KPT+
ស្វែងយល់អំពីកិច្ចលទ្ធកម្មនៅកម្ពុជា
នៅក្នុងវិស័យច្បាប់ និងកិច្ចការរដ្ឋបាលយើងតែងតែសង្កេតឃើញថា មានការប្រើពាក្យពេចន៍មួយចំនួនពិបាកអាន ពិបាកស្ដាប់ និងពិបាកយល់ ដោយពាក្យខ្លះបានបង្កប់អត្ថន័យស៊ីជម្រៅ។ ចំណែកឯពាក្យខ្លះទៀត មាននិយមន័យវែងអន្លាយ និងត្រូវបានប្រើប្រាស់ជាពាក្យបច្ចេកទេស នៅក្នុងការកំណត់ នូវសកម្មភាពកិច្ចការរដ្ឋបាល តួយ៉ាងដូចជាពាក្យ «លទ្ធកម្ម» ជាដើម។

ដើម្បីស្រាយចម្ងល់ទាក់ទង នឹងពាក្យកិច្ចលទ្ធកម្ម តទៅនេះយើងនឹងធ្វើការស្វែងយល់ជាបឋម នូវនិយមន័យ និងចរឹកលក្ខណៈនៃពាក្យនេះ នៅក្នុងកិច្ចការងាររដ្ឋបាលនៃព្រះរាជាណាចក្រកម្ពុជាយើង។
អំពីកិច្ចលទ្ធកម្ម៖
លទ្ធកម្ម គឺសំដៅដល់ការទិញ ឬការរកបាននូវទំនិញ សំណង់ ឬសេវាកម្មតាមវិធីសាស្រ្ត ដែលបានកំណត់ នៅក្នុងសេចក្ដីណែនាំ។
កិច្ចលទ្ធកម្ម គឺជាដំណើការលទ្ធកម្ម ចាប់ពីពេលរៀបចំឯកសារដេញថ្លៃ រហូតដល់ពេលទទួលបានទំនិញ សំណង់ ឬសេវាកម្ម។
លទ្ធកម្មសាធារណៈ គឺសំដៅដល់កិច្ចលទ្ធកម្ម ដែលធ្វើឡើងដោយក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ គ្រឹះស្ថានសាធារណរដ្ឋបាល សហគ្រាសសាធារណៈ និងអង្គភាពស្វ័យភាពហិរញ្ញវត្ថុដ៏ទៃទៀត និងដៃគូឯកជនសាធារណៈ។
អំពីគោលការណ៍សំខាន់ នៃកិច្ចលទ្ធកម្ម៖
កិច្ចលទ្ធកម្ម ត្រូវអនុវត្តតាមគោលការណ៍សំខាន់ៗ ចំនួន ៣គឺ៖
ទីមួយគឺ តម្លាភាព ប្រសិទ្ធភាព និងសន្សំសំចៃបំផុត ដោយធានាគុណភាព។ ទីពីរគឺ អ្នកដេញថ្លៃត្រូវបានផ្ដល់ឱកាសឲ្យស្មើៗគ្នា ដើម្បីចូលរួមនៅក្នុងដំណើការដេញថ្លៃ ក្រោមលក្ខខណ្ឌយុត្តិធម៌ និងស្មើភាព។ ទីបី រាល់លទ្ធផលនៃការដេញថ្លៃ ត្រូវបានផ្សព្វផ្សាយជាសាធារណៈ។

អំពីស្ថាប័ន ដែលទទួលខុសត្រូវអនុវត្តកិច្ចលទ្ធកម្ម៖
ក. គណកម្មាធិការលទ្ធកម្មៈ ត្រូវបានបង្កើតឡើង ដើម្បីទទួលខុសត្រូវ ពិនិត្យលើផែនការលទ្ធកម្ម និងឯកសារដេញថ្លៃ ធ្វើការវាយតម្លៃប្រគល់កិច្ចសន្យា គ្រប់ការអនុវត្តកិច្ចសន្យា និងដោះស្រាយបណ្ដឹងតវ៉ាលទ្ធកម្ម តាមសមត្ថកិច្ចរបស់ខ្លួន។
ខ. អង្គភាពលទ្ធកម្មៈ ជាសេនាធិការ ឬជាតំណាង របស់គណៈកម្មាធិការលទ្ធកម្ម និងទទួលបានសិទ្ធិអំណាចសមស្រប ក្នុងការទទួលខុសត្រូវអនុវត្ត នូវរាល់កិច្ចលទ្ធកម្មសាធារណៈ។
គ. ក្រុមលទ្ធកម្ម នៃអង្គភាពថវិកាៈ សំដៅដល់ក្រុមការងារបច្ចេកទេស ដែលមានសមត្ថភាពទទួលខុសត្រូវ និងមានភាពជាម្ចាស់ ក្នុងការអនុវត្តសកម្មភាពការងារ ក្នុងការរៀបចំនិងគ្រប់គ្រងថវិកា ព្រមទាំងការត្រួតពិនិត្យលទ្ធផល នៃការអនុវត្តសកម្មភាពការងារ និងការអនុវត្តថវិកាដោយខ្លួនឯង ស្របតាមគោលការណ៍ នីតិវិធីរបស់ក្រសួងស្ថាប័ន។
អំពីវិធីសាស្រ្ត ក្នុងការធ្វើលទ្ធកម្ម៖
ក. វិធិសាស្រ្តដេញថ្លៃ ដោយប្រកួតប្រជែងជាសាធារណៈ មានពីរគឺ៖
១. ការដេញថ្លៃ ដោយប្រកួតប្រជែងលក្ខណៈអន្តរជាតិៈ វិធិសាស្ត្រនេះត្រូវប្រើសម្រាប់គម្រោងលទ្ធកម្មដែលមានទឹកប្រាក់កម្រិតធំ និងមានលក្ខណៈបច្ចេកទេសខ្ពស់។
២. ការដេញថ្លៃប្រកួតប្រជែងលក្ខណៈក្នុងស្រុកៈ វិធិសាស្រ្តនេះត្រូវប្រើក្នុងករណីដែលមាន ផលិតផល ផលិតកម្ម សេវាកម្ម ឬសមត្ថភាពសាងសង់ក្នុងស្រុកគ្រប់គ្រាន់។
ខ. វិធីសាស្ត្រដេញថ្លៃ ដោយការប្រកួតប្រជែងដ៏ទៃទៀតៈ
១. ការដេញថ្លៃមានកម្រិតៈ ជាវិធីសាស្រ្តសម្រាប់ជ្រើសរើសអ្នកផ្គត់ផ្គង់ទំនិញ អ្នកទទួលការសាងសង់ ឬអ្នកផ្ដល់សេវា ដែលត្រូវបានប្រើសម្រាប់មុខសញ្ញាលទ្ធកម្មគន្លឹះ មានលក្ខណៈបច្ចេកទេសស្មុគស្មាញ មិនអាចរៀបចំបច្ចេកទេសទុកជាមុន និងមានអ្នកដេញថ្លៃតិចតួចដែលមានសមត្ថភាព។
២. ការពិគ្រោះថ្លៃៈ ជាវិធិសាស្រ្តលទ្ធកម្មសម្រាប់ជ្រើសរើសអ្នកផ្គត់ផ្គង់ទំនិញ អ្នកទទួលការសាង់សង់ ឬអ្នកផ្ដល់សេវាកម្ម ដែលត្រូវបានប្រើសម្រាប់មុខសញ្ញាលទ្ធកម្ម មានរួចជាស្រេចនៅលើទីផ្សារក្នុងស្រុក និងមានទឹកប្រាក់មធ្យម។
៣. ការស្ទង់តម្លៃៈ ជាវិធិសាស្រ្តលទ្ធកម្ម សម្រាប់ជ្រើសរើសអ្នកផ្គត់ផ្គង់ទំនិញ អ្នកទទួលការសាង់សង់ ឬអ្នកផ្ដល់សេវាកម្ម ដែលត្រូវបានប្រើសម្រាប់មុខសញ្ញាលទ្ធកម្ម មានរួចជាស្រេចនៅលើទីផ្សារក្នុងស្រុក និងមានទឹកប្រាក់ទាប។ ក្រៅពីនេះ នៅមានវិធីសាស្រ្តដេញថ្លៃដោយឡែកផ្សេងទៀត ត្រូវបានគេប្រើនៅក្នុងកិច្ចលទ្ធកម្មដូចជា៖ ការចុះកិច្ចសន្យាដោយផ្ទាល់ ការបន្តចុះកិច្ចសន្យា ការចុះកិច្ចសន្យាជាមួយអង្គាភាពជំនាញ និងការចុះកិច្ចសន្យាជាមួយសហគមន៍។
អំពីសិទ្ធិសម្រេចក្នុងកិច្ចលទ្ធកម្ម៖
នៅក្នុងប្រកាសអន្តរក្រសួងលេខ ៥៦៨ សហវ. ប្រក ស្តីពី ការប្រគល់សិទ្ធិសម្រេចលើកិច្ចលទ្ធកម្មសាធារណៈនៅរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ បានបញ្ជាក់អំពីសិទ្ធិសម្រេចក្នុងកិច្ចលទ្ធកម្មនូវចំនួនទឹកប្រាក់ដូចខាងក្រោម៖
ក. កម្រិតថ្នាក់ជាតិៈ ទឹកប្រាក់ក្រោម ៨០០លានរៀល សម្រាប់ក្រសួង ស្ថាប័ន អង្គភាពថវិកាថ្នាក់កណ្ដាល និងគ្រឹះស្ថានសាធារណៈរដ្ឋបាល។ ទឹកប្រាក់ក្រោម ១០០០លានរៀល សម្រាប់សាកលវិទ្យាល័យ វិទ្យាស្ថានសុខភាពសាធារណៈ។ ទឹកប្រាក់ ១៥០០លានរៀល សម្រាប់វិស័យអប់រំ សុខាភិបាល និងសហគ្រាសសាធារណៈ។ ទឹកប្រាក់ក្រោម ២០០០លានរៀល សម្រាប់រដ្ឋាករទឹកស្វយ័ត្នក្រុងភ្នំពេញ។ និងក្រោម ៣០០០លានរៀលសម្រាប់ អគ្គីសនីកម្ពុជា។
ខ. ថ្នាក់ក្រោមជាតិៈ ទឹកប្រាក់ក្រោម ៨០០លានសម្រាប់រាជធានីភ្នំពេញ ទឹកប្រាក់ក្រោម ៥០០លានរៀលសម្រាប់ថ្នាក់ខេត្តទូទៅ ទឹកប្រាក់ក្រោម ៣០០លានរៀលសម្រាប់មន្ទីរជំនាញនៅតាមខេត្ត ក្នុងនោះ សម្រាប់រដ្ឋបាលក្រុង ស្រុក ខណ្ឌ គឺក្រោមទឹកប្រាក់ ១០០លានរៀល។
អំពីដំណាក់កាល និងជំហាននានានៅក្នុងដំណើការលទ្ធកម្ម៖
កិច្ចលទ្ធកម្ម នឹងចាប់ផ្ដើមដំណើការ បន្ទាប់ពីមានការរៀបចំ និងការវាយតម្លៃគម្រោងបានចប់សព្វគ្រប់ដែលមានដូចជាៈ
- ការរៀបចំឯកសារដេញថ្លៃ
- ការជួនដំណឹង ស្ដីពី ការដេញថ្លៃ និងលក់ឯកសារដេញថ្លៃ
- ការទទួល និងការរក្សាទុកឯកសារដេញថ្លៃ
- ការបើកសំណើដេញថ្លៃ
- ការវាយតម្លៃសំណើដេញថ្លៃ
- ការពិនិត្យ និងវាយតម្លៃលើលក្ខណៈសម្បត្តិតាមក្រោយ
- ការប្រគល់កិច្ចសន្យា
- ការចុះកិច្ចសន្យា និងការអនុវត្តកិច្ចសន្យា៕
ឯកសារយោង៖
១. ច្បាប់ ស្ដីពី លទ្ធកម្មសាធារណៈ
២. សេចក្ដីណែនាំ ស្ដីពី ការបង្កើតគណៈកម្មាធិការ និងអង្គភាំពលទ្ធកម្មសាធារណៈ
៣. ប្រកាសអន្តរក្រសួងលេខ ៥៦៨ សហវ. ប្រក ស្តីពី ការប្រគល់សិទ្ធិសម្រេចលើកិច្ចលទ្ធកម្មសាធារណៈ នៅរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។
៤. ប្រកាសដាក់ឲ្យប្រើសៀវភៅលទ្ធកម្ម។
អត្ថបទ៖ លន់ សេនី

-
ចរាចរណ៍៥ ថ្ងៃ ago
ស្នងការខេត្តប៉ៃលិន បំភ្លឺជុំវិញករណីគ្រោះថ្នាក់ចរាចណ៍បណ្តាលឱ្យស្លាប់ភាគីជិះម៉ូតូ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ស្នងការរាជធានី ប្រកាសតែងតាំងលោកវរសេនីយ៍ទោ ប៉ាង សាវឿន ឲ្យគ្រប់គ្រងការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនដៃដល់៣នាក់ត្រូវបានឃាត់ខ្លួនក្នុងករណីរំលោភសម្លាប់ក្មេងស្រីវ័យ១៥ឆ្នាំនៅខណ្ឌព្រែកព្នៅ
-
ចរាចរណ៍១ សប្តាហ៍ ago
Update៖ អ្នកបង្កគ្រោះថ្នាក់បុករះនៅមុខក្រសួងមហាផ្ទៃ ជានាយការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
-
ចរាចរណ៍១ សប្តាហ៍ ago
Update៖ អ្នកបើករថយន្ដបុករះនៅមុខក្រសួងមហាផ្ទៃ ស្ថិតក្រោមជាតិអាល់កុល 0,35mg/L
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អតីតភិក្ខុសង្ឃល្បីឈ្មោះ៥រូប កំពុងកាន់តំណែងជាន់ខ្ពស់ក្នុងស្ថាប័នរដ្ឋ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មន្ត្រីសុខាភិបាល អំពាវនាវឱ្យពលរដ្ឋចាក់វ៉ាក់សាំង Pfizer ដើម្បីការពារវីរុសបំប្លែងថ្មី JN.1
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កម្មករ-កម្មការិនីរោងចក្រប្រមាណ ២៥០ នាក់ តវ៉ាបិទផ្លូវ ២១៧ ខណ្ឌដង្កោ ដោយសំណូមពរ ៥ ចំណុច