ព័ត៌មានជាតិ
ទិវាចងចាំនឹងត្រូវធ្វើឡើងនៅមជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជើងឯក ក្រោមការរៀបចំនិងចាត់ចែង ដោយសាលារាជធានីភ្នំពេញ
ទិវាចងចាំនឹងត្រូវប្រារព្វធ្វើឡើងដូចរៀងរាល់ឆ្នាំនៅមជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជើងឯក សង្កាត់ជើងឯកខណ្ឌដង្កោ នាថ្ងៃ២០ ឧសភា ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។ ប៉ុន្តែអ្វីដែលប្លែកនោះ គឺឆ្នាំនេះត្រូវប្រារព្វធ្វើឡើងក្នុងកម្រិតមួយធំជាង និងអធឹកអធម្មជាងឆ្នាំមុនៗ ជាមួយនឹងការអានសារលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីផងដែរ។

នេះជាការបញ្ជាក់ឱ្យដឹងពីលោក កើត ឆែ អភិបាលរង តំណាងលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញក្នុងកិច្ចប្រជុំពិភាក្សា ជាលើកទី៣ ជុំវិញការរៀបចំទិវាចងចាំថ្ងៃ២០ឧសភា នារសៀលថ្ងៃទី១៦ឧសភានេះ នៅសាលារាជធានីភ្នំពេញ។

លោក កើត ឆែ បានមានប្រសាសន៍លើកឡើងថា បើតាមគម្រោងសំរាប់ឆ្នាំ២០២៥នេះ ការប្រារព្វទិវាចងចាំថ្ងៃ២០ឧសភានឹងត្រូវធ្វើឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឬតំណាងសម្តេចបវរធិបតី។ ប៉ុន្តែជាលទ្ធផលចុងក្រោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រគល់ការប្រារព្វទិវាចងចាំនេះ មកឱ្យរដ្ឋបាលរាជធានីភ្នំពេញ ជាអ្នកចាត់ចែង និងរៀបចំវិញ នោះគឺលោក ឃួង ស្រេង នឹងអញ្ជើញជាអធិបតីភាពដូចដែលធ្វើឡើងរាល់ឆ្នាំ គ្រាន់តែការប្រារព្វទិវាធ្វើឡើងក្នុងកម្រិតមួយធំជាង និងអធឹកអធម្មជាងឆ្នាំមុនៗ។ អ្វីដែលខុសពីបណ្តាឆ្នាំមុនៗទៀតនោះ គឺលោក ឃួង ស្រេង នឹងត្រូវអានសារលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងឱកាសប្រារព្វទិវាចងចាំ២០ឧសភានេះ។ ចំណែកការរៀបចំឈុតឆាកសម្តែង និងការរៀបចំតាមបែបសាសនា គឺនៅរក្សាដូចបណ្តាឆ្នាំមុនៗដដែរ។

គួរបញ្ជាក់ថា ការប្រារព្វទិវាចងចាំថ្ងៃ២០ឧសភា ធ្វើឡើងដើម្បីរំលឹកឱ្យក្មេងជំនន់ក្រោយបានដឹង និងយល់ឱ្យបានច្បាស់ពីរបបដ៏សាហាវយង់ឃ្នងរបស់ពួកប្រល័យពូជសាសន៍ប៉ុល ពត ដែលបានប្រព្រឹត្តមកលើប្រជាជនកម្ពុជាអស់រយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ដោយបានកាប់សម្លាប់ប្រជាជនកម្ពុជាអស់ជាង៣លាននាក់ និងដើម្បីរួមគ្នារក្សាសន្តិភាពឱ្យបានគង់វង់នៅកម្ពុជា ពិសេសគឺការពារឱ្យបាននូវរបបដ៏សាហាវយង់ឃ្នងនេះ កុំឱ្យវិលត្រឡប់មកលើប្រទេសកម្ពុជាជាថ្មីម្តងទៀត៕
អត្ថបទ៖ ស្រីរ័ត្ន

-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


