KPT+
សត្វជិតផុតពូជ កូនខ្លាត្រី ត្រូវពលរដ្ឋខេត្តតាកែវ ស្ម័គ្រចិត្តប្រគល់ជូនក្រុមអ្នកអភិរក្សសត្វព្រៃ
កូនខ្លាត្រីមួយក្បាល ត្រូវបានពលរដ្ឋនៅខេត្តតាកែវស្ម័គ្រចិត្តប្រគល់ជូន មន្ត្រីអភិរក្សសត្វព្រៃ នៃមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ នេះ។ នេះបើតាមការបង្ហោះលើបណ្តាញសង្គមហ្វេសបុក មុននេះ របស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងអ្នកនាំពាក្យ ក្រសួងបរិស្ថាន។

ខ្លាត្រី (ឈ្មោះអង់គ្លេស៖ Fishing Cat ឈ្មោះវិទ្យាសាស្រ្ត៖ Prionailurus viverrinus) ត្រូវបានចាត់បញ្ចូលជាក្រុមសត្វ “ងាយរងគ្រោះ” នៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN។ ចំនួនសត្វខ្លាត្រីនេះកំពុងថយចុះយ៉ាងឆាប់រហ័ស និងខិតទៅជិតការផុតពូជនៅតំបន់ជាច្រើននៃអាស៊ីអាគ្នេយ៍។

លោក នេត្រ ភក្ត្រា លើកឡើងបន្តថា នេះគឺជាមោទកភាពរបស់រដ្ឋាភិបាល និងអង្គការដៃគូដែលធ្វើការងារអភិរក្ស បានខិតខំអប់រំផ្សព្វផ្សាយពីផលប៉ះពាល់ នៃការបាត់បង់សត្វព្រៃ និងសារៈសំខាន់នៃវត្តមានសត្វព្រៃក្នុងប្រព័ន្ធអេកូឡូស៊ី។ ជាពិសេសតានរយៈយុទ្ធនាការអន្ទាក់ស្មើសូន្យដ៏មានប្រជាប្រិយភាពផ្តួចផ្តើម និងដឹកនាំធ្វើដោយក្រសួងបរិស្ថាន សហការជាមួយអង្គការដៃគូដែលធ្វើការងារអភិរក្ស បានធ្វើឱ្យប្រជាពលរដ្ឋមានការយល់ដឹង និងចូលរួមកាន់តែខ្លាំង។ នេះជាការបោះជំហានទៅមុខដ៏វិជ្ជមានសម្រាប់ការអភិរក្ស។

ក្នុងនាមក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា លើកឡើងថា៖ “ខ្ញុំសូមថ្លែងអំណរគុណបងប្អូនប្រជាពលរដ្ឋដែលបានប្រគល់កូនខ្លាត្រីនេះឱ្យក្រុមអ្នកអភុរក្សដើម្បីបន្តថែរក្សាអភិរក្សឱ្យបានល្អ។ ប្រជាពលរដ្ឋភាគច្រើនបានយល់ដឹងពី សារៈប្រយោជន៍នៃសត្វព្រៃ ជីវៈចម្រុះ និងបានកំពុងចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងការការពារអភិរក្សសត្វព្រៃ តាមរយៈការធ្វើសេចក្តីរាយការណ៍ពេលឃើញសត្វព្រៃ និងការលក់ដូរសាច់សត្វព្រៃខុសច្បាប់”។

គួរបញ្ជាក់ថា ខ្លាត្រី (ខ្លាត្រីមានសម្បុរប្រផេះ រោមទន់មានស្នាមអុចៗ ជើងខ្លី ត្រចៀកខ្លី មានស្នាមអុចតូចៗនៅលើស្លឹកត្រចៀក។ ក្បាលរាងវែងស្តួច កន្ទុយខ្លីជាងក្បាល-ដងខ្លួនរោមទន់មានស្នាមអុចៗ រាងឆ្នូតខ្លីនៅលើខ្នង។ កន្ទុយមានសម្បុរប្រផេះមានអុចខ្មៅៗនៅផ្នែកគល់ និងមានបង្កង់ខ្មៅនៅផ្នែកចុង។ ថ្ពាល និងក្តោងច្រមុះមានព័ណ៌ប្រផេះ មានឆ្នូតពីរចាប់ពីភ្នែកមកក្រោមត្រចៀក។

ខ្លាត្រីជាសត្វចូលចិត្តរស់នៅតាមព្រៃគម្ពោត និងព្រៃល្បោះក្បែរមានទឹក ដែលជាកន្លែងដែលវាអាចចាប់ត្រី ក្តាម បក្សី គ្រុំ និងសត្វដទៃទៀតបានធ្វើជាអារហារ។ ខ្លាត្រីអាចបង្កើតកូនបានពី២-៣ក្បាល បន្ទាប់ពីពពោះរយៈពេល៩០-៩៥ថ្ងៃ ហើយវាអាចបន្តពូជបាននៅអាយុ៨ខែកន្លះ។ សត្វប្រភេទនេះមានរបាយនៅតំបន់ភូមិភាគឦសាន ភាគខាងជើង និងនិរតីនៃប្រទេសកម្ពុជា។ កន្លងមក ខ្លាត្រីត្រូវបានបញ្ជាក់វត្តមាននៅតំបន់រ៉ាមសារស្ទឹងសែន បឹងទន្លេសាប និងដែនជម្រកសត្វព្រៃពាមក្រសោប៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


