Connect with us

កីឡា

កីឡា​តេក្វាន់ដូ ITF​៖ ប្រកួត​សិស្ស​បឋម​ឆ្នាំ​នេះ​មាន​អាណាព្យាបាល​ សិស្ស​ មក​ទស្សនា​ផ្ទាល់​ជា​ច្រើន​

បានផុស

នៅ

ការ​ប្រកួត​តេក្វាន់ដូ​ ITF​ ព្រឹត្តិការណ៍​កីឡា​សិស្ស​បឋមសិក្សា​ឆ្នាំ​២០២៥​ នេះ​មាន​អាណាព្យាបាល​មក​ចូលរួម​ច្រើន​ និង​មាន​សិស្សៗ​មក​ពី​បណ្ដា​សាលា​រៀន​ផ្សេងៗក៏​ច្រើន​ដូច​គ្នា​ទាំង​នេះ​ចំណេញ​លើ​ការ​ផ្សព្វផ្សាយ​រួម​ទាំង​បណ្ដុះ​ចិត្ត​ស្រឡាញ់​ដល់​​អ្នកទាំង​នោះ​ផង​ដែរ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កែវ រ៉េមី

ថ្លែង​ក្នុង​ពិធី​បិទ​ការ​ប្រកួត​កីឡា​សិស្ស​បឋម​ លោក​ កែវ​ រ៉េមី​ បាន​កោត​សរសើរ​ពី​ភាព​ក្លាហាន​របស់​កីឡាករ​ កីឡា​ការិនី​ថ្នាល​ដែល​ចូលរួម​ប្រកួត​នោះ​បង្ហាញ​ពី​ភាព​ក្លាហាន​ និង​ប្រកប​ដោយ​បច្ចេកទេស​ដែល​នេះ​សបញ្ជាក់​ពី​ថ្នាល​របស់​កីឡា​តេក្វាន់ដូ​ ITF​ នៅ​ថ្ងៃ​អនាគត។​

រូបភាព​លើ​ផេក​សហព័ន្ធ

ប្រធាន​សហព័ន្ធ​ខាង​លើ​បន្ថែម​ទៀត​ថា​ ចំណុច​ល្អ​មួយ​ទៀត​នោះ​គឺ​ជា​ការ​ផ្សព្វផ្សាយ​ទៅ​ដល់​ស្រទាប់​យុវជន​ជា​សិស្សៗ​តាម​រយៈ​ការ​មក​ទស្សនាផ្ទាល់​នេះតែ​ម្ដង។​ មិន​ត្រឹម​តែ​ប៉ុណ្ណេះ​ក៏​មាន​អាណាព្យាបាល​មក​ចូលរួម​លើក​ទឹកចិត្ត​ដល់​កូនៗ​ជា​ច្រើន​ផង​ដែរ​ដែល​នេះ​ជា​ការ​ចូលរួម​អភិវឌ្ឍន៍​វិស័យ​កីឡា​មួយ​នេះ​ឲ្យ​កាន់​តែ​រីកចម្រើន។​

រូបភាព​លើ​ផេក​សហព័ន្ធ

បញ្ជាក់​ច្បាស់ៗ​នៅ​ខាង​មុខ​អ្នក​ចូលរួម​ លោក​ កែវ​ រ៉េមី​ ថា​ការ​ហ្វឹកហាត់​កីឡា​គឺ​សប្បាយ​បែប​នេះ​ និង​ធ្វើ​ឲ្យ​មាន​សុខភាព​ល្អ​ រាងកាយ​មាំមួន​ ពិសេស​ជៀស​ពី​ការ​ប្រព្រឹត្តិ​អំពើ​អបាយមុខ​ផ្សេងៗ​ក្លាយ​ជា​ពលរដ្ឋ​ល្អ​រស់នៅ​ក្នុង​សង្គម​ជាតិ។​

កីឡា​តេក្វាន់ដូ​ ITF​ កម្ពុជា​ បាន​បិទ​បញ្ចប់​ការ​ប្រកួត​កីឡា​សិស្ស​បឋមសិក្សា​​ឆ្នាំ​២០២៥​ ហើយ​កាល​ពី​ថ្ងៃ​ទី១០​ ខែ​ឧសភា​ កន្លង​ទៅ​នេះ។​ ការ​ប្រកួត​មាន​ ៨ រាជធានី-ខេត្ត​ ចូលរួម​ សរុប​ប្រតិភូ​ គ្រូ​បង្វឹក​ មន្ត្រី​បច្ចេកទេស​​ កីឡាករ​ កីឡា​ការិនី​ សរុប​ ៤៦​នាក់​ ប្រកួត​លើ​ ៦​វិញ្ញាសា៕​

រូបភាព​លើ​ផេក​សហព័ន្ធ

អត្ថបទដោយ៖ នួន ស៊ីណា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ នាទីutes មុន

៤ ខែឆ្នាំនេះ ខ្យល់កន្ត្រាក់បណ្ដាលឱ្យស្លាប់-របួសមនុស្សជិត ២០ នាក់ និងបំផ្លាញផ្ទះជិត ៤ ពាន់ខ្នង

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

វៀតណាម និងរុស្ស៊ី ព្រមព្រៀង​គ្នា​​ពន្លឿនកិច្ចសហប្រតិបត្តិការថាមពលនុយក្លេអ៊ែរ

ព័ត៌មានជាតិ២៦ នាទីutes មុន

អភិបាលខេត្តបាត់ដំបង ក្រើនរម្លឹកដល់ម្ចាស់រោងចក្រត្រូវពង្រឹងការគ្រប់គ្រងសំណល់រាវឱ្យបានល្អ

ព័ត៌មានជាតិ៣៤ នាទីutes មុន

នាវាចិនមួយគ្រឿង ចូលចតនៅផែរាម ដើម្បីត្រៀមសមយុទ្ធជាមួយកម្ពុជា

ព័ត៌មានអន្ដរជាតិ៣៤ នាទីutes មុន

សន្ទស្សន៍ទំនុកចិត្តវិនិយោគិនថៃ បន្ត​នៅកម្រិតទុទ្ទិដ្ឋិនិយមជុំវិញ​បញ្ហាពន្ធ

Sokha Hotels

ព័ត៌មានពេញនិយម