វប្បធម៌ ជំនឿ
ក្រសួងវប្បធម៌គ្រោងស្នើចុះ អាពាហ៍ពិពាហ៍ខ្មែរ ក្នុងបញ្ជីវប្បធម៌អរូបី យូណេស្កូ
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំសិក្ខាសាលា ស្តីពី “អាពាហ៍ពិពាហ៍ក្នុងសង្គមខ្មែរ” ដោយកំពុងរៀបចំឯកសារអំពី អាពាហ៍ពិពាហ៍ខ្មែរ ដើម្បីស្នើសុំចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃនេះ បានផ្ដល់ដំណឹងថា នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំសិក្ខាសាលា ស្តីពី “អាពាហ៍ពិពាហ៍ក្នុងសង្គមខ្មែរ” ក្រោមអធិបតីភាព បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅទីស្តីការ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដែលមានវាគ្មិនកិត្តិយសចូលរួម មានដូចជា អ្នកស្រាវជ្រាវ អ្នកភ្លេងការ អ្នកផ្នួង និងលោកតាអាចារ្យ សរុបចំនួន ១២រូប។

សិក្ខាសិលានេះធ្វើឡើងក្នុងគោលបំណង៖ ១. រួមគ្នាសិក្សាឈ្វេងយល់ចែករំលែកបទពិសោធន៍ អំពី “អាពាហ៍ពិពាហ៍ក្នុងសង្គមខ្មែរ” ដ្បិតកិច្ចពិធីមានច្រើនបែបច្រើនយ៉ាងប្លែកៗគ្នា ពីតំបន់មួយទៅតំបន់មួយ។ ២. រួមគ្នាគិតអំពីយន្តការអភិរក្សមរតកវប្បធម៌ ពោល “អាពាហ៍ពិពាហ៍ក្នុងសង្គមខ្មែរ” ឱ្យបានគង់វង្សទៅអនាគត។ រួមគ្នាគិតនោះ គឺមិនសំដៅតែម្ចាស់មរតក ឬអ្នកប្រតិបត្តិដូចជា លោកតាអាចារ្យ អ្នកភ្លេង អ្នកផ្នួងនោះទេ គឺត្រូវមានការចូលរួមពីគ្រប់ភាគីទាំងអស់។

៣. ប្រមូលធាតុចូលដើម្បីជាប្រយោជន៍ក្នុងការរៀបចំឯកសារអំពី អាពាហ៍ពិពាហ៍ខ្មែរ ដើម្បីស្នើសុំចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ។ ៤. ផ្សព្វផ្សាយទូទៅអំពី មរតកវប្បធម៌អរូបីនៅកម្ពុជា និងអំពីអនុសញ្ញា២០០៣ នៃអង្គការយូណេស្កូ ស្តីអំពី “កិច្ចការពារបេតិកភណ្ឌវប្បធម៌អរូបី” ដែលកម្ពុជាបានចូលជារដ្ឋភាគីតាំងពីឆ្នាំ២០០៦។

គួរបញ្ជាក់ថា ដោយយោងតាមឯកសារស្រាវជ្រាវប្រពៃណីទំនៀមទម្លាប់ខ្មែរពាក់ព័ន្ធនឹងនរវិទ្យា និងជាតិពិន្ធុវិទ្យា ចងក្រងដោយ លោក មៀច ប៉ុណ្ណ បោះពុម្ភក្នុងឆ្នាំ ២០០៣ ត្រង់ទំព័រទី៣ បានឱ្យដឹងថា ក្បួន ឬទម្រង់អាពាហ៍ពិពាហ៍ខ្មែរ ដែលមនុស្សខ្មែរបាននឹងកំពុងអនុវត្តរហូតមកដល់សព្វថ្ងៃ គឺច្រើនធ្វើទៅតាម លំអានរឿងរ៉ាវគុម្ពីរជាតក និងទាក់ទងទៅនឹងរៀងព្រេងផ្សេងៗដូចជា៖ កាលព្រះវេស្សន្ត និងព្រះនាងមទ្រី រៀបអភិសេកបុត្រាបុត្រី គឺ ជាលី និងក្រឹស្នា ឱ្យបានទៅជាគូស្វាមីភរិយា (ព្រះវេស្សន្តជាតក)។ កាលព្រះបាទមហាចក្រ នៅនគរនិគ្រោធគ្រាមាធ្វើពិធីរៀបអាពាហ៍ពិពាហ៍ព្រះរាជបុត្រី ដែលមានរយៈពេល ៧ថ្ងៃ ៧យប់ (តាមសាស្ត្រា ស្លឹករឹត៖ គម្ពីរក្បួនទម្រង់ការ ចារដោយភិក្ខុ ចន្ទ ថេរអួង)។ កាលព្រះបាទទសរថ និង ឥសីមិថិលា រៀបអភិសេកព្រះរាម និង នាងសីតា (ក្នុងរឿងរាមកេរ្តិ៍)។ កាលសេដ្ឋីបុណ្ណវឌ្ឍន រៀបការជាមួយនាងវិសាខា ដែលពិធីរៀប អាពាហ៍ពិពាហ៍នោះត្រូវបានប្រារព្ធអស់រយៈពេលបីខែ (តាមគម្ពីរធមបទ)។ កាលព្រះថោង រៀបអភិសេកជាមួយ ព្រះនាងនាគ និងរឿង ដើមកំណើតផ្កាស្លាបី ជាដើម៕



-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
ព័ត៌មានជាតិ១៤ ម៉ោង ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ២៣ ម៉ោង ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី