KPT+
ផ្នត់គំនិតកំពូលទាំង ១០ របស់មហាសេដ្ឋី Schultz ដែលនាំឲ្យ Starbucks ជោគជ័យមកទល់ពេលនេះ
Starbucks ជាហាងកាហ្វេដ៏ជោគជ័យបំផុតលើលោក។ បើនិយាយពីកាហ្វេល្បី គេនឹងនឹកឃើញដល់ហាងនេះមុនគេ។
យ៉ាងណាមិញ ហាងកាហ្វេមួយជោគជ័យមិនអាស្រ័យតែលើរសជាតិនោះទេ វាផ្អែកលើយុទ្ធសាស្ត្រគ្រប់គ្រងរបស់ម្ចាស់ហាង។
Starbucks ជាហាងដែលទទួលបានការដឹកនាំពីលោក Howard Schultz អស់ពេលជាយូរ។ ច្រើនឆ្នាំមកនេះ Schultz បានធ្វើឲ្យ Starbucks ក្លាយជាហាងកាហ្វេកាន់តែមានប្រជាប្រិយភាព និងពុំទាន់មានហាងណាអាចផ្ដួលបាននៅឡើយ។

តើលោក Howard Schultz មានផ្នត់គំនិតបែបណាខ្លះ ទើបធ្វើឲ្យអាជីវកម្មនេះរីកចម្រើនខ្លាំងម្លេះ?
១. ត្រូវមានក្ដីសុបិន ហើយសុបិនឲ្យធំ! ជឿជាក់ជានិច្ចថា អ្នកអាចជោគជ័យ ហើយជឿទៀតថា អ្នកអាចសម្រេចនូវអ្វីដែលមិនអាចស្មានបាន។
២. ផ្លាស់ប្ដូរផ្នត់គំនិតរបស់អ្នក! កុំគិតពីអ្វីដែលអ្នកដទៃប្រាប់ថាមិនអាច តែត្រូវគិតអំពីអ្វីដែលខ្លួនអាចសម្រេចបាន។
៣. អ្នកគ្រប់គ្នាមានបេះដូង ដូច្នេះត្រូវយកបេះដូងនៃក្ដីស្រឡាញ់បញ្ចូលទៅក្នុងក្រុមហ៊ុនដែលអ្នកធ្វើការ។

៤. សាទរចំពោះកំហុសរបស់ខ្លួន! រៀនពីការខុសឆ្គងដែលធ្លាប់ភ្លាត់ដួល ហើយកុំខ្លាចក្នុងការប្រថុយឲ្យសោះ។
៥. មិនចាំបាច់ផ្សាយពាណិជ្ជកម្មអ្វីក៏បាន! ចំពោះ Starbucks ចំណាយតិចតួចបំផុតលើការផ្សព្វផ្សាយ ប៉ុន្តែយើងបង្កើតទំនាក់ទំនងជាមួយអតិថិជន នោះទើបជាការផ្សាយពាណិជ្ជកម្មមានឥទ្ធិពលខ្លាំងក្លាជាង។
៦. ថែរក្សាបុគ្គលិកគ្រប់គ្នា! បង្កើតតម្លៃសម្រាប់និយោជិកដោយចែករំលែកភាពជោគជ័យជាមួយពួកគេ។
៧. ត្រូវធ្វើអ្វីដែលខ្លួនចូលចិត្ត! ធ្វើអ្វីដែលខ្លួនឯងស្រឡាញ់បំផុត! ហើយខំប្រឹងដើម្បីគុណតម្លៃទាំងនោះ ទោះបើត្រូវស្លាប់ក៏ដោយ។

៨. ត្រូវមានការឲ្យតម្លៃខ្ពស់ពីសហគមន៍! អតិថិជននឹងគាំទ្រម៉ាករបស់អ្នក បើអ្នកជាយីហោរដែលគាំទ្រសហគមន៍។
៩. ផ្ដល់ឲ្យភ្ញៀវលើសពីការរំពឹងទុក! ផ្ដល់ឲ្យពួកគេនូវការគោរព ការកោតសរសើរ និងសេចក្តីថ្លៃថ្នូរ មិនថាតែអតិថិជនដែលបានបង់ប្រាក់ប៉ុណ្ណោះ តែសូម្បីបុគ្គលិករបស់ខ្លួន។
១០. ចូរវិនិយោគលើមនុស្សឲ្យខ្លាំងជាងគេ ដោយចាប់យកភាពចម្រុះគ្នា និងរឹតចំណងជាមួយបុគ្គលគ្រប់ប្រភេទ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ MONEY INC
ចុចអាន៖រឿងខ្លីមានន័យអប់រំជ្រៅ! រវល់តែការងារ ភ្លេចចំណាយពេលជាមួយកូន
ចុចអាន៖ដំណោះស្រាយសមស្របជាមួយមនុស្សពូកែរិះគន់ទំាងអវិជ្ជមាននិងវិជ្ជមាន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២១ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២០ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


