ព័ត៌មានជាតិ
ដាច់ខ្សែបញ្ជូនអគ្គិសនីជាច្រើនកន្លែងម្សិលមិញ ធ្វើឲ្យច្រើនសង្កាត់ដាច់ភ្លើងពីល្ងាចដល់យប់
ភ្នំពេញ៖ ខ្យល់កន្ត្រាក់ដែលបានកើតឡើង កាលពីវេលាម៉ោងជាង ៥ ល្ងាច ថ្ងៃទី០៦ខែឧសភាឆ្នាំ២០២១ បានបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួន នៅរាជធានីភ្នំពេញនិងខេត្តកណ្តាល។ ប៉ុន្តែក្រុមការងារបច្ចេកទេសអគ្គិសនីកម្ពុជា បានចុះទៅជួសជុលកំហូចនៅតាមតំបន់ទាំងនោះទាំងយប់ ដើម្បីឲ្យប្រជាពលរដ្ឋបានប្រើប្រាស់ភ្លើងឡើងវិញ។


បើតាមអគ្គិសនីកម្ពុជាបានឲ្យដឹងថា ទីតាំងដែលដាច់ចរន្តអគ្គិសនីនោះ រួមមានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី៦០ (GS60-F2) មូលហេតុបណ្តាលមកពីបែក Pin Isolator និងខ្សែបណ្តាញតង់ស្យុងមធ្យម(MV) ធ្លាក់គងលើ Cross Arm ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ (១)ផ្លូវជាតិលេខ១ សង្កាត់វាលស្បូវ សង្កាត់ព្រែកឯង និងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (២) ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
ក្រុមការងារបច្ចេកទេសបានធ្វើការពិនិត្យដើម្បីជួសជុល និងភ្ជាប់ចរន្តជូនអតិថិជនឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ០៤:៥៥នាទីទៀបភ្លឺ។ ករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី៨ (GS8-F15) មូលហេតុដោយសារមានដើមឈើរលំគងលើខ្សែបណ្ដាញតង់ស្យុងមធ្យម(MV) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ (១)ផ្លូវជាតិលេខ៣ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ (២)ភូមិអង្គត្រកៀត សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
ក្រុមការងារបច្ចេកទេសបានធ្វើការកាប់សម្អាតដើមឈើ និងភ្ជាប់ចរន្តជូនអតិថិជនឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ០៤:០៩នាទីទៀបភ្លឺ។
ករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី៨ (GS8-F22) មូលហេតុដោយសារដាច់ខ្សែបណ្ដាញតង់ស្យុងមធ្យម(MV) ចំនួន០៣ហ្វា ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ (១)សង្កាត់ជើងឯក (២)សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ក្រុមការងារបច្ចេកទេសបានធ្វើការផ្លាស់ប្តូរហ្វុយស៊ីបថ្មី និងភ្ជាប់ចរន្តជូនអតិថិជនឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ០៣:០២នាទីទៀបភ្លឺ។
ករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី១២ (GS12-F3) មូលហេតុបណ្តាលមកពីមានធាងត្នោតប៉ើងធ្លាក់គងលើខ្សែបណ្ដាញតង់ស្យុងមធ្យម(MV) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ (១) សង្កាត់កាកាប សង្កាត់សំរោងក្រោម និងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ (២) វិថីឈ្នះឈ្នះ សង្កាត់គោករការ និងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ (៣) សង្កាត់ស្នោរ និងសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ (៤) ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។
ករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី៨ (GS8-F22) មូលហេតុដោយសារដាច់ខ្សែបណ្ដាញតង់ស្យុងមធ្យម(MV) ចំនួន០៣ហ្វា ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ (១)សង្កាត់ជើងឯក (២)សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ក្រុមការងារបច្ចេកទេសកំពុងធ្វើការពិនិត្យ ដើម្បីជួសជុល និងភ្ជាប់ចរន្តជូនអតិថិជនឲ្យឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅពេលទទួលបានព័ត៌មានបន្ថែមពីការដាច់ចរន្តអគ្គិសនីនេះ ក្រុមការងារនឹងជូនដំណឹងជាបន្តបន្ទាប់ទៀត។
ករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី៨ (GS8-F15) មូលហេតុដោយសារមានដើមឈើរលំគងលើខ្សែបណ្ដាញតង់ស្យុងមធ្យម(MV) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ (១)ផ្លូវជាតិលេខ៣ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ (២)ភូមិអង្គត្រកៀត សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
ក្រុមការងារបច្ចេកទេសកំពុងធ្វើការពិនិត្យ ដើម្បីជួសជុល និងភ្ជាប់ចរន្តជូនអតិថិជនឲ្យឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅពេលទទួលបានព័ត៌មានបន្ថែមពីការដាច់ចរន្តអគ្គិសនីនេះ ក្រុមការងារនឹងជូនដំណឹងជាបន្តបន្ទាប់ទៀត។
ករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី៤ (GS4-F20) មូលហេតុដោយសារធ្លាក់ខ្សែបណ្ដាញតង់ស្យុងមធ្យម(MV) គងលើចានទម្រ(Cross Arm) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ (១)ភូមិពងទឹក សង្កាត់ពងទឹក (២)ភូមិព្រៃសលិច សង្កាត់ព្រៃស (៣)ផ្លូវព្រៃស សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ (៤)ភូមិវាលកណ្ដាល ឃុំបាគូ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
ករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី១០ (GS10-F9)នៅ វេលាម៉ោង ២១:០០នាទីយប់ បណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ (១)សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ (២)សង្កាត់ស្នោរ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ (៣)ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។
ក្រុមការងារបច្ចេកទេសបានភ្ជាប់ចរន្តជូនអតិថិជនឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញទាំងស្រុងនៅវេលាម៉ោង២១:៣៤ នាទីយប់។
នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១៦:៥៦នាទីរសៀល មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី២ (GS2-F2B) មូលហេតុដោយសារមានស័ង្កសីប៉ើងទាក់ជាប់ខ្សែបណ្ដាញតង់ស្យុងមធ្យម(MV) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ (១)ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ (២)ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ និងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ក្រុមការងារបច្ចេកទេសធ្វើការពិនិត្យយកស័ង្កសីចេញ និងភ្ជាប់ចរន្តជូនអតិថិជនឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ១៩:៤៤នាទីយប់។
ករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី៥៣ (GS53-F1) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ (១)ផ្លូវសហព័ន្ធរុស្សី សង្កាត់កាកាប និងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ (២) ផ្លូវលេខ២០០៤ សង្កាត់ទឹកថ្លា និងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ក្រុមការងារបច្ចេកទេសបានធ្វើការពិនិត្យ ដើម្បីសម្អាតចេញ និងភ្ជាប់ចរន្តជូនអតិថិជនឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ២៣:០០នាទីយប់។
ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១៧:១៦នាទីល្ងាច មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី១០(GS10-F7) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ (១)ផ្លូវជាតិលេខ៤ សង្កាត់កន្ទោក ខណ្ឌកំបូល (២)សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (៣)ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ក្រុមការងារបច្ចេកទេសបានភ្ជាប់ចរន្តជូនអតិថិជនឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញទាំងស្រុងនៅវេលាម៉ោង១៩:៣៤ នាទីយប់។
នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១៧:២០នាទីល្ងាច មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី១២ (GS12-F3) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ (១) សង្កាត់កាកាប សង្កាត់សំរោងក្រោម និងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ (២) វិថីឈ្នះឈ្នះ សង្កាត់គោករការ និងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ (៣) សង្កាត់ស្នោរ និងសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ (៤) ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។
ក្រុមការងារបច្ចេកទេសកំពុងធ្វើការស្វែងរកកំហូច ដើម្បីជួសជុល និងភ្ជាប់ចរន្តជូនអតិថិជនឲ្យឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅពេលទទួលបានព័ត៌មានបន្ថែមពីការដាច់ចរន្តអគ្គិសនីនេះ ក្រុមការងារនឹងជូនដំណឹងជាបន្តបន្ទាប់ទៀត។
នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ នៅវេលាម៉ោង ១៧:១២នាទីល្ងាច មានករណីលោតឌីស្យុងទ័រទ្វារចរន្តតង់ស្យុងខ្ពស់១១៥គីឡូវ៉ុល ពីរោងចក្រអគ្គិសនី(KEB) និងពីរោងចក្រអគ្គិសនី(CEP) ទៅអនុស្ថានីយទី២(GS2) និងពីអនុស្ថានីយទី២(GS2) ទៅអនុស្ថានីយទី៨(GS8) មូលហេតុដោយសារមានស័ង្កសីប៉ើងទាក់ជាប់ខ្សែបណ្ដាញតង់ស្យុងមធ្យម(MV) និងខ្សែបណ្ដាញតង់ស្យុងខ្ពស់(HV) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ (១)ផ្នែកខ្លះក្នុងខណ្ឌមានជ័យ ខណ្ឌដង្កោ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌកំបូល រាជធានីភ្នំពេញ (២)ផ្នែកខ្លះក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។
ក្រុមការងារបច្ចេកទេសបានធ្វើការពិនិត្យដើម្បីយកស័ង្កសីចេញ និងភ្ជាប់ចរន្តជូនអតិថិជនឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញទាំងស្រុងនៅវេលាម៉ោង ២២:៥៥នាទីយប់។ករណីដាច់ចរន្តអគ្គិសនីនេះ បណ្តាលឲ្យបាត់បង់អានុភាពចំនួន ៥៨មេហ្កាវ៉ាត់។
នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១៦:២៨នាទីរសៀល មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី៦០ (GS60-F2) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ (១)ផ្លូវជាតិលេខ១ សង្កាត់វាលស្បូវ សង្កាត់ព្រែកឯង និងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (២) ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
ក្រុមការងារបច្ចេកទេសកំពុងធ្វើការស្វែងរកកំហូច ដើម្បីជួសជុល និងភ្ជាប់ចរន្តជូនអតិថិជនឲ្យឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅពេលទទួលបានព័ត៌មានបន្ថែមពីការដាច់ចរន្តអគ្គិសនីនេះ ក្រុមការងារនឹងជូនដំណឹងជាបន្តបន្ទាប់ទៀត៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ប៉ាគីស្ថានបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌា៥គ្រឿង ខណៈជនស៊ីវិលស្លាប់កើនឡើងជាបន្ត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រុស្ស៊ីព្រមានអ៊ុយក្រែន បើហ៊ានវាយប្រហារថ្ងៃ៩ឧសភា ក្រុងកៀវទំនងមិនអាចរស់ដល់ថ្ងៃ១០ឧសភាទេ
-
ជីវិតកម្សាន្ដ២៣ ម៉ោង ago
មាស សុខសោភា ស្នើមហាជនទុកផ្លូវឱ្យខ្លួននិងតាសក់ស ក្រោយដឹងរឿងអតីតស្វាមីប្តឹង និងនៅតែមានការវែកញែក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ ងាកទៅរកមេដឹកនាំដ៏មានឥទ្ធិពលមួយរូប ឲ្យជួយបញ្ចប់សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ស្នងការខេត្តកំពង់ធំអះអាងថា ការចោទប្រកាន់របស់លោក សុន ឆ័យ គឺជាការបំផ្លើស គ្មានមូលដ្ឋានច្បាស់លាស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អាជ្ញាធរខណ្ឌ៧មករា ទុកឱសានវាទ៣ថ្ងៃ ដល់ក្រុមអាជីវករលក់ទុរេន នៅផ្លូវព្រះសីហនុ បង្កភាពអនាធិបតេយ្យ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី បិទព្រលានយន្តហោះធំទាំងអស់នៅមូស្គូ ក្រោយអ៊ុយក្រែន បញ្ជូនដ្រូនវាយប្រហារទ្រង់ទ្រាយធំ ២យប់ជាប់គ្នា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខែលអាកាសដែលឥណ្ឌាប្រើបាញ់ដ្រូនប៉ាគីស្ថាន តាមពិតលួចទិញពីរុស្ស៊ីក្នុងតម្លៃជាង៥ពាន់លានដុល្លារ