Connect with us

សេដ្ឋកិច្ច

គម្រោងសាងសង់ស្ពានចាក់អង្រែ-ព្រែកប្រា សម្រេចបាន ៣៣,៥០% ដើរតាមផែនការ

បានផុស

នៅ

គិតត្រឹមដើមខែឧសភា ឆ្នាំ២០២៥នេះ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេច​បានប្រមាណ ៣៣,៥០% ដោយមិនមានការយឺតយ៉ាវជាងកម្មវិធីនោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គម្រោងនេះត្រូវបានបើកការដ្ឋានសាងសង់នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា។

លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនមានប្រសាសន៍ថា៖ រយៈពេលសាងសង់គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្រេចបាន ១៣ខែហើយ ស្មើនឹង ៣១% នៃផែនការសាងសង់ ៤២ខែ ដោយមិនមានការយឺតយ៉ាវជាងកម្មវិធីការងារដែលគ្រោងទុកទេ។

បច្ចុប្បន្នការងារសាងសង់ស្ពានផ្នែកខាងកើតសម្រេចបាន៖

១.ផ្នែកគ្រឹះស្ពានសម្រេចបានប្រមាណ ៥៥% ក្នុងនោះបានចាក់បេតុងសសរគ្រឹះចំនួន ១០៧ដើម (ក្នុងចំណោម ១៥៦ដើម) សាងសង់ជើងតាងបាន ៦ជើងតាង (ក្នុងចំណោម ២០ជើងតាង) និងធ្នឹមភ្ជាប់ក្រោមបានចំនួន ៨ធ្នឹម (ក្នុងចំណោម ១២ធ្នឹម)។

២. រចនាសម្ព័ន្ធក្រោមស្ពានសម្រេចបាន៣១,៥% រួមមានសាងសង់តួសរសរស្ពានបាន ៦តួសរសរ (ក្នុងចំណោម ១២​តួសរសរ) សាងសង់សរសេរស្ពានបាន ១៦សរសរស្ពាន (ក្នុងចំណោម ៥២សរសេរស្ពាន) និងសាងសង់ធ្នឹមភ្ជាប់ក្បាល​សរសរទទឹងស្ពានបាន ១០ធ្នឹម (ក្នុងចំណោម ៣៤ធ្នឹម) ព្រមទាំងការងារសំខាន់ៗមួយចំនួនទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥៣ នាទីutes មុន

រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជំរុញការងារ ចុះបញ្ជីដីធ្លី បង្ហើយនៅភូមិសាស្ត្រខេត្តរតនគិរី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​រុស្ស៊ី​ទាមទារ​​​​អ៊ុយក្រែន​ដក​ទ័ព​ចេញ​ពីខេត្តទាំង៤​ដែលរុស្ស៊ីកាន់កាប់​ ខណៈ​ហ្សេលេនស្គី​​ឲ្យបស្ចឹមប្រទេស​បន្តជួយ​

ព័ត៌មានជាតិ១ ម៉ោង មុន

យុវជនម្នាក់មក​ពី​ទី​រួម​ស្រុក​សំបូរ​ទទួល​បាន​ជ័យលាភីលេខ១ ក្នុង​ទិវា​ប្រាក់​រៀលឆ្នាំ២០២៥

ព័ត៌មានជាតិ២ ម៉ោង មុន

​ភ្នំ​ខ្នង​ផ្សារ នឹង​អភិវឌ្ឍន៍ទៅតាមស្ដង់ដារ ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរជាតិ និងអន្តរជាតិ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រុស្ស៊ី-អ៊ុយក្រែន​​​យល់​ព្រម​​ដោះ​ដូរ​ឈ្លើយសឹក​​​ម្ខាង​១០០​០​នាក់​ ​ប៉ុន្តែ​​គ្មាន​លទ្ធផល​បញ្ចប់សង្គ្រាម​

Sokha Hotels

ព័ត៌មានពេញនិយម