KPT+
របៀបសរសេរប្រវត្តិរូបសង្ខេប (CV) អាហារូបករណ៍ឲ្យមានភាពទាក់ទាញ
ប្រវត្តិរូបសង្ខេប (CV) ពិតជាមានសារៈសំខាន់ណាស់សម្រាប់មនុស្សម្នាក់ៗ មិនថាចូលម្រើការងារ ឬដាក់ពាក្យស្នើសុំអាហារូបករណ៍អ្វីមួយឡើយ គឺគ្រប់ស្ថាប័នទាំងអស់តម្រូវឲ្យមានប្រវត្តិរូបសង្ខេបនេះគ្រប់ៗគ្នា។ CV គឺមានច្រើនប្រភេទ និងច្រើនទម្រង់ ហើយ CV ដាក់ពាក្យស្នើសុំអាហារូបករណ៍ គឺខុសពី CV ដាក់ពាក្យបម្រើការងារដែលសិស្សនិស្សិតគួរស្វែងយល់ពីគន្លឹះសរសេរឲ្យបានល្អ និងមានភាពទាក់ទាញ។

តើគន្លឹះសរសេរប្រវត្តិរូបសង្ខេបឲ្យបានល្អ និងមានភាពទាក់ទាញ មានលក្ខណៈបែបណាខ្លះ?
ជំហានដំបូង ដើម្បីកុំឲ្យប្រវត្តិរូបសង្ខេបរបស់អ្នកមានភាពរញ៉េរញ៉ៃ និងក្តោបទិន្នន័យមិនបានល្អ អ្នកគួរបែងចែកការសរសេប្រវត្តិសង្ខេបនេះ ជា០៨ ផ្នែកសំខាន់ៗជាមុនសិន។ ផ្នែកទាំងនោះមានដូចជា ព័ត៌មានទំនាក់ទំនង សង្ខេបប្រវត្តិអប់រំ និងគោលដៅ បទពិសោធការងារ ឬ ពានរង្វាន់ ការអប់រំ ជំនាញ ចំណង់ចំណូលចិត្ត ភាសា និងអ្នកធានា។

១.ព័ត៌មានទំនាក់ទំនង៖ សរសេរប្រវត្តិរូបសង្ខេប ត្រូវភ្ជាប់ជាមួយនឹងនាមត្រកូល លេខទូរសព្ទទំនាក់ទំនង ទីកន្លែងស្នាក់នៅបច្ចុប្បន្ន និងEmail។ អ្នកមិនចាំបាច់ដាក់ព័ត៌មានណាដែលមិនចាំបាច់ឡើយ ដូចជាទីកន្លែងកំណើតជាដើម។
២.សង្ខេបប្រវត្តិអប់រំ និងគោលដៅ៖ នៅចំណុចនេះ អ្នកគួរសង្ខេបបន្តិចពីបច្ចុប្បន្នភាពនៃការសិក្សារបស់អ្នក។ បន្ទាប់មក អ្នកអាចសរសេរពីគោលបំណងសំខាន់ និងច្បាស់លាស់ដែលអ្នកចង់បានពីអាហារូបករណ៍នេះ ព្រមទាំងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់អ្នក។
៣.បទពិសោធការងារ ឬ ពានរង្វាន់ដែលទទួលបាន៖ បទពិសោធការងារនេះ អ្នកអាចសរសេរពីការងារដែលអ្នកធ្លាប់ធ្វើកន្លងមក ដូចជាការងារស្ម័គ្រចិត្តក្នុងសង្គម ការហាត់ការ និងអាចជាការចូលរួមក្នុងកម្មវិធីសិក្ខាសាលាណាមួយ ឬ អាចជាយុទ្ធនាកាអ្វីមួយដែលចូលរួមចំណែកជួយដល់សង្គម។ ប្រសិនជាអ្នក មានជំនាញភាពជាអ្នកដឹកនាំកាន់តែល្អ មិនថាក្នុងសង្គម ក្នុងសហគមន៍ ឬ ថ្នាក់រៀនរបស់អ្នក។
ម្យ៉ាងវិញទៀត ពានរង្វាន់ ឬ អ្វីដែលអ្នកធ្លាប់ចូលប្រកួតផ្នែកចំណេះដឹងនៅស្ថាប័នណាខ្លះ ក៏គួរតែរាប់បញ្ចូលផងដែរ ដើម្បីឲ្យប្រវត្តិរូបអ្នកកាន់តែមានទម្ងន់ និងភាពទាក់ទាញ។ អ្វីដែលសំខាន់នោះគឺ អ្នកគួរដាក់ឆ្នាំនៃព្រឹត្តិការណ៍នីមួយការងារថ្មីៗ ទៅចាស់។

៤.ការអប់រំ៖ ចំណុចការអប់រំ អ្នកគួរដាក់ប្រវត្តិការសិក្សារបស់អ្នកពីតាមឆ្នាំសិក្សាបញ្រ្ចាស់ពីបច្ចុប្បន្ន ទៅអតីតកាល ត្រឹមកម្រិតវិទ្យាល័យ។ ពិន្ទុដែលអ្នកទទួលបានខ្ពស់បំផុត ឬ GPA នៅសាកលវិទ្យាល័យ។
៥.ជំនាញ៖ នៅចំណុចនេះ អ្នកមិនគួរសរសេរពីចំណុចមិនល្អរបស់ខ្លួនទេ វាជាឱកាសដែលអ្នកអួតពីជំនាញរបស់អ្នក ដូចជាអ្នកពូកែខាងអ្វី? ផ្នែកទំនាក់ទំនង? ប្រព័ន្ធបច្ចេកទេស?
៦.ចំណង់ចំណូលចិត្ត៖ អ្នកគួររៀបរាប់ពីអ្វីដែលអ្នកចូលចិត្តធ្វើ ដូចជាការងារក្នុងសង្គម ធ្វើការជាក្រុម ឬ ចែករំលែកបទពិសោធផ្សេងៗដល់អ្នកដទៃជាដើម។
៧.ភាសា៖ ផ្នែកភាសា គឺសំខាន់ណាស់ អ្នកគួរសរសេរពីភាសាទាំងអ្នកចេះទាំងប៉ុន្មាន ដើម្បីលើកពីគុណភាព CV របស់អ្នកឲ្យមើលទៅកាន់តែលេចធ្លោ។
៨.អ្នកធានា៖ ចំណុចចុងក្រោយនេះ គឺអ្នកធានា អ្នកគួរស្នើសុំដល់បុគ្គលណាដែលមានឋានៈ ឬ មុខតំណែងល្អ ដើម្បីធ្វើជាអ្នកធានារបស់អ្នក អាចជាសាស្ត្រាចារ្យ ឬ អ្នកគ្រប់គ្រងណាមួយដែលអ្នកស្គាល់ស្និទស្នាល។
គួររំលឹកថា ដើម្បីសិស្សនិសិ្សតត្រៀមខ្លួនបានល្អនៅពេលជួបសម្ភាសន៍ផ្ទាល់ក្នុងដំណាក់ការទទួលបានអាហារូបករណ៍នោះ គឺសិស្សនិស្សិតគ្រប់រូប គួរសិក្សាពីក្រុមហ៊ុន សាលា ឬ ស្ថាប័នដែលខ្លួនបានដាក់ពាក្យទៅនោះឲ្យបានច្បាស់លាស់សិន ដើម្បីទទួលបានព័ត៌មានច្រើន និងច្បាស់លាស់៕
ដោយ៖ អុន ស្រីមាន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម៨ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


