Connect with us

KPT+

ប្រវត្តិ​ត្រួសៗ​លោក HOWARD SCHULTZ ថៅកែ​ដំបូង​របស់ STARBUCKS

បានផុស

នៅ

Howard Schultz ជា​អ្នក​ជំនួញ​ជោគជ័យ​ម្នាក់​ដែល​កើត​ចេញ​ពីគ្រួសារ​ក្រីក្រ។ សព្វថ្ងៃ​លោក​ជា​បុរស​ម្នាក់ក្នុង​ចំណោមក្រុមអ្នកមានទ្រព្យ​ធន​បំផុតនៅលើពិភពលោក។ នៅពីក្រោយ​កេរ្តិ៍ឈ្មោះ​បច្ចុប្បន្ន​នៃ​មហាសេដ្ឋីHoward Schultz មាន​រឿង​មានតម្លៃជាច្រើន ដែល​​យើង​គួរ​សិក្សា​មក​ប្រើ​លើ​ជីវិត​ផ្ទាល់ខ្លួន។

តើ Howard Schultz ជា​នរណា?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Howard Schultz ជាអ្នក​ជំនួញ​ជនជាតិ​អាមេរិក​ល្បីល្បាញ​បំផុត​មួយ​រូប​នៅ​លើ​ពិភពលោក។ លោក​ជា​អតីតម្ចាស់ក្រុមហ៊ុន Seattle SuperSonics និង​ជា​អតីត​នាយកប្រតិបត្តិនិងជាប្រធានក្រុមហ៊ុន Starbucks។

កំណើត

Schultz កើត​នៅថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ១៩៥៣ នៅ Brooklyn រដ្ឋញូវយ៉ក។ លោក​មក​ពី​គ្រួសារ​ជ្វីហ្វ (ជនជាតិ​មួយ​របស់​អ៊ីស្រាអែល)។ ឪពុក​ឈ្មោះ Fred Schultz និង​ម្ដាយ Elaine ។ ឪពុក​របស់​លោក​ជា​អតីត​កងទ័ព​សហរដ្ឋអាមេរិក និង​ក្រោយមក​គាត់​ធ្វើការ​ជា​អ្នក​បើកឡាន​ដឹក​ទំនិញ។

បងប្អូនបង្កើត

ក្នុង​វ័យ​កុមារភាព​លោក​បាន​រស់នៅ​ក្នុង​គម្រោងលំនៅដ្ឋាន Canarsie Bayview របស់​អាជ្ញាធរ​ទីក្រុង​ញូវយ៉ក​រួម​ជាមួយ​បងប្អូន។ Schultz មាន​បងប្រុស​ម្នាក់​ឈ្មោះ Michael និង​ប្អូនស្រី​ម្នាក់​ឈ្មោះ Ronnie ។

​កីឡា

SEATTLE – OCTOBER 20: Howard Schultz, Chairman of the Basketball Club of Seattle chats with Rashard Lewis #7 and Desmond Mason#24 of the Seattle Sonics before the preseason game against the Sacramento Kings on October 20, 2002 at Key Arena in Seattle, Washington. The Kings won 91-90. NOTE TO USER: User expressly acknowledges and agrees that, by downloading and or using this photograph, User is consenting to the terms and conditions of the Getty Images License Agreement. Mandatory copyright notice: Copyright NBAE 2002 (Photo by: Jeff Reinking/NBAE/Getty Images)

កីឡាជាក្តីសង្ឃឹមតែមួយគត់​របស់​មហាសេដ្ឋី​រូប​នេះ​ឲ្យ​រួចផុតពីភាពក្រីក្រ។ ទោះបី​កើត​នៅ​ក្នុង​គ្រួសារ​ក្រលំបាក​ក៏ដោយ ក៏ Schultz អាចលេងកីឡាមួយ​ចំនួន​ដូចជា​បាល់បោះ បាល់ទាត់ និង​វាយ​កូនគោល បាន​ល្អ រហូត​ផ្លាស់ប្ដូរ​ជីវិត​ក្លាយ​ជា​និស្សិត​អាហារូបករណ៍។

ការអប់រំ

នៅឆ្នាំ ១៩៧១ លោកបានបញ្ចប់ការសិក្សានៅវិទ្យាល័យ Canarsie រួចបន្ត​ទៅសាកលវិទ្យាល័យ Northern Michigan។ ដោយសារ​លេងកីឡាបានល្អ លោក​ទទួល​បាន​អាហារូបករណ៍​អត្តពលកម្ម​ដើម្បី​សិក្សា​នៅ​សាកលវិទ្យាល័យ។ Schultz ជា​មនុស្ស​ទី​មួយ​នៅ​ក្នុង​គ្រួសារ​ដែល​អាច​រៀន​នៅ​សាកលវិទ្យាល័យ​បាន។​ នៅ​ឆ្នាំ ១៩៧៥ លោក​បាន​បញ្ចប់​បរិញ្ញាបត្រ​ផ្នែក​ទំនាក់ទំនង។

គ្រួសារ

លោក Howard បាន​រៀបការ​ជាមួយ​នាង Sheri Kersch ក្នុង​ឆ្នាំ ១៩៨២។ ក្នុង​ឆ្នាំ ១៩៩៦ លោកស្រី Sheri Kersch បាន​បង្កើត​មូលនិធិគ្រួសារ Schultz ជាមួយស្វាមីមូលនិធិ​នេះ​វិនិយោគ​លើ​ភាព​ជា​ដៃគូ​និង​ដំណោះស្រាយ​ថ្មីៗ​ដើម្បី​ពង្រឹង​អាជីវកម្មនិងសហគមន៍។

ប្ដីប្រពន្ធគូនេះ​មាន​កូនពីរនាក់ ស្រីម្នាក់​និងកូនប្រុសម្នាក់។ កូនប្រុសឈ្មោះ Eliahu Jordan Schultz កើតនៅឆ្នាំ ១៩៨៦។ កូនស្រីឈ្មោះ Addison កើតនៅឆ្នាំ ១៩៩០។

ការងារដំបូង

ការងារដំបូងរបស់អតីតមេ Starbucks គឺជាបុគ្គលិកផ្នែកលក់របស់សាជីវកម្ម Xerox ។ ដោយសារបំពេញការងារបានល្អ ក្នុងរយៈពេលដ៏ខ្លីលោកទទួលបានការផ្សព្វផ្សាយជាអ្នកលក់ពេញសិទ្ធិ។

អ្នកគ្រប់គ្រងទូទៅ

Schultz ត្រូវបានតែងតាំងជាអ្នកចាត់ការទូទៅរបស់ក្រុមហ៊ុនផលិតផ្លាស្ទិក Hammarplast របស់ស៊ុយអ៊ែត ក្នុងឆ្នាំ ១៩៧៩ ។

លោកប្រឡូកជាមួយហាងកាហ្វេ Starbucks ដំបូងក្នុងឋានៈជានាយកផ្នែកទីផ្សារ នាឆ្នាំ ១៩៨២។ មកដល់ឆ្នាំ ១៩៨៦ លោកឡើងតំណែងជា CEO នៃហាងកាហ្វេល្បីលំដាប់ពិភពលោកមួយនេះ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ myinterestingfacts

ចុចអាន៖ប្រវត្តិ​ធំៗ ៥ យ៉ាង​អំពី​លោហធាតុ «ប្រាក់»

ចុចអាន៖ស្ត្រី ដែល​អាចបង្កើត​ម៉ាក​យីហោ​ដោយ​ជោគជ័យ ទាំង​ខ្លួន​មាន​ជំងឺ​ប្រចាំ​កាយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ ម៉ោង មុន

លោក​នេត្រ ភក្ត្រា ដឹក​នាំ​មន្ត្រី​រាជការ​ក្រសួង​ព័ត៌មាន បរិច្ចាគ​ឈាម ក្រោម​ប្រធានបទ «មន្ត្រីក្រសួងព័ត៌មាន រួមគ្នាបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះជីវិតមនុស្ស»

ព័ត៌មានជាតិ៤ ម៉ោង មុន

ខេត្ត​រតនគិរី ប្រារព្ធ​ទិវា​មច្ឆជាតិ ឆ្នាំ​២០២៥ ដើម្បី​ប្រលែង​កូន​ត្រីនៅ​បឹង​កន្សែង

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងប្រៃសណីយ៍ បើកពិភាក្សាថ្នាក់ជាតិ លើសេចក្តីព្រាង “យុទ្ធសាស្ត្រជាតិ ស្តីពីបញ្ញាសិប្បនិម្មិត”

ព័ត៌មានជាតិ៩ ម៉ោង មុន

ប្រធានសភាអារ៉ាប៊ីសាអូឌីតសង្ឃឹម​ថា​ប្រទេស​លោក​នឹង​អាច​បង្កើន​ទំនាក់ទំនង​កាន់​តែច្រើនជាមួយ​កម្ពុជា

ព័ត៌មានជាតិ១០ ម៉ោង មុន

រយៈពេល៦ខែ មន្ទីរបរិស្ថានខេត្តមណ្ឌលគិរីបង្ក្រាបបានបទល្មើស៩០ករណី និងបញ្ជូនជនសង្ស័យ ៥១នាក់ទៅតុលាការ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ក្រុមមនុស្ស​យកស្លាក​លេខ​រថយន្ត​​ ថាក់ស៊ីន ចាក់​ឆ្នោត ខណៈ​លោកចូល​ខ្លួន​ទៅ​តុលាការ​

ចរាចរណ៍២១ ម៉ោង មុន

បើករថយន្តបំពានភ្លើងស្តុបជ្រុលបុកបុរសម្នាក់កំពុងជិះម៉ូតូឆ្លងផ្លូវស្លាប់ភ្លាមៗ

ព័ត៌មានជាតិ១២ ម៉ោង មុន

ប្រធានសភាអារ៉ាប៊ីសាអូឌីតថាកម្ពុជាមានភាព​ថ្លៃថ្នូរ និងក្រមសីលធម៌ខ្ពស់

ព័ត៌មានជាតិ១៨ ម៉ោង មុន

ទីម័រចង់យកនាម«សម្ដេចតេជោ ហ៊ុន សែន» ភ្ជាប់នឹងឈ្មោះតំបន់សេដ្ឋកិច្ចពិសេសដំបូងរបស់ខ្លួន

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

​​​នាយករដ្ឋមន្ត្រី ផែថងថាន​ ត្រូវបាន​ព្យួរអំណាច​ ចំពេល​​ស្តេចថៃ​​តែងតាំង​គណៈរដ្ឋមន្ត្រីថ្មី​

Sokha Hotels

ព័ត៌មានពេញនិយម