KPT+
ហេតុផល ៥ កុំវាយបកវិញ នៅពេលមានមនុស្សផ្តល់យោបល់ដល់យើង
ចូរកុំវាយតប នឹងអ្នកដែលផ្ដល់ដំបូន្មានដល់អ្នក ទោះបីជាការពិតយើងមិនបានសុំដំបូន្មានពីគេក៏ដោយ។ ព្យាយាមរៀនគ្រប់គ្រងអារម្មណ៍ ទើបអាចទទួលយក និងបណ្ដុះបណ្ដាលផ្នែកល្អបានល្អ។ ជាពិសេសការស្ដាប់យោបល់របស់អ្នកដទៃ ក៏សំខាន់ផងដែរ។

នេះជាហេតុផលមួយចំនួន ដែលមិនត្រូវវាយបកវិញភ្លាមៗ នៅពេលដែលអ្នកកំពុងមានមនសុ្សផ្ដល់ដំបូន្មាន ហើយអ្នកក៏បានផលល្អមកវិញដែរ។
១ ភាពអត់ឱនត្រូវបានបង្កប់នៅក្នុងខ្លួន សារៈសំខាន់នៃការស្ដាប់អ្នកដទៃ គឺជាហេតុផលមួយ ដែលមិនត្រូវវាយបកភ្លាមៗ នៅពេលនរណាម្នាក់ផ្ដល់ដំបូន្មាន។ គោលដៅគឺអ្នកអាចបង្កើតភាពអត់ធ្មត់ក្នុងខ្លួនអ្នក។ វិធីនោះ អ្នកអាចគោរពគ្នាទៅវិញទៅមក។ ការយល់ច្រឡំដែលបង្កឲ្យមានជម្លោះ និងការឈ្លោះប្រកែកគ្នា អាចត្រូវបានកាត់បន្ថយដោយព្យាយាមស្ដាប់វាជាមុនសិន។ ដូច្នេះអ្នកអាចស្តាប់ និងយល់គ្នាទៅវិញទៅមក ហើយពង្រឹងសមត្ថភាពក្នុងការគោរពអ្នកដទៃដែលផ្ដល់ដំបូន្មានដល់អ្នក។
២ ការវាយប្រហារអ្នកដែលផ្ដល់ដំបូន្មាន មិនមែនជាអាកប្បកិរិយាឈ្លាសវៃទេ ពេលណា មិត្តភ័ក្ដិ មិត្តរួមការងារ ឬសមាជិកគ្រួសារផ្ដល់ ដំបូន្មានដល់អ្នក ហើយអ្នកតវ៉ាតបតាមការស្នើ។ វាច្បាស់ណាស់ថា នេះមិនមែនជាចលនាដ៏ឆ្លាតវៃនោះទេ។ អ្នកប្រាជ្ញ គឺអ្នកដែលមានចិត្តចង់ស្ដាប់ល្អ ពេលអ្នកដទៃនិយាយ ទាំងពេលផ្ដល់យោបល់ បញ្ចេញយោបល់ ឬអ្នកដទៃ។ រៀនឆ្លើយតបយ៉ាងសមរម្យ ចំពោះការផ្ដល់យោបល់ពីអ្នកដទៃ។ ម្យ៉ាងទៀត ព្យាយាមដោះស្រាយស្ថានការណ៍ និងព្រឹត្តិការណ៍ឲ្យកាន់តែឆ្លាតវៃ។ ប្រាជ្ញាដែលអ្នកដាក់បញ្ចូលក្នុងខ្លួនឯង នឹងជួយអ្នកដោយស្វ័យប្រវត្តិក្នុងការផ្ដល់ការឆ្លើយតបដ៏ត្រឹមត្រូវដល់អ្នកដទៃ។ ដូចនេះ អ្នកអាចគ្រប់គ្រងខ្លួនឯងកុំឲ្យវាយតបនឹងនរណាម្នាក់ដែលផ្ដល់ដំបូន្មានដល់អ្នក។
៣ សិទ្ធិអំណាចអាចមើលឃើញពីរបៀបដែលប្រព្រឹត្ត ចូរបង្ហាត់ខ្លួនឯងឲ្យក្លាយជាមនុស្សពេញដោយសិទ្ធិអំណាចជានិច្ច។ នៅពេលដែលនរណាម្នាក់ផ្តល់ដំបូន្មានដល់អ្នក ទោះបីជាអ្នកមិនបានសុំក៏ដោយ ចូរព្យាយាមកុំបដិសេធ ជាពិសេសកុំវាយបកគាត់ភ្លាមៗ។ ប្រសិនបើអ្នកចង់ឆ្លើយតប ចូរបន្តបង្ហាញការគោរព ហើយជ្រើសរើសពាក្យដែលមិនប៉ះពាល់ដល់គាត់។ ពីវិធីដែលយើងប្រព្រឹត្ត នៅពេលដែលនរណាម្នាក់ផ្តល់ដំបូន្មាន វានឹងបង្ហាញពីសិទ្ធិអំណាចពិតប្រាកដរបស់អ្នក។

៤ បង្កើតសន្តិភាពនៃបរិយាកាសឡើងមក នៅពេលដែលមានមនុស្សផ្តល់ដំបូន្មាន ហើយអ្នកវាយប្រហារភ្លាមៗ ជាធម្មតាអារម្មណ៍នឹងកើនឡើងជាអវិជ្ជមាន។ ជាការពិតណាស់ នេះអាចនាំឲ្យមានភាពវឹកវរ។ មិនត្រឹមតែមានភាពចលាចលក្នុងខ្លួនអ្នកប៉ុណ្ណោះទេ ប៉ុន្តែបរិយាកាសជុំវិញអ្នកនឹងត្រូវប៉ះពាល់។ ដូច្នេះត្រូវមានប្រាជ្ញាក្នុងការបង្ហាញអាកប្បកិរិយារបស់ខ្លួនដើម្បីឲ្យបរិយាកាសនៅមានសន្តិភាព និងស្ងប់ស្ងាត់គ្មានជម្លោះ។
៥ត្រូវបានគេស្រឡាញ់កាន់តែច្រើន មនុស្សដែលផ្តល់ដំបូន្មានដល់អ្នក គឺដោយសារតែគាត់យកចិត្តទុកដាក់ចំពោះអ្នក។ មានន័យថា គេមានសេចក្ដីស្រឡាញ់ចំពោះអ្នក។ ដូច្នេះ ជំនួសឲ្យការខ្ជះខ្ជាយថាមពលដោយវាយប្រហារគាត់ វាជាការប្រសើរក្នុងការដឹងគុណ ហើយព្យាយាមបណ្តុះដំបូន្មាន ដើម្បីឲ្យវាមានឥទ្ធិពលវិជ្ជមានលើអ្នក។ ការស្តាប់ដំបូន្មានក៏អាចរារាំងអ្នកពីកំហុស ដែលអ្នកមើលមិនឃើញនៅក្នុងខ្លួនផងដែរ។ រៀនពីចំណុចនៃដំបូន្មាន ដែលបានផ្តល់ឲ្យអ្នក។ ប៉ុន្តែប្រសិនបើវាផ្ទុយនឹងគោលការណ៍ ចូររក្សាការដឹងគុណចំពោះអ្នកដែលបានបង្ហាញការយកចិត្តទុកដាក់ចំពោះយើងទៅបានហើយ។

លើសពីនេះ ការផ្ដល់យោបល់ក៏អាចជាមធ្យោបាយនៃការវាយតម្លៃ ដំណើរការដែលអ្នកបានឆ្លងកាត់ផងដែរ។ ដូច្នេះ ចូរព្យាយាមធ្វើចិត្តឲ្យស្ងប់ ហើយគិតឲ្យបានច្បាស់ ទើបអាចទទួលយកដំបូន្មានពីអ្នកដទៃបានត្រឹមត្រូវ។ ប៉ុន្តែប្រសិនបើពិតជាដំបូន្មានដែលបានផ្តល់ឲ្យមិនសមរម្យ។ វានៅតែគ្មានហេតុផល សម្រាប់យើងដើម្បីវាយប្រហារគាត់។ ព្រោះវាមិនមែនជាអាកប្បកិរិយាគួរសម និងឈ្លាសវៃ។ ការស្តាប់ដំបូន្មានគឺជារឿងសំខាន់ អ្នកក៏ត្រូវយកចិត្តទុកដាក់ពីរបៀបឆ្លើយតបទៅនឹងវាផងដែរ ដើម្បីកុំឲ្យមានការឈ្លោះប្រកែកគ្នា ។
ប្រសិនបើវាពិតជារំខានអ្នកខ្លាំង មិនចាំបាច់វាយប្រហារគាត់នៅពេលនោះទេ ស្តាប់ហើយព្រងើយកន្តើយ។ នោះជាការប្រសើរ ជាងអ្នកផ្តល់ការវាយប្រហារ ដែលបញ្ចេញតែថាមពលវិជ្ជមានរបស់អ្នក៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ១ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានជាតិ១ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១៥ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


