កីឡា
លោក Amorim ថា ចាញ់ Chelsea យប់មិញ នឹងអាចជួយលោករឿងមួយនៅវគ្គផ្តាច់ព្រ័ត្រ UEL
លោក Ruben Amorim អ្នកចាត់ការរបស់ Manchester United បានមើលឃើញផលវិជ្ជមានមួយ ដែលនឹងអាចជួយក្រុមរបស់លោកនៅវគ្គផ្តាច់ព្រ័ត្រពាន Europa League បន្ទាប់ពីក្រុមរបស់លោកបរាជ័យទល់នឹង Chelsea កាលពីយប់មិញ។

នៅយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ១៧ ខែ ឧសភា នេះ ក្រុម Chelsea បានបើកទ្វារកីឡដ្ឋាន Stamford Bridge ទទួលស្វាគមន៍ក្រុម Manchester United នៅក្នុងការប្រកួតសប្តាហ៍ទី ៣៧ នៃក្របខណ្ឌ Premier League ខណៈនៅក្នុងការប្រកួតនោះ Man United បានបរាជ័យក្នុងលទ្ធផល ១ ទល់នឹង ០។
ទោះជាការប្រកួតនេះ Man United បរាជ័យក៏ពិតមែន ប៉ុន្តែលោក Amorim យល់ថា បន្ទាប់ពីការប្រកួតនេះ គឺនឹងអាចជួយលោកយ៉ាងច្រើន ក្នុងការសម្រេចចិត្តជ្រើសរើសកីឡាករ ១១ នាក់ដំបូងឱ្យបានត្រឹមត្រូវនៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រពាន Europa League ខាងមុខ។

ថ្លែងក្រោយការប្រកួត លោក Amorim បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ការប្រកួតទល់ Chelsea គឺបានជួយខ្ញុំយ៉ាងច្រើន ដើម្បីជ្រើសរើសកីឡាករ ១១ នាក់ដំបូងនៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រពាន Europa League។ វាគឺជាកំហុសមួយ ដែលខ្ញុំមិនឱ្យកីឡាករខ្លះបានលេងសោះក្នុងរយៈពេល ១០ ថ្ងៃមុនវគ្គផ្តាច់ព្រ័ត្រមកដល់។
សូមបញ្ជាក់ថា Man United នឹងត្រូវជួក្រុម Tottenham Hotspur ក្នុងវគ្គផ្តាច់ព្រ័ត្រពាន Europa League នៅថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០២៥ សប្តាហ៍ក្រោយនេះ៕

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ Tribuna.Com
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៩ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដំណាំសក្តានុពលសំខាន់ៗរបស់កម្ពុជា ជាគោលដៅនាំចេញ ស្រូបទាញចំណូលចូលជាតិមួយឆ្នាំៗរាប់ពាន់លានដុល្លារ


