នៅពេលជួបប្រទះការបរាជ័យ មនុស្សម្នាក់មានទំនោរបន្ទោសអ្នកដទៃ ស្ថានភាព និងស្ថានភាពជុំវិញខ្លួន។ ទន្ទឹមនឹងនេះ នៅពេលដែលជោគជ័យ នោះនឹងសរសើរខ្លួនឯង ចំពោះការខិតខំប្រឹងប្រែងកន្លងមក។ នេះហៅថាការលំអៀងបម្រើខ្លួនឯង ពោលគឺទំលាប់នៃការបន្ទោសកត្តាខាងក្រៅចំពោះការបរាជ័យ និងការលើកឡើងពីកត្តាខាងក្នុងដើម្បីជោគជ័យ។
ទម្លាប់នេះ អាចក្លាយជារឿងវិជ្ជមានសម្រាប់អ្នក ដូច្នេះតើមានសញ្ញាអ្វីខ្លះ ដែលបង្ហាញថា អ្នកមានភាពលំអៀងបម្រើខ្លួនឯងឬអត់?
១ ជារឿយៗបន្ទោសអ្នកដទៃ ការស្ដីបន្ទោសអ្នកដទៃ ជាសញ្ញាមួយដែលបង្ហាញថាអ្នកមានទម្លាប់លំអៀងលើខ្លួនឯង។ជាពិសេស បុគ្កលនេះមានអារម្មណ៍ថាបរាជ័យមិនមែនមកពីខ្លួនគាត់ទេ តែដោយសារអ្នកដទៃ។ ឧទាហរណ៍ នៅពេលអ្នកបរាជ័យក្នុងការសម្ភាសន៍ការងារ។ ផ្ទុយទៅវិញ បែរជាបន្ទោសអ្នកសម្ភាសន៍ថា មិនយល់ពីអ្វីដែលគាត់កំពុងនិយាយ។ តាមពិតទៅ ការបរាជ័យ អាចមកពីគាត់មិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់តំណែងនេះ។
២ ជារឿយៗបន្ទោសស្ថានភាព សញ្ញាមួយទៀត ដែលបុគ្គលម្នាក់មានទម្លាប់លំអៀងបម្រើខ្លួនឯង ច្រើនតែបន្ទោសកាលៈទេសៈ។ ជាឧទាហរណ៍នៅពេលដែលគាត់បានចូលរួមក្នុងការប្រកួតប្រជែងមួយ ហើយមិនទទួលបានជោគជ័យក្នុងការឈ្នះ។ គាត់នឹងមានទំនោរស្តីបន្ទោសកាលៈទេសៈផ្សេងៗ ដូចជាសំលេងរំខានពីខាងក្រៅ សំណួរដែលពិបាកពេក និងហេតុផលផ្សេងៗ។ តាមពិតទៅ បើអ្នកចង់កែខ្លួនឯង វាអាចមានកំហុសក្នុងខ្លួនឯង។ ទោះជាយ៉ាងណាក៏ដោយ មនុស្សដែលមានភាពលំអៀងក្នុងការបម្រើខ្លួនឯង នឹងមិនអាចមើលឃើញចំណុចខ្វះខាតនៅក្នុងខ្លួននោះទេ។
៣ ពិបាកទទួលយកចំណុចខ្វះខាតរបស់ខ្លួនឯង មនុស្សប្រភេទនេះ តែងតែឃើញកំហុសពីខាងក្រៅ ដូច្នេះពួកគេមិនអាចដឹងថាមានកំហុសដែលបានកើតឡើងពីខាងក្នុងឡើយ។ នេះជាសញ្ញាសម្រាប់មនុស្សដែលមានភាពលំអៀងបម្រើខ្លួនឯង។ ទោះអ្នកដទៃប្រាប់គាត់យ៉ាងណាក៏គាត់មិនខ្វល់ដែរ។ នេះក៏ជាទម្លាប់ដែលធ្វើឲ្យគាត់មើលទៅក្រអឺតក្រទម និងអាត្មានិយម។
៤ ឃើញអ្នកដទៃជោគជ័យដោយសារសំណាង ផ្ទុយពីអាកប្បកិរិយារបស់ខ្លួនឯង បុគ្គលនេះមើលឃើញជោគជ័យរបស់អ្នកដទៃថាជាសំណាងសម្រាប់មនុស្សនោះ។ វាពិបាកពេកក្នុងការទទួលស្គាល់ឧត្តមភាពរបស់អ្នកដទៃមកលើគាត់។ អ្វីក៏ដោយដែលកើតឡើងចំពោះអ្នកដ៏ទៃ និងចំពោះខ្លួនឯង គឺជាលទ្ធផលនៃការប្រឹងប្រែងរបស់បុគ្គលម្នាក់ៗ។ ការបរាជ័យក៏ជាលទ្ធផលដែលប្រហែលជាមិនល្អបំផុតសម្រាប់ការងារលំបាកដែលបានធ្វើ។
ទម្លាប់ទាំងប្រាំខាងលើ អាចបង្ហាញថា នរណាម្នាក់មានអាកប្បកិរិយាលម្អៀងបម្រើខ្លួនឯង ឬទម្លាប់។ ប្រសិនបើអ្នកមានសញ្ញាខាងលើ វាជាការប្រសើរក្នុងការចាប់ផ្តើមកាត់បន្ថយឥឡូវនេះ។ ដោយសារតែ អ្នកត្រូវតែកែខ្លួនឯងបន្ថែមទៀតចំពោះអ្វីដែលបានកើតឡើង មិនថាជាបញ្ហាបរាជ័យ ឬជោគជ័យនោះទេ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ហេតុផល ៥ យ៉ាង ពីមនុស្សមានទម្លាប់ណាត់ជួបខ្លួនឯង ជាងមានគ្នា
ចុចអាន៖ហេតុផល ៥ កុំវាយបកវិញ នៅពេលមានមនុស្សផ្តល់យោបល់ដល់យើង