សុខភាព
ចេញពីធ្វើការចូលផ្ទះ កុំភ្លេចធ្វើតាមតិចនិកនេះ ចៀសវាងនាំកូវីដតាមខ្លួន
ទោះមានការរីករាលជំងឺកូវីដ ១៩ ដោយសារការងារ ឬរបររកស៊ី មានគ្នាយើងមួយចំនួននៅតែត្រូវចេញក្រៅផ្ទះ ដែលអាចប្រឈមនឹងការឆ្លងជំងឺនេះ។ ដូចនេះ តិចនិកខាងក្រោមប៉ុន្មាននេះ ជួយយើងសម្អាតខ្លួនយើងពីវីរុសកូវីដ-១៩ ក្រោយចេញពីធ្វើការចូលផ្ទះ ចៀសវៀងនាំកូវីដ-១៩ជាប់ខ្លួនមកជាមួយដែរ។

មុនពេលទៅធ្វើការ

- យកអាល់កុល ឬទឹកលាងដៃតាមខ្លួនរហូត
- ពាក់ម៉ាសឲ្យជាប់
- ចម្អិនអាហារថ្ងៃត្រង់ រួចយកទៅធ្វើការ (បើអាច ចៀសវាងចេញបាយក្រៅ)
អំឡុងពេលធ្វើការ

- សម្លាប់មេរោគលើទូរស័ព្ទ កុំព្យូទ័រ ឬឧបករណ៍យើងប្រើនៅកន្លែងធ្វើការជាប្រចាំ
- លាងសម្អាតរាល់ពេលប្រើប្រាស់របស់រួមគ្នាហើយ
- ចៀសវាងការចាប់ដៃគ្នា
- សម្លាប់មេរោគកន្លែងញ៉ាំបាយថ្ងៃ ទាំងមុនពេលញ៉ាំ និងក្រោយពេលញ៉ាំ
- រក្សាគម្លាតពីអ្នកដទៃ
- ពាក់ម៉ាសពេលធ្វើការ (បើអាច)
ក្រោយពេលធ្វើការ

- សម្លាប់មេរោគលើទូរស័ព្ទដៃ កាបូបយួរ និងឧបករណ៍ផ្សេងៗក្រោយធ្វើការ
- ទុករបស់មិនចាំបាច់យកទៅផ្ទះនៅកន្លែងធ្វើការដូចកុំព្យូទ័រ ឯកសារនានា (បើអាច)
- ដោះខោអាវកខ្វក់ដាក់ក្នុងកន្ត្រកមួយកន្លែង ឬដាក់បោកតែម្ដងពេលដល់ផ្ទះ
- ងូតទឹកភ្លាមពេលទៅដល់ផ្ទះ
ត្រូវចាំថា យើងត្រូវគិតពីសុវត្ថិភាពសុខភាពយើង និងអ្នករស់នៅជាមួយយើងជាចម្បងពេលចេញទៅធ្វើការ ហេតុដូចនេះយើងត្រូវចៀសវាងកន្លែងមនុស្សច្រើន ឬកន្លែងដែលមានមនុស្សឆ្លងច្រើនករណី និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីសុវត្ថិភាពយើង គ្រួសាររបស់យើង និងអ្នកនៅជុំវិញខ្លួន៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ការពារខ្លួន! កូវីដអាចរស់នៅក្នុងទូទឹកកករហូត១ខែ និងលោហៈធាតុផ្សេងទៀតរាប់ថ្ងៃឯណោះ
ចុចអាន៖ កុំខំតែពាក់ម៉ាសនិងលាងដៃ ហើយភ្លេចរឿងសំខាន់ៗប៉ុន្មាននេះ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ