KPT+
មូលហេតុអ្វីពលរដ្ឋសម័យនេះចេះផឹកគ្រឿងស្រវឹង និងជក់បារីតាំងពីវ័យជំទង់?
ក្មេងជំទង់ និងយុវវ័យមួយចំនួនក្នុងពេលបច្ចុប្បន្ន មិនទាន់គ្រប់អាយុស្រួលបួលផង ក៏ចេះជក់ ចេះផឹកបាត់ទៅហើយ។ យ៉ាងណាមិញ ការដែលពួកគេចេះប្រព្រឹត្តគ្រឿងបង្កគ្រោះថ្នាក់ទាំងនេះ ក៏ដោយសារមូលហេតុមួយចំនួនដូចខាងក្រោម៖
ចង់ភ្លក់ វ័យជំទង់ ជាវ័យចង់ចង់សាកចង់ដឹងនូវអ្វីដែលថ្មី និងប្លែក ហេតុនេះទើបពួកគេងាយចូលប្រឡូកក្នុងការស៊ីផឹក ឬជក់ជាដើម។ ម្យ៉ាងក្មេងៗចង់សប្បាយផង។
ស្ថានភាពគ្រួសារ ឪពុកម្ដាយដែលជាមនុស្សប្រមឹក ឬជក់បារី ធ្វើឲ្យក្មេងៗយកតម្រាប់ និងរៀនតាមគំរូមិនល្អទាំងអស់នោះ។
ប្រឆាំងនឹងអាណាព្យាបាល ក្មេងវ័យជំទង់ចូលចិត្តគិតថាខ្លួនឯងធំ ហើយអាចសម្រេចចិត្តបានដោយមិនចាំបាច់មានឪពុកម្ដាយ។ ជាពិសេសពេលណាក្មេងៗត្រូវបានហួងហែងពេក បិទសិទ្ធិពេក ឬតឹងរ៉ឹងពេក នឹងធ្វើឱ្យពួកគេចង់ជំទាស់ រួចទៅសេពសុរាឬគ្រឿងអបាយមុខផ្សេងៗ ព្រោះចង់ផ្គើនអាណាព្យាបាល។
គ្មានការយល់ដឹង មិនមានការយល់ដឹងជាមូលហេតុធំមួយ ធ្វើឱ្យពួកជំទង់ ងាយប្រឡូកនឹងការសេពគ្រឿងស្រវឹង និងការជក់បារី។ កត្តានេះមិនមែនមកពីភាពល្ងង់ខ្លៅ ឬអវិជ្ជានោះទេ តែមកពីកង្វះការអប់រំពីឪពុកម្តាយ អាណាព្យាបាល និងឥទ្ធិពលមិនល្អពីសង្គមជុំវិញជាដើម។
តាមគ្នា ក្មេងៗជំទង់ប្រៀបបីដូចជាក្រដាស ស កាលណាសេពគប់ចំមិត្តល្អគឺបានផលល្អ តែបើសេពគប់មិត្តប៉ះចំមិត្តអាក្រក់វិញ នឹងនាំឲ្យដើរទៅកាន់ផ្លូវមិនត្រឹមត្រូវដើរលេង ស៊ីផឹក ច្រៀងរាំ និងប្រព្រឹត្តខុសច្បាប់។ល។
ធុញទ្រាន់ ជួនកាលភាពអផ្សុក គ្មានអ្វីធ្វើ និងមិនសូវមានអ្នកណាមករវីរវល់ជាមួយ អាចធ្វើឲ្យក្មេងបែកគំនិតស្វែងរកអ្វីមកបំបាត់ភាពអផ្សុក។ ទាំងនេះជាមូលហេតុមួយទៀតនាំឲ្យពួកក្មេងជំទង់ងាយនឹងធ្លាក់ខ្លួនប្រព្រឹត្តអំពើមិនត្រឹមត្រូវ។
មានបញ្ហាផ្លូវចិត្ត ក្មេងៗមួយចំនួនអាចកើតជំងឺស្ត្រេស ឬជំងឺបាក់ទឹកចិត្ត ហេតុនេះទើបពួកគេរកវិធីដោះស្រាយដោយខ្លួនឯងមិនហ៊ានប្រាប់អ្នកណា។ ក្នុងនោះពួកគេអាចឈានដល់ការជ្រើសរើសផឹកស្រា និងជក់បារី ជាការបន្លប់អារម្មណ៍ខ្លួនឯង។ ពេលខ្លះទៀតពួកគេជ្រើសរើស អបាយមុខដែលមិនត្រឹមត្រូវ ដើម្បីបំបាត់ស្ត្រេស៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ drinktank
ចុចអាន៖ហេតុផល ៤ យ៉ាងបញ្ជាក់ថាអ្នករៀនតន្រ្តីមានភាពទាក់ទាញជាងមនុស្សធម្មតា
ចុចអាន៖ម្ចាស់ប្រេន CP បើកហាងលក់គ្រាប់ពូជ រហូតក្លាយជាសេដ្ឋីស្តុកស្តម្ភកំពូលផុតគេនៅថៃ
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ