរ និងតំបន់ ទេសចរណ៍សំខាន់ៗក្នុងប្រទេសកម្ពុជា។

កម្មវិធី “គូព្រេងព្រឹទ្ធ” បានទទួលនូវការគាំទ្រយ៉ាងខ្លាំងក្លារពីសំណាក់ មហាជននិងអ្នកទស្សនាយ៉ាងច្រើនលាននាក់ និងមានការចែករំលែកបន្តតាមរយៈកម្មវិធីបណ្តាញសង្គមផ្សេងៗ យ៉ាងច្រើនលើសលប់។ កម្មវិធីនេះដែរ មិនត្រឹមតែសម្រាប់ប្រជាជនខ្មែរនោះទេ គឺថែមទាំងពង្រីកទៅក្រៅប្រទេស ដោយមានការចូលរួមពីគូស្វាមី ភរិយាជាជនជាតិ អាមេរិកកាំង អាល្លឺម៉ង់ បារាំង ថៃ ហើយនាថ្ងៃអនាគត លោកប្រធានមានគោលបំណងពង្រីកឲ្យទៅជាកម្មវិធីសកល ដែលទទួលស្គាល់ពីប្រជាជនទូទាំងសកលលោក ។
បើតាមលោក ពេជ្រ ចិត្រា ទឹកប្រាក់ចំណាយក្នុងការរៀបចំផលិតកម្មវិធី គូព្រេងព្រឹទ្ធ ចាប់ពីខែមករា ឆ្នាំ២០២៣ ដល់ខែមីនា ឆ្នាំ២០២៥ អស់ចំនួន ១៤ ម៉ឺនដុល្លារអាមេរិក ។ កម្មវិធី “គូព្រេងព្រឹទ្ធ” បានធ្វើការផ្សព្វផ្សាយតាមបណ្តាញទំនាក់ទំនងសង្គម TikTok Facebook YouTube សរុបវីដេអូចំនួន ៦៣៦ ឃ្លីប មានចំនួនអ្នកទស្សនា ( View ) សរុបជាង ៥០០លានដង ចំនួនអ្នកចូលចិត្ត ( Like ) ជាង ៣០លានដង ចំនួនអ្នកចែកចាយ ( Share ) ជាង ៣លានដង ៕
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៤ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


