Connect with us

ជីវិតកម្សាន្ដ

លាតត្រឡាងការពិតនៃអាពាហ៍ពិពាហ៍! ក្រោយមានការវែកញែកជីវិតគូស្វាមីភរិយាតារាចម្រៀងរ៉េប G-Devith

បានផុស

នៅ

ក្រោយផ្ទុះការវែកញែក រឿងគូរស្វាមីភរិយាតារារ៉េបល្បីឈ្មោះ G-Devith និងអ្នកនាង ទេព បូព្រឹក្ស សាធារណជនជាច្រើន បានគាស់កកាយរឿងរ៉ាវពិតពីប្រសាសន៍ចាស់ទុំគ្រួសារនេះ ឱ្យអ្នកដែលទើបតែតាមដានជីវិតគូស្នេហ៍ចម្រៀងរ៉េបមួយគូនេះ បានដឹងថា កន្លងមកដោយសារតែវិបត្តិជំងឺកូវីដ ទើបធ្វើឱ្យខកខានមិនបានរៀបចំកម្មវិធីអាពាហ៍ពិពាហ៍។ ប៉ុន្តែកាលណោះ គ្រួសារទាំងសងខាង បានឯកភាពគ្នាធ្វើពិធីផ្សំផ្គុំជាលក្ខណៈគ្រួសារ និងចុះអេតាសុីវិល ហើយរង់ចាំពេលវេលាសមស្របដើម្បីរៀបអាពាហ៍ពិពាហ៍តាមក្រោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់អ្នកដែលនិយមតាមដានវិស័យចម្រៀងរ៉េប ពិសេសអ្នកគាំទ្រស្វាមីភរិយាមួយគូនេះ ប្រាកដជាបានជ្រាបច្បាស់ហើយថា កាលពីពេលកន្លងទៅថ្មីៗនេះ អ្នកទាំងពីរបានឱ្យតម្រុយពីការចង់រៀបចំកម្មវិធីមង្គលការរបស់ខ្លួនជារឿយៗ និងទើបតែបង្ហាញរូប Pre-Wedding លើកទី២របស់ខ្លួន លើទឹកដីអង្គរផងដែរ ខណៈកាលពីឆ្នាំ២០១៩ តារាចម្រៀងគូស្នេហ៍មួយគូនេះ បានបង្ហាញរូប Pre-Wedding ម្តងរួចទៅហើយ ដែលបានថតនៅទីតាំង កោះម៉ាឌីវ ។

តួយ៉ាង ដោយខកខានដោយសារវិបត្តិជំងឺកូវីដ១៩ ក៏ដូចជាមមារញឹកនឹងការងារសិល្បៈខ្លាំង ស្វាមីភរិយាមួយគូនេះ មិនចង់មានត្រឹមពិធីតូចដែលចាស់ទុំដឹងឮ និងអេតាសុិវិលប៉ុណ្ណោះទេ អ្នកទាំងពីរនៅតែមានចិត្តចង់រៀបចំពិធីមង្គលការតាមទំនៀមទម្លាប់ដដែល។ ខណៈទើបតែប្រកាសថ្មីៗនេះថា ថ្ងៃសំខាន់ខ្លួនគ្រោងរៀបចំធ្វើនៅថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខ។

ដោយឡែក ពាក់ព័ន្ធនឹងរឿងរ៉ាវនៃការវែកញែកជីវិតប្តីប្រពន្ធមួយគូនេះ មិនចប់មិនហើយ ជុំវិញការយល់ខុសជាញឹកញយលើរឿងបញ្ហា “ទុំមុនស្រគៀល ឬកូនឥតខាន់ស្លា ឬ ទម្ងន់មុនការ…។ល។ សាធារណជនមួយចំនួនបានចូលរួមជួយលាតត្រដាងការពិតដល់អ្នកពុំបានដឹង ខណៈក្នុងនោះ ម្ចាស់គណនីហ្វេសប៊ុក Carbon Dioxide បានលើកឡើង ៣ ចំណុច៖

សំណេរ “ក្នុងនាមជាឪពុកម្ដាយទាំងសងខាងបានឯកភាពគ្នាធ្វើពិធីផ្សំផ្គុំជាលក្ខណៈគ្រួសារ និងចុះអេតាស៉ីវិល (សំបុត្រអាពាហ៍ពិពាហ៍)…” ជាឃ្លាដែលបញ្ជាក់យ៉ាងច្បាស់ថា៖

១. គ្រួសារនេះគឺបាន ក្លាយជាគូស្វាមីភរិយាស្របតាមប្រពៃណី។ ការផ្សំផ្គុំជាលក្ខណៈគ្រួសារ មានការដឹងឮទទួលស្គាល់ពីមេបា សាច់ញាតិទាំងសងខាង រាប់ចាត់ទុកថាជាអាពាហ៍ពិពាហ៍ខ្នាតតូច ជាគ្រួសារពេញដោយចំណង ៥ប្រការ មិនខ្វះចន្លោះនោះទេ។ រីឯកូន ដែលកើតមកក៏រាប់ជាកូនមានខាន់ស្លា។

២. ជាក់ស្ដែងប្រសិន គូរសង្សារណាក៏ដោយដែលជ្រុលជ្រួស ទុំមុនស្រគៀល បើគ្រួសារទាំងសងខាងបានដឹងឮទទួលស្គាល់ និងបានរៀបចំពិធីផ្សំផ្គុំសែនព្រេន គឺចាត់ទុកថាបានរៀបអាហ៍ពិពាហ៍រួចរាល់ដែរ ពោលគឺការរៀបអាពាហ៍ពិពាហ៍តាមបែបសែនព្រេន។

៣. ឯការចុះសំបុត្រអាពាហ៍ពិពាហ៍ គឺជាលក្ខខណ្ឌចាំបាច់បំផុត ពោលគឺសំខាន់ជាងពិធីរៀបអាហ៍ពិពាហ៍ទៅទៀត ដើម្បីបំពេញឈ្មោះជាគ្រួសារស្របច្បាប់។ មានតែសំបុត្រអាពាហ៍ពិពាហ៍មួយប៉ុណ្ណោះទើបអាចអះអាងបានថាបុគ្គលប្រុសស្រី (ថ្ងៃអនាគតអាចមាន ប្រុសនិងប្រុស ស្រីនិងស្រី) គឺពិតជាស្វាមីនិងភរិយាយ៉ាងពិតប្រាកដ គ្មានបុគ្គលណាមួយអាចអះអាងរំលោភលើសំបុត្រនេះបានឡើយ។

ជុំវិញរឿងរ៉ាវនេះ ម្ចាស់គណនីខាងលើនិយាយដែរថា “ការដែលលើករឿងគ្រួសារអ្នកដទៃមកនិយាយ រឿងបុគ្គលដទៃក្រៅពីខ្លួនឯងមកនិយាយ ការចែកចាយរូបភាពអាសអាភាសរបស់អ្នកដទៃ ដោយគ្មានការអនុញ្ញាត ព្រមទាំងបង្កឱ្យប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូរ ប៉ះពាល់កិត្តិយស បង្កើតឱ្យមានការប៉ះទង្គិចផ្លូវចិត្ត ញុះញង់ឱ្យមានការរើសអើស ជេរប្រមាថ គំរាមកំហែង គឺជារឿងខុសច្បាប់ និងចាត់ទុកជាទង្វើអសីលធម៌ ខ្វះការអប់រំបំផុត“។

ជាមួយនឹងការលើកឡើងខាងលើនេះដែរ ត្រូវបានសាធារណជនជាច្រើនឯកភាព និងចែករំលែកព្រោងព្រាតពេញបណ្តាញទំនាក់ទំនងសង្គម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ

សេចក្ដីជូនដំណឹង២៤ ម៉ោង មុន

គម្រោង បុរី ឡេង ណាវ៉ាត្រា 6A គិតត្រឹមថ្ងៃនេះ បានសាងសង់ដោះស្រាយ នឹងបញ្ចប់សរុប 3172 ផ្ទះហើយ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ហ៊ូធី បាញ់​មីស៊ីល​ដាក់​អ៊ីស្រាអែល ក្រោយហ្គាហ្សា​ផ្ទុះ​អាវុធ​ឡើង​វិញស្លាប់​មនុស្ស​ជាង​៤០០​នាក់

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ប្រជាជនថៃមកពី១៩​ខេត្ត តវ៉ា​ដោយ​ដឹកត្រី​ទីឡាព្យ៉ា​​ថ្ពាល់​ខ្មៅចាក់នៅមុខវិមានរដ្ឋាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម