ព័ត៌មានអន្ដរជាតិ
ប្រយ័ត្ន! ថៃ មានមនុស្សស្លាប់៦នាក់ដោយសារកូវីដប្រភេទថ្មី ត្រឹមមួយសប្តាហ៍ ខណៈការឆ្លងកំពុងវាយលុកខ្លាំង
ស្ថានការណ៍ឆ្លងរាលដាលជំងឺកូវីដប្រភេទថ្មីនៅប្រទេសថៃ កំពុងឈានដល់កម្រិតព្រួយបារម្ភសាជាថ្មី ដោយក្នុងរយៈពេលត្រឹមមួយសប្តាហ៍ ពោលគឺចាប់ពីថ្ងៃទី៤ដល់១០ខែឧសភា មានករណីឆ្លងចំនួន១៦ ៦០៧ករណី ដែលភាគច្រើនជាប្រភេទអូមីក្រុងបំប្លែងថ្មី JN.1 ខណៈក្នុងរយៈពេលដូចគ្នានោះ ក៏មានមនុស្សស្លាប់៦នាក់ផងដែរ។

តាមការចុះផ្សាយរបស់ Bangkok Post នៅថ្ងៃអង្គារទី១៣ខែឧសភាឆ្នាំ២០២៥, តួលេខនេះបានបង្ហាញពីករណីឆ្លងកើនឡើងគួរឲ្យកត់សម្គាល់ បើធៀបនឹងរយៈពេលមួយសប្តាហ៍មុននោះ ដែលមានមនុស្សឆ្លងប្រមាណ ១៤ ៦៨០នាក់។
ជុំវិញបញ្ហានេះ វេជ្ជបណ្ឌិត Thira Woratanarat មកពីមហាវិទ្យាល័យវេជ្ជសាស្ត្រ នៃសាកលវិទ្យាល័យ Chulalongkorn បានបង្ហោះលើ Facebook ថា ការវិវឌ្ឍថ្មីៗនៃស្ថានភាពជំងឺនេះកំពុងបង្កក្តីព្រួយបារម្ភ។ ក្នុងចំណោមអ្នកឆ្លងកាលពីសប្តាហ៍មុន ក៏មានមនុស្សស្លាប់៦ករណីផងដែរ។ របាយការណ៍ពីនាយកដ្ឋានគ្រប់គ្រងជំងឺ (DDC) បានបង្ហាញពីកំណើននៃការរីករាលដាល ផ្ទុយទៅនឹងសេចក្តីថ្លែងការណ៍ដែលក្រសួងសុខាភិបាលសាធារណៈប្រកាសមុននេះ។

ទន្ទឹមនោះ វេជ្ជបណ្ឌិត Yong Poovorawan អ្នកឯកទេសខាងរោគសាស្ត្រនៃនាយកដ្ឋានកុមារ មកពីមហាវិទ្យាល័យវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ Chulalongkorn ក៏បានឲ្យដឹងដែរថា ករណីឆ្លងកូវីដបំប្លែងថ្មីកំពុងវាយលុកខ្លាំង។ មេរោគប្រភេទថ្មីនឹងឆ្លងរាលដាលលឿនណាស់ ជាមួយនឹងសមត្ថភាពយកឈ្នះវ៉់ាក់សាំងបាន ប៉ុន្តែវាមិនបង្កជារោគសញ្ញាធ្ងន់ធ្ងរទេ អាចព្យាបាលដោយធម្មតាបាន។
ពាក់ព័ន្ធការផ្ទុះឡើងថ្មីនៃមេរោគនេះ ក្រសួងសុខាភិបាលកម្ពុជាក៏បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការបង្កើនការការពារខ្លួនផងដែរដោយនិយាយថា ស្ថានភាព នៃការចម្លងវីរុសកូវីដ-១៩ នៅតែបន្តមាននៅឡើយ ហើយចុងក្រោយនេះគឺពពួកអូមីក្រុងដែលបានបំប្លែងខ្លួនជាបន្តបន្ទាប់ ជាពិសេសពពួកអូមីក្រុងបំប្លែងថ្មីប្រភេទ JN.1 ដែលរកឃើញដំបូង ក្នុងខែសីហា ឆ្នាំ២០២៣ ហើយបានក្លាយរីករាលដាលយ៉ាងឆាប់រហ័សនៅក្នុងតំបន់ជាច្រើននៅទូទាំងពិភពលោក។

បច្ចុប្បន្នអង្គការសុខភាពពិភពលោក បានចាត់ថ្នាក់ថាជា វីរុសស្ថិតក្នុងវ៉ារ្យង់ចំណាប់អារម្មណ៍ ដោយសារតែការរីករាលដាលយ៉ាងឆាប់រហ័ស និងលក្ខណៈជីវសាស្ត្ររបស់វា។ ត្រឹមពាក់កណ្តាលខែមីនាឆ្នាំ២០២៥ អូមីក្រុងបំប្លែងថ្មី JN.1 ត្រូវបានរកឃើញមានជាង១៥ភាគរយនៃករណីជំងឺកូវីដ-១៩ ដែលបានរកឃើញនៅទូទាំងពិភពលោក។
ចំពោះ អ្នកឆ្លង JN.1 នេះ គឺមានរោគសញ្ញាមិនខុសប្លែកគ្នាពី ប្រភេទកូវីដ-១៩ ជំនាន់មុនៗ នោះទេ។ រោគសញ្ញាមានដូចជា គ្រុនក្តៅ ក្អកស្ងួត ឈឺបំពង់ក ហៀរសំបោរ ចង្អោរ និងក្អួត មានភាពស្រដៀងទៅ នឹងជំងឺផ្តាសាយធម្មតា។ ព័ស្តុតាងជាសកលបច្ចុប្បន្នមិនបង្ហាញថា JNបណ្តាលឱ្យមានជំងឺធ្ងន់ធ្ងរជាង ប្រភេទអូមីក្រុងពីមុននោះទេ។ ទោះជាយ៉ាងណាក៏ដោយ ជេអ៊ុន១ (JN.1) បង្ហាញពីលទ្ធភាពឆ្លងកាន់តែខ្ពស់ ឆ្លងលឿន និងអាចបញ្ញាបចូលប្រព័ន្ធភាពស៊ាំរបស់មនុស្សកាន់តែខ្លាំង ដោយសារការផ្លាស់ប្តូរនៅក្នុងប្រូតេអ៊ីន បង្គោល របស់វីរុស (mutations in the spike protein)។ ថ្វីត្បិត
ដ្បិតតែ JN.1 មានហានិភ័យសុខភាពសាធារណៈជាសកលនៅមានកម្រិតទាប ការបន្តការប្រុងប្រយ័ត្នគឺចាំបាច់ ជាពិសេសចំពោះបុគ្គលដែលមាន ហានិភ័យខ្ពស់នៃការចម្លងជំងឺរួមមាន អ្នកមានប្រព័ន្ធការពាររាងកាយខ្សោយ ជំងឺរ៉ាំរ៉ៃប្រចាំកាយ ទឹកនោមផ្អែម លើសឈាម ជនចាស់ជរា ស្ត្រីមានផ្ទៃពោះ ជាដើម។
វិធានការបង្កការឆ្លងមានដូចជា៖
- អនុវត្តឲ្យបានខ្ជាប់ខ្ជួននូវអនាម័យ ដោយលាងដៃឲ្យបានញឹកញាប់ ជាមួយសាប៊ូនិងទឹកស្អាត ក្នុងរយៈពេល៤០វិនាទីឬជាមួយអាល់កុលដែលក្នុងរយៈពេល២០វិនាទី។
- ពាក់ម៉ាសក្នុងករណីចាំបាច់ ជាពិសេសេនៅពេលកំពុងពាក់ម៉ាស សូមកុំយកដៃប៉ះផ្ទៃមុខនៃម៉ាសឬទាញម៉ាសដាក់ក្រោមចង្ការនិងត្រូវដូរម៉ាសថ្មីនៅពេលវាសើម។
- ត្រូវចៀសវាងការខាកស្តោះពាសវាលពាសកាល
- ត្រូវខ្ទប់មាត់និងច្រមុះពេលក្អក កណ្តាស់ ដោយប្រើម៉ាស ប្រើផ្នត់កែងដៃ ក្រម៉ា កន្សែង ឬក្រដាសអនាម័យ រួចខ្ទប់បោះចោលក្នុងធុងសម្រាបបិទជិត
- ចៀសវាងការចូលរួមក្នុងទីប្រជុំជនឬការធ្វើដំណើរ ប្រសិនបើអ្នកមានអាការៈក្តៅខ្លួន ក្អក ឬពិបាកដកដង្ហើមឬមានបញ្ហាសុខភាព ហើយត្រូវទៅពិនិត្យព្យាបាលជំងឺឲ្យបានត្រឹមត្រូវ
- រក្សាគម្លាតសុវត្ថិភាពពេលនៅក្បែរបុគ្គលដែលមានរោគសញ្ញាដូចជាផ្តាសាយ
- បុគ្គលម្នាក់ៗ ត្រូវបន្តទៅទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ បន្ថែមដើម្បីពង្រឹងកងការពារខ្លួន និងពង្រឹងភាពស៊ាំសហគមន៍ ដើម្បីបន្តចៀសផុតពីគ្រោះមហន្តរាយសុខភាពសាធារណៈ និងបន្តនិរន្តរន៍ភាពនៃការរស់នៅ ធម្មតា ក្នុងគន្លងប្រក្រតីភាពថ្មី
- ប្រសិនបើមានរោគសញ្ញា គ្រុនក្តៅ ក្អក ឈឺក្បាល ហូរសំបោរ ត្រូវស្វែងរកការពិគ្រោះយោបល់នៅមណ្ឌល សុខភាពឬ មន្ទីរពេទ្យរដ្ឋ ឬទំនាក់ទំនងមកលេខ១១៥ និងត្រូវពាក់ម៉ាសដើម្បីបង្កាការឆ្លងទៅអ្នកដទៃ៕
អត្ថបទ៖ សុខ សុវណ្ណ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


