ព័ត៌មានអន្ដរជាតិ
អឺរ៉ុបទាមទារបទឈប់បាញ់ដោយគ្មានលក្ខខណ្ឌនៅអ៊ុយក្រែន គំរាមដាក់ទណ្ឌកម្មថ្មីលើរុស្ស៊ី
មេដឹកនាំអឺរ៉ុបដែលមានការគាំទ្រដោយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានចេញឱសានវាទដល់ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀរ ពូទីន ឲ្យយល់ព្រមបទឈប់បាញ់រយៈពេល ៣០ថ្ងៃដោយគ្មានលក្ខខណ្ឌនៅអ៊ុយក្រែនត្រឹមថ្ងៃទី១២ខែឧសភា ឬប្រឈមមុខនឹងទណ្ឌកម្មកាន់តែខ្លាំងដែលផ្តោតលើវិស័យថាមពល និងធនាគាររបស់រុស្ស៊ី។

ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលនៅទីក្រុងកៀវកាលពីថ្ងៃទី១០ឧសភា មេដឹកនាំមកពីចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ ប៉ូឡូញ និងអ៊ុយក្រែន បានសង្កត់ធ្ងន់លើភាពបន្ទាន់នៃការបញ្ឈប់អរិភាព។ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានព្រមានថា ការរំលោភលើបទឈប់បាញ់ដែលបានស្នើឡើងនឹងបង្កឲ្យមានការដាក់ទណ្ឌកម្ម«ដ៏ធំ» ពីសម្ព័ន្ធមិត្តអឺរ៉ុប និងអាមេរិក។ បទឈប់បាញ់មានគោលបំណងបញ្ឈប់ការប្រយុទ្ធគ្នានៅទូទាំងផ្ទៃដី សមុទ្រ និងផ្លូវអាកាស ដោយផ្តល់ជាការត្រួសត្រាយសម្រាប់កិច្ចចរចាការទូត។
ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានសម្តែងការត្រៀមខ្លួនសម្រាប់ការចរចា ដោយបញ្ជាក់ពីសារៈសំខាន់នៃបទឈប់បាញ់ជាមូលដ្ឋានគ្រឹះសម្រាប់កិច្ចចរចាសន្តិភាព។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានបង្ហាញថា ការគាំទ្ររបស់រុស្ស៊ីចំពោះបទឈប់បាញ់គឺមានលក្ខខណ្ឌ ដោយលើកឡើងពីការព្រួយបារម្ភលើការបន្តផ្តល់ជំនួយយោធារបស់លោកខាងលិចដល់អ៊ុយក្រែន។
សូមបញ្ជាក់ថា ក្រោយសំណើ និងការគំរាមពីមេដឹកនាំអឺរ៉ុប ប្រធានាធិបតីរុស្ស៊ីបានស្នើឲ្យមានកិច្ចចរចាសន្តិភាពផ្ទាល់ជាមួយអ៊ុយក្រែន នៅទីក្រុង Istanbul នៃប្រទេសអ៊ីតាលី នាថ្ងៃទី១៥ខែឧសភាខាងមុខ។ លោក ពូទីន បានសង្កត់ធ្ងន់ថា កិច្ចពិភាក្សាដែលបានស្នើឡើងគួរតែផ្តោតលើការដោះស្រាយបញ្ហាឫសគល់នៃជម្លោះ។ យ៉ាងណាមិញ នៅមិនទាន់មានការឆ្លើយតបពីភាគីអ៊ុយក្រែន ពាក់ព័ន្ធនឹងសំណើរបស់លោក ពូទីន នៅឡើយទេ៕
ដោយ៖ ឈាង

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
នយោបាយ៣ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់