Connect with us

កីឡា

រង្វាន់​រថយន្ត​១​គ្រឿង ម៉ូតូ៣​គ្រឿង​កំពុង​រង់ចាំ​ម្ចាស់​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ពាន​សម្តេច​តេជោ

បានផុស

នៅ

ការ​ប្រកួត​​វគ្គ​ផ្តាច់​ព្រ័ត្រពាន​រង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៨ ឆ្នាំ២០២៤/២៥ ​នឹង​ធ្វើ​នៅ​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​២០២៥ នៅ​ពហុកីឡដ្ឋាន​ជាតិ មរតក​តេជោ រវាងក្លិប​ព្រះ​ខ័ន​រាជស្វាយរៀង និង​ភ្នំពេញ​ក្រោន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សំបុត្រ​ចូល​ទស្សនា​ការ​ប្រកួត​នេះ​បាន​​ចាប់​ផ្តើម​បើក​លក់​​កាល​ពី​​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០២៥ ស្ថិត​នៅ​ទី​តាំង​​​ពហុកីឡដ្ឋាន​ជាតិ អូឡាំពិក និង​តាម App។

តម្លៃសំបុត្រ​មាន​២​ប្រភេទ គឺ

  • ​ប្រភេទ A មាន​តម្លៃ ១៧,០០០​រៀល​ ដែល​សំបុត្រ​នេះ​មាន​ ឱកាស​ឈ្នះ​រង្វាន់​រថយន្ត១​គ្រឿង។
  • ប្រភេទ B តម្លៃ ១០,០០០​រៀល ដែល​សំបុត្រ​នេះ​មាន​ឱកាស​ឈ្នះ​រង្វាន់​ម៉ូតូ​ (​​៣​រង្វាន់)​។

សំបុត្រ​ចាប់​ផ្តើម​លក់​វេលា​ម៉ោង១០​ព្រឹក​ ដល់​ម៉ោង​៦​​ល្ងាច ថ្ងៃចន្ទ ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០២៥ ដោយមាន​ទី​តាំង​លក់​​នៅ​ ពហុកីឡដ្ឋាន អូឡាំពិក និង​តាម​រយៈ App: Live by Wonder Pass រហូត​ដល់​​​ថ្ងៃ​ទី២៤ ខែ​ឧសភា សំបុត្រ​នឹង​បន្ត​​លក់​នៅ​ពហុកីឡដ្ឋាន​ជាតិមរតក​តេជោ។

ការ​ប្រកួត​ដណ្តើម​យក​ចំណាត់​ថ្នាក់​លេខ​៣ ចាប់​ពី​ម៉ោង​៤​រសៀល រវាង ក្រុម បឹងកេត និង​វិសាខា ខណៈ​ការ​ប្រកួត​​ ដណ្តើម​ជើង​ឯក​ រវាង ព្រះ​ខ័ន​រាជ​ស្វាយរៀង និង​ ភ្នំពេញ​ក្រោន វេលា​ម៉ោង​៧​យប់។

សូម​បញ្ជាក់​ថា ក្លិប​ព្រះ​ខ័ន​រាជ​ស្វាយរៀង ដែល​ជា​ម្ចាស់​ការពារ​តំណែង​ជើង​ឯក​ឆ្នាំ​ចាស់ ត្រូវ​ប៉ះ​ដៃ​គូ​ចាស់​វគ្គ​ផ្តាច់​ព្រ័ត្រ​កាល​ពីរដូវ​កាល​មុន គឺ ភ្នំពេញ​ក្រោន៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា៣៣ វិនាទី មុន

រង្វាន់​រថយន្ត​១​គ្រឿង ម៉ូតូ៣​គ្រឿង​កំពុង​រង់ចាំ​ម្ចាស់​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ពាន​សម្តេច​តេជោ

សន្តិសុខសង្គម៧ នាទីutes មុន

ករណីគ្រោះថ្នាក់ចរាចរណ៍នៅផ្លូវ៦០ម៉ែត្រមានការថមថយច្រើន ក្រោយរបាំងចែកទ្រូងផ្លូវត្រូវបានដាក់រួចរាល់

កីឡា១៥ នាទីutes មុន

លោក Amorim ថា ចាញ់ Chelsea យប់មិញ នឹងអាចជួយលោករឿងមួយនៅវគ្គផ្តាច់ព្រ័ត្រ UEL

ព័ត៌មានជាតិ២២ នាទីutes មុន

សម្ដេចធិបតី ថា កំពង់ឆ្នាំងជាខេត្តគោលដៅថ្មីនៃបណ្ដុំរោងចក្រ ខណៈកំពុងខ្វះកម្លាំងពលកម្ម

សន្តិសុខសង្គម២៣ នាទីutes មុន

ជនជាតិចិន ដែលបាញ់២គ្រាប់ព្រោះខឹងសន្តិសុខមិនអោយជក់បារីក្នុងហាង អាចប្រឈមជាប់ពន្ធគារពី៦ខែ ទៅ២ឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម