KPT+
ទទួលទានអាហារថ្ងៃត្រង់កំលុងរោគរាតត្បាតឱ្យមានសុវត្ថិភាព ត្រូវចេះក្បាច់នេះ
ការទទួលទានអាហារថ្ងៃត្រង់ ខណៈពេលសហគមន៍កំពុងស្ថិតក្នុងវិបត្តិកូវីដ-១៩ គ្រប់គ្នាអាចប្រឈមនឹងហានិភ័យនៃការឆ្លងរោគ ជាពិសេសអ្នកធ្វើការក្រុមហ៊ុន សហគ្រាស និងរោងចក្រជាដើម។
ក្នុងកំលុងពេលនេះ វិធានការអនាម័យនិងគម្លាតសង្គម ពិតជារឿងដែលមិនអាចធ្វេសប្រហែសបានឡើយ។ រាល់សកម្មភាពនានាដែលតម្រូវឱ្យចេញក្រៅផ្ទះ សុទ្ធតែមានឱកាសក្នុងការឆ្លងវីរុស។ ដូចនេះ អ្នកធ្វើការដែលធ្លាប់តែទទួលទានអាហារថ្ងៃត្រង់នៅតាមហាងបាយឬកន្លែងការងារ ត្រូវបន្ថែមការប្រុងប្រយ័ត្នទ្វេរឡើង ដើម្បីបញ្ចៀសការចម្លងកូវីដ-១៩ដោយមិនដឹងខ្លួន។
ទាំងនេះជាសេចក្ដីណែនាំខ្លះៗ ទាក់ទិននឹងនឹងការបរិភោគអាហារថ្ងៃត្រង់ ក្នុងអំឡុងរោគរាតត្បាត៖
ការទទួលទានអាហារនៅខាងក្រៅ

– ពិនិត្យមើលមើលទីតាំងហាងបាយឱ្យមែនទែនពាក់ព័ន្ធនឹងអនាម័យ និងគម្លាតតុអាហារ។
– ជ្រើសរើសម៉ោងណាដែលមិនសូវមានមនុស្សចូលច្រើន ដោយអាចចេញទៅញ៉ាំមុនឬក្រោយគេបន្តិច ព្រោះកាលណាមនុស្សតិច ហានិភ័យឆ្លងក៏ទាប។
– អង្គុយនៅតុអាហារដោយរក្សាគម្លាតគ្នាយ៉ាងហោចណាស់ ១ ម៉ែត្រកន្លះ ។
– ប្រើប្រាស់អាល់កុលឬជែលលាងសម្អាតដៃ និងបាញ់អាល់កុលទៅលើកន្លែងអង្គុយជាមុនសិន មុននឹងចូលតុ ។
– មុននឹងប្រើប្រាស់ សម ចង្កឹះ និងស្លាបព្រា សូមជ្រលក់ទៅក្នុងទឹកក្ដៅសិន ឬបើគ្មានទឹកក្ដៅ អាចស្នើសុំម្ចាស់ហាង ។
ការទទួលទានអាហារនៅខាងក្នុង

ស្ថិតក្នុងស្ថានភាពនៃការរីករាលដាល បើអាចចម្អិនអាហារខ្លួនឯង ហើយខ្ចប់មកបរិភោគនៅកន្លែងការងារជាការប្រសើរជាងចេញក្រៅ។ បើពុំនោះទេ អាចកម្មង់អាហារតាមរយៈកម្មវិធីដឹកជញ្ជូនអាហារផ្សេងៗ ក៏ជាការល្អដែរ។ មួយវិញទៀត សម្រាប់អ្នកមានផ្ទះមិនឆ្ងាយពីកន្លែងធ្វើការ គួររើសយកអាហារថ្ងៃនៅផ្ទះ ជាការប្រសើរបំផុត។
ទោះយ៉ាងណា មិនថាបររិភោគអាហារនៅកន្លែងការងារ នៅតាមហាងបាយ ឬនៅផ្ទះក្ដី សូមអនុវត្តជានិច្ចនូវអនាម័យផ្ទាល់ខ្លួនដោយលាងដៃឱ្យបានខ្ជាប់ខ្ជួន ដើម្បីសុវត្ថិភាព៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Asiaone
ចុចអាន៖ ចេញពីធ្វើការចូលផ្ទះ កុំភ្លេចធ្វើតាមតិចនិកនេះ ចៀសវាងនាំកូវីដតាមខ្លួន
ចុចអាន៖ មនុស្សចាស់ដែលមានជំងឺវង្វេងវង្វាន់ ប្រឈមការស្លាប់ខ្ពស់ដោយកូវីដរហូតដល់ ៩០ ភាគរយ

-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
មាស សុខសោភា ស្នើមហាជនទុកផ្លូវឱ្យខ្លួននិងតាសក់ស ក្រោយដឹងរឿងអតីតស្វាមីប្តឹង និងនៅតែមានការវែកញែក
-
ចរាចរណ៍២ ថ្ងៃ ago
Update៖ អ្នកបង្កគ្រោះថ្នាក់បុករះនៅមុខក្រសួងមហាផ្ទៃ ជានាយការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
-
ចរាចរណ៍១ ថ្ងៃ ago
Update៖ អ្នកបើករថយន្ដបុករះនៅមុខក្រសួងមហាផ្ទៃ ស្ថិតក្រោមជាតិអាល់កុល 0,35mg/L
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ឃាត់ខ្លួនប្រធានផ្សារទួលពង្រ និងបក្ខពួក ពាក់ព័ន្ធករណីដើរយកភាស៊ីពីអាជីវករលក់ដូរតាមរ៉ឺម៉កម៉ូតូ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
រតនគិរី៖ ជនជាតិដើមភាគតិច ស្នើរដ្ឋាភិបាលសាងសង់ស្ពានឆ្លងកាត់ទន្លេសម្រួលដល់ការធ្វើដំណើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ខែលអាកាសដែលឥណ្ឌាប្រើបាញ់ដ្រូនប៉ាគីស្ថាន តាមពិតលួចទិញពីរុស្ស៊ីក្នុងតម្លៃជាង៥ពាន់លានដុល្លារ
-
កីឡា១៥ ម៉ោង ago
លោក អេ ភូថង ប្រាប់ថា មិនដឹងរឿងផ្ទាល់ខ្លួនរបស់ ធឿន ធារ៉ា ខណៈបែកធ្លាយវីដេអូជក់បារីអេឡិចត្រូនិក
-
ចរាចរណ៍២ ថ្ងៃ ago
បឋម៖ ករណីបុករះបង្កឡើងដោយរថយន្ដឡិចសុីសមួយគ្រឿងបណ្ដាលឲ្យមានអ្នកស្លាប់នៅផ្លូវព្រះនរោត្ដម