ជីវិតកម្សាន្ដ
Starbucks សម្ពោធផលិតផលសហការជាមួយ BLACKPINK តែហ្វេនមិនចាប់អាម្មណ៍
ក្រុមហ៊ុនកាហ្វេលំដាប់ពិភពលោក Starbucks ប្រចាំការនៅកូរ៉េខាងត្បូង នឹងធ្វើការសហការគ្នាជាមួយក្រុមចម្រៀងនារី BLACKPINK ក្នុងពេលឆាប់ៗនេះ ជាមួយនឹងការរចនាផ្សេងគ្នាសម្រាប់ពែងត្រជាក់ និងក្ដៅជាច្រើនជម្រើស ប៉ុន្តែអ្នកគាំទ្រមិនសូវចាប់អារម្មណ៍នោះទេ ព្រោះតែតម្លៃ និងម៉ូដរបស់វា។

ក្នុងនោះក្រុមហ៊ុនបានបង្ហាញពីការរចនាពែងកាហ្វេរបស់ Lisa ដែលជាជាពែងត្រជាក់ដែលធ្វើពីលោហធាតុពណ៌ផ្កាឈូក។ វាផលិតពីដែកអ៊ីណុក មានសមត្ថភាពរក្សាសីតុណ្ហភាពត្រជាក់បានយូរបំផុត ខណៈតម្លៃរបស់ពែងនេះគឺ ៩៥,០០០វ៉ុន (ប្រហែល ៧៥ដុល្លារអាមេរិក) ។
ចំណែកឈុតផ្សេងទៀតនៅក្នុង Collection របស់ Lisa រួមមាន ដបទឹកដែលមានចំណងជើងបទចម្រៀងរបស់នាង និងកែវត្រជាក់ពណ៌ខ្មៅ។

ដោយឡែកជម្រើសរបស់ Jisoo គឺពែងត្រជាក់ពណ៌ផ្កាឈូកដែលមានតម្លៃ ៣២,០០០វ៉ុន (ប្រហែល ២៥.៣ដុល្លារអាមេរិក)។ រីឯជម្រើសរបស់ Rosé ជាពែងទឹកពណ៌ផ្កាឈូក ដែលមានតម្លៃ ២៥,០០០វ៉ុន (ប្រហែល ១៩.៧ដុល្លារ)។ ចំពោះជម្រើសរបស់ Jennie ឯណោះវិញ ជាកែវសេរ៉ាមិចពណ៌ផ្កាឈូក មានតម្លៃ ២៧,០០០វ៉ុន (ប្រហែល ២១.៣ដុល្លារ) ។
ក្រៅពីនោះអ្នកគាំទ្រក៏អាចទិញកាបូប BLACKPINK កាបូបដាក់លិខិតឆ្លងដែន និងកូនសោរផងដែរ។ យ៉ាងណាមិញ ជម្រើសនៃការចនាទាំងនេះ មិនទទួលបានការគាំទ្រឡើយ ត្បិតតម្លៃហួសពីទីផ្សារ ហើយពុំទាក់ទាញ៕



ប្រែសម្រួល៖ សន្យា
ចុចអាន៖ ក្រុម BLACKPINK បង្កើតប្រវត្តិសាស្ត្រថ្មីនៅលើ YouTube
ចុចអាន៖ ស្ថានភាពជីវិត សាន់ ឆាយ តួឯកស្រីរឿង F4 តៃវ៉ាន់ ក្រោយចប់ការចាក់ផ្សាយ ២២ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


