Connect with us

ព័ត៌មានជាតិ

ក្រសួងការងារដោះស្រាយបញ្ចប់ទំនាស់ រវាងរដ្ឋបាលនិងបុគ្គលិករោងចក្រស៊ីង កៃ សេន

បានផុស

នៅ

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងថា ករណីអំពី​ការជជែកវែកញែករវាងរដ្ឋបាលរោងចក្រ និងកម្មករនិយោជិតនៃក្រុមហ៊ុនស៊ីង កៃ សេន ហ្គាមិន ឯ.ក ដែលបានកើតឡើងកាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ ត្រូវបានដោះស្រាយរួច​រាល់ប្រកបដោយការយោគយល់ និងអធ្យាស្រ័យខ្ពស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយមានករណីនេះភ្លាម ក្រសួងការងារ បានចាត់មន្ត្រីជំនាញ ចុះពិនិត្យនិងសម្រប​សម្រួល​ដោះស្រាយដោយលទ្ធផលមានការយោគយល់ និងអធ្យាស្រ័យខ្ពស់ព្រោះភាគីរដ្ឋបាល​រោងចក្រ​ព្រមព្រៀងមិនធ្វើលិខិតព្រមាននោះទេខណៈភាគីកម្មករនឹងប្រគល់ជូនលិខិតពេទ្យបញ្ជាក់ពីគ្រោះថ្នាក់ចរាចរណ៍ទៅកាន់ក្រុមហ៊ុនផងដែរ។

សូមជម្រាបថា នៅថ្ងៃទី ០៩ ខែឧសភា គណនីហ្វេសប៊ុក ឈ្មោះ លី សុខភត្រា បានបង្ហោះសារ​ថា​ខ្លួនបានជួបគ្រោះថ្នាក់ចរាចរណ៍ដោយត្រូវរថយន្តបុកពីក្រោយរងរបួសតិចតួច ពេលកំពុងធ្វើដំ​ណើរទៅ​បំពេញការងារ​នៅក្រុមហ៊ុន សេង ហ្គាមិន ដោយយឺតម៉ោងធ្វើការមួយម៉ោង ប៉ុន្តែរដ្ឋ​បាល​​ក្រុមហ៊ុនបានបង្គាប់ឱ្យរូបលោកសរសេរដាក់លិខិតព្រមាន។

​បើតាមលោក ស៊ុន មេសា ក្រសួងការងារ តែងតែយកចិត្តទុកដាក់លើសុខដុមនីយកម្មនៃ​ទំនាក់​ទំនងវិជ្ជាជីវៈនៅក្នុងវិស័យដែលជាកិច្ចការងារអាទិភាពបំផុតមួយក្នុងចំណោមកិច្ចការអាទិភាពរបស់ក្រសួង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម