Connect with us

ព័ត៌មានជាតិ

ក្រុមឈ្មួញដឹកដីលក់កំពុងបំផ្លាញផ្លូវស្ទើរក្លាយជាប្រឡាយក្នុងក្រុងដូនកែវ

បានផុស

នៅ

ខេត្តតាកែវ៖ ប្រជាពលរដ្ឋក្រុងដូនកែវមិនពេញចិត្តនឹងក្រុមឈ្មួញដែលធ្វើអាជីវកម្មដឹកដីលក់ដូចហែរកឋិនក្នុងក្រុង បង្កការខូចខាត់ផ្លូវខ្ទេចខ្ទីស្ទើរក្លាយជាប្រឡាយទឹកទៅហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រជាពលរដ្ឋដែលមានលំនៅដ្ឋានក្បែរៗផ្លូវដែលកំពុងរងផលប៉ះពាល់ ស្ថិតនៅភូមិស្នោរ សង្កាត់រកាក្នុង ក្រុងដូនកែវ បានសំណូមពរដល់អាជ្ញាធរក្រុង និងមន្ត្រីជំនាញពាក់ព័ន្ធខេត្តពិនិត្យចំពោះករណីនេះផង ថាតើគួរបណ្តោយឱ្យក្រុមឈ្មួញធ្វើអាជីវកម្មដោយបំផ្លាញផ្លូវសាធារណៈ ហើយយកលុយចូលហោប៉ៅខ្លួន ឬយ៉ាងណា។

ប្រជាពលរដ្ឋបន្តថា ទីតាំងចេញពីភោជនីយដ្ឋានសម្ផស្សអង្គរ ទៅកើតត្រង់ មានក្រុមហ៊ុនឡានដឹកដី ឆ្លងកាត់តាមផ្លូវនេះចេញចូល ឡើងបែកខូចអស់ហើយ ពិសេសម្ចាស់ក្រុមហ៊ុនឡានដឹកដីមិនបានខ្វល់ និងមិន​ឈូស​ឆាយធ្វើឱ្យបានស្អាតឡើងវិញងាយស្រួសធ្វើដំណើរនោះទេ ដោយទុកឱ្យផ្លូវខូចពិបាកធ្វើដំណើរ ថែមទាំងតៃកុងរថយន្តដឹកដីទាំងនោះបើកបរលឿនៗមិនសំចៃដៃទៀតផង។

ពាក់ព័ន្ធនឹងករណីនេះដែរ លោក កង អាណាន់ អភិបាលក្រុងដូនកែវបានឱ្យដឹងកាលពីរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ ថា លោកមិនទាន់ដឹងយ៉ាងម៉េចទេ ចាំលោកចុះទៅមើលសិនបានដឹង៕

អត្ថបទ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

អ្នក​ចិញ្ចឹម​ត្រី​នៅ​កម្ពុជា​ស្នើ​រដ្ឋាភិបាល​ចាត់​វិធានការ​នាំ​ចូល​ត្រី​ពី​ប្រទេស​ជិត​ខាង ​ដើម្បី​ជួយ​គាំទ្រ​ការ​ចិញ្ចឹមត្រី​ក្នុង​ស្រុក

ព័ត៌មានជាតិ២ ម៉ោង មុន

ផ្ទះទេវតាមួយខ្នង ជាអំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវ​បាន​លោកជំទាវ ហ៊ុន ម៉ាណា ប្រគល់​ជូន​ប្រជាពល​រដ្ឋ​នៅ​ខេត្ត​កំពង់ចាម

ព័ត៌មានជាតិ៤ ម៉ោង មុន

វឌ្ឍនភាព​ទំនប់​អូរតេធិបតី ៖ ក្រោយ​ដាក់​សម្ពោធ​ អាជ្ញាធរ​ត្រៀម​ត​បណ្តាញ​ផ្គត់ផ្គង់​ទឹកស្អាត​ជូនពលរដ្ឋ​ក្នុងខេត្តមណ្ឌលគិរី

កីឡា៤ ម៉ោង មុន

មាស​ ម៉ើ​ ប្រសិន​បើ​មាន​ការ​ឧបត្ថម្ភ​ណា​មួយ​លោក​នឹង​បន្ត​បើក​ក្លឹបមហិទ្ធិឬទ្ធិគុនខ្មែរ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អាស៊ាន​ឯកភាព​​មិនទទួលយក​ការ​បោះឆ្នោត​នៅមីយ៉ាន់​ម៉ា​គ្រោងធ្វើចុងឆ្នាំនេះ​​

ព័ត៌មានជាតិ១៥ ម៉ោង មុន

ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

ត្រឡប់មកពីក្រៅប្រទេសភ្លាម លោកឧកញ៉ា ហ៊ួត ជា នាំយកសម្ភារៈសំណង់ទៅជួយកញ្ញា ពេជ្រ ចរណៃ ភ្លាម និងទទួលធ្វើជា BA ថ្នាំលាប MC PAINT ថែមទៀត

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ភ្នាក់ងារ​ចារកម្ម​ជាន់​ខ្ពស់​អ៊ុយក្រែន ​ត្រូវ​បាន​គេ​បាញ់​សម្លាប់​នៅ​រដ្ឋធានី​កៀវ

ព័ត៌មានជាតិ២៣ ម៉ោង មុន

រដ្ឋមន្ត្រីវប្បធម៌កម្ពុជា ប្រាប់ពិភពលោកថា ថៃលួចចម្លងប្រាសាទអង្គរវត្ត និងស្នើសុំយូណេស្កូ ពិនិត្យលើបញ្ហានេះ

សន្តិសុខសង្គម៨ ម៉ោង មុន

ជំនន់ទឹកភ្លៀងអូរព្រំដែនកម្ពុជា ថៃ បានលិចច្រោះក្បាលស្ពាន និងផ្លូវវាងក្នុងស្រុកសំឡូត

Sokha Hotels

ព័ត៌មានពេញនិយម