ព័ត៌មានជាតិ
ទាស់ពាក្យសម្ដីជាមួយប្រពន្ធ បុរសម្នាក់សម្រេចចិត្តចង.ក សម្លាប់ខ្លួន
បុរសម្នាក់ព្រោះតែទាស់ពាក្យសម្ដីជាមួយប្រពន្ធ បានសម្រេចចិត្តធ្វើអត្តឃាតចង ក សម្លាប់ខ្លួនកាលវេលាម៉ោង៩និង០០នាទីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ នៅភូមិកណ្តាលក្រោម ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ សំ សារ៉េត ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរធ្វើស្រែរស់នៅភូមិ ឃុំ កើតហេតុ។

សមត្ថកិច្ចបានបន្ថែមថា ជនរងគ្រោះបានយកក្រមាពណ៌ស លាយខៀវ ទៅចង ក នឹងរនួតក្នុងបន្ទប់ ក្រោមផ្ទះ កម្ពស់២ម៉ែត្រកន្លះ ដោយសារខូចចិត្តដែលមានការឈ្លោះប្រកែកគ្នាជាមួយប្រពន្ធកាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១។
តាមការបញ្ជាក់របស់សមត្ថកិច្ច ក្រោយធ្វើកោសល្យវិច័យ ជនរងគ្រោះពិតជាបានស្លាប់ដោយចង កសម្លាប់ខ្លួនពិតប្រាកដមែន។ សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ ៖ ចាន់ ធី


-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


