ព័ត៌មានជាតិ
ក្រុមហ៊ុន Starbucks និងអង្គការមូលនិធិអាស៊ី គាំទ្រអ្នកនិពន្ធស្ត្រីវ័យក្មេង ២រូបដើម្បីបង្កើតសៀវភៅរឿងកុមារ
ក្រុមហ៊ុន Starbucks បានសហការជាមួយកម្មវិធី «Let’s Read ឬ តោះអាន» របស់អង្គការមូលនិធិអាស៊ី ដើម្បីដាក់សម្ពោធឲ្យប្រើប្រាស់សៀវភៅរឿងកុមារ ២ក្បាល ក្រោមប្រធានបទ ការពង្រឹងសិទ្ធិអំណាចស្ត្រី ដែលជាស្នាដៃនិពន្ធរបស់កញ្ញា វត្តី និងកញ្ញា ពិសី ។ សៀវភៅរឿងកុមារថ្មីចំនួន ២ក្បាលនេះ ត្រូវបាននិពន្ធឡើងដោយបង្កប់អត្ថន័យអប់រំ ហើយទាក់ទងទៅនឹង «ការផ្ដល់សិទ្ធិអំណាចស្ត្រី និងការរាប់បញ្ចូលបុគ្គល គ ថ្លង់»។

លោក ប៉ោ លីម អ្នកគ្រប់គ្រងក្រុមហ៊ុន Starbucks បានលើកឡើងអំពីគោលបំណងនៃការចូលរួមចំណែករបស់ក្រុមហ៊ុន Starbucks នៅក្នុងគម្រោងកម្មវិធីតោះអាន គឺដើម្បីឆ្ពោះទៅរកសង្គមមួយយ៉ាងទូលំទូលាយសម្រាប់បុគ្គលគ្រប់រូបនៅក្នុងប្រទេសកម្ពុជាអាចចូលរួមអានសៀវភៅតាមរយៈបណ្ណាល័យឌីជីថល Let’s Read។ ខណៈ Starbucks បានគាំទ្រយ៉ាងពេញទំហឹងការលើកកម្ពស់ និងការពង្រឹងសិទ្ធិអំណាចស្ត្រី ជាពិសេសការជំរុញលើកទឹកចិត្តស្នាដៃនិពន្ធរបស់យុវជនក្នុងការចូលរួមបង្កើតសៀវភៅរឿងសម្រាប់កុមារនៅកម្ពុជា។

ទាក់ទងនឹងសៀវភៅដែលជាស្នាដៃរបស់កញ្ញា វត្តី និងកញ្ញា ពិសី នាពេលនេះ ត្រូវបានតំណាងក្រុមហ៊ុន Starbucks បញ្ជាក់ថា សៀវភៅរឿងទាំងពីរនេះ គឺជាសៀវភៅរឿងកុមារដែលពោរពេញទៅដោយគំនូរស្រស់ស្អាត ហើយមិនត្រឹមតែផ្ដល់នូវភាពសប្បាយរីករាយដល់កុមារនៅពេលអានប៉ុណ្ណោះទេ តែវាថែមទាំងបង្កប់នូវអត្ថន័យល្អៗថែមទៀត។

ជាមួយគ្នានេះ គម្រោងបង្កើតសៀវភៅរឿងកុមារនេះ ក៏ជាឱកាសមួយ ដើម្បីការជំរុញទេពកោសល្យច្នៃប្រឌិតដ៏ខ្លាំងក្លានៃស្ត្រីវ័យក្មេងទាំង ២រូប ដែលប្រាថ្នាចង់ក្លាយជាអ្នកនិពន្ធសៀវភៅកុមារផងដែរ។ តាមរយៈការហ្វឹកហាត់ជាមួយអ្នកនិពន្ធ និងការសហការជាមួយអ្នកគំនូរច្នៃប្រឌិតដ៏ទៃទៀត Let’s Read គឺជាតួអង្គដ៏សំខាន់ក្នុងការជម្រុញសមត្ថភាពពួកគាត់បន្ថែមទៀត ដើម្បីជំរុញទេពកោសល្យច្នៃប្រឌិត និងបំពេញបំណងក្នុងការរួមចំណែកដល់ការអភិវឌ្ឍ សម្រាប់រយៈពេលវែងនៃវប្បធម៌ និងវិស័យសៀវភៅរឿងកុមារ ដែលកំពុងរីកចម្រើននៅក្នុងប្រទេសកម្ពុជា។

ដោយឡែក ឳពុកម្ដាយដែលមានបំណងចង់ឲ្យកូនតូចៗអានសៀវភៅរឿងកុមារ គឺអាចស្វែងរកបាននូវសៀវភៅទាំង២ ក្បាលនេះ ក៏ដូចជាសៀវភៅជាច្រើនមុខទៀតនៅបណ្ណាល័យឌីជីថល Let’s Read ដោយសេរី គឺគ្រាន់តែស្កេន QR Code ខាងក្រោមនេះ៕




ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


