Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ គ្រោងអនុញ្ញាតឱ្យរៀបអាពាហ៍ពិពាហ៍ភេទដូចគ្នាដោយស្របច្បាប់

បានផុស

នៅ

នាយករដ្ឋមន្ត្រីថៃ លោក សេតថា ថាវីស៊ីន បាននិយាយនៅថ្ងៃអង្គារ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ ថា គណៈរដ្ឋមន្ត្រីបានអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីសមភាពអាពាហ៍ពិពាហ៍ (អាពាហ៍ពិពាហ៍ភេទដូចគ្នា) ហើយវានឹងត្រូវបញ្ជូនទៅសភាក្នុងសម័យប្រជុំដែលនឹងចាប់ផ្តើមនៅខែធ្នូខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បច្ចុប្បន្នប្រទេសថៃមានសហគមន៍ស្រលាញ់ភេទដូចគ្នាដែលបើកចំហ និងអាចចាត់ទុកជាចំនួនច្រើនបំផុតនៅអាស៊ី ប៉ុន្តែសកម្មជននយោបាយជាច្រើននិយាយថា សមភាពអាពាហ៍ពិពាហ៍វាប្រឆាំងទៅប្រពៃណីរបស់ថៃ ព្រមទាំងអាចបណ្ដាលឱ្យមានការផ្លាស់ប្តូរអាកប្បកិរិយាសង្គម ហើយពួកគេនៅតែរើសអើងចំពោះអ្នកស្រឡាញ់ភេទដូចគ្នា និងគូស្នេហ៍ភេទដូចគ្នា។

ប្រសិនបើសេចក្តីព្រាងច្បាប់នេះត្រូវបានអនុម័តដោយសភា និងទទួលបានការយល់ព្រមពីព្រះមហាក្សត្រ នោះប្រទេសថៃនឹងក្លាយជាកន្លែងទី ៣ នៅអាស៊ី បន្ទាប់ពីតៃវ៉ាន់ និងនេប៉ាល់ដែលទទួលស្គាល់អាពាហ៍ពិពាហ៍ភេទដូចគ្នា។

តាមពិតកាលពីឆ្នាំមុន សភាធ្លាប់ពិភាក្សាលើច្បាប់សមភាពអាពាហ៍ពិពាហ៍ម្ដងរួចមកហើយ ប៉ុន្តែមិនបានមកបោះឆ្នោតសម្រេចយល់ព្រមឡើយ មុនពេលសម័យប្រជុំបានបញ្ចប់៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Reuters

ចុចអាន៖ ស្ត្រីឥណ្ឌាម្នាក់មានធ្មេញសរុបចំនួន ៣៨ ជាប់កំណត់ត្រាពិភពលោកហ្គីណេស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១០ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៨ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៩ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម