ព័ត៌មានអន្ដរជាតិ
ថៃព្យាករណ៍កូវីដ១៩កើនឡើងនៅក្នុងរដូវវស្សា
នាយកដ្ឋានគ្រប់គ្រងជំងឺថៃ (DDC) បានប៉ាន់ប្រមាណថា ការឆ្លង កូវីដ-១៩ នៅក្នុងប្រទេសថៃអាចកើនឡើងក្នុងរដូវវស្សាខាងមុខ និងអំឡុងបើកបវេសនកាលថ្មីរបស់សាលារៀន ខណៈចាប់តាំងពីដើមឆ្នាំនេះមកមានអ្នកស្លាប់១៥នាក់ហើយ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានThe Nation នៅថ្ងៃទី០៩ខែឧសភានេះ។

អគ្គនាយក DDC លោកវេជ្ជបណ្ឌិត Panumas Yanwetsakul បានបង្ហាញនៅថ្ងៃសុក្រថា ចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៨ ខែឧសភា ករណីឆ្លងកូវីដ-១៩ សរុបចំនួន ៧,០១៣ និងមានអ្នកស្លាប់ម្នាក់។ អត្រាឆ្លងខ្ពស់បំផុតត្រូវបានគេរកឃើញក្នុងចំនោមកុមារដែលមានអាយុពី ០-៤ ឆ្នាំ បន្ទាប់មកគឺមនុស្សដែលមានអាយុ ៣០-៣៩ និង ២០-២៩ ឆ្នាំ។
បើតាមសម្ដីលោក Panumas ចាប់តាំងពីដើមឆ្នាំនេះ (ថ្ងៃទី ១ ខែមករា ដល់ថ្ងៃទី ០៨ ឧសភា) ប្រទេសថៃបានកត់ត្រាករណី កូវីដ-១៩ ចំនួន ៤១,១៩៧ករណី និងមានអ្នកស្លាប់សរុបចំនួន ១៥ នាក់។
នៅក្នុងប្រទេសថៃកូវីដ-១៩ នៅតែបន្តរីករាលដាល ជាពិសេសទាក់ទងទៅនឹងការជួបជុំដ៏ធំ និងការផ្លាស់ប្តូររដូវ។ ករណីដែលមាននិន្នាការកើនឡើងគឺក្នុងរដូវវស្សានេះ ទោះបីជាតួលេខប្រចាំសប្តាហ៍ថ្មីៗបង្ហាញពីនិន្នាការធ្លាក់ចុះបន្តិចក៏ដោយ។
ក្រសួងសុខាភិបាលថៃក៏ណែនាំប្រជាពលរដ្ឋទូទៅឱ្យរក្សាអនាម័យផ្ទាល់ខ្លួនឱ្យបានល្អ ពាក់ម៉ាស់នៅកន្លែងមានមនុស្សកកកុញដូចជា តាមមធ្យោបាយធ្វើដំណើរសាធារណៈ មន្ទីរពេទ្យ និងកន្លែងថែទាំមនុស្សចាស់ជាដើម ហើយលាងដៃឱ្យបានញឹកញាប់៕


អត្ថបទ៖ ប៊ុន សុភាព
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


