សន្តិសុខសង្គម
ក្រុមស្ទាក់ប្លន់ម៉ូតូនៅជាយក្រុងដូនកែវ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានម្នាក់ ខណៈបក្ខពួកកំពុងគេចខ្លួន
ជនស្ស័យម្នាក់ក្នុងចំណោមបក្ខពួកផ្សេងទៀតត្រូវបានកម្លាំងសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ សហការណ៍ជាមួយសមត្ថកិច្ចស្រុកបាទីចាប់ខ្លួនបាន ក្រោយធ្វើសកម្មភាពស្ទាក់ប្លន់ម៉ូតូមួយគ្រឿងពីជនរងគ្រោះម្នាក់បានសម្រេច នៅផ្លូវជាយក្រុងដូនកែវ។

តាមការបញ្ជាក់ពីសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ក្រោយកើតហេតុភ្លាមៗ ម្ចាស់ម៉ូតូបានមកដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលក្រុងដូនកែវ ឲ្យជួយអន្តរាគមន៍។ ក្រោយទទួលបានពាក្យបណ្តឹងពីម្ចាស់ម៉ូតូ និងទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ កម្លាំងជំនាញនៃស្នងការដ្ឋាន សហការណ៍គ្រប់បណ្តាញសមត្ថកិច្ចនគរបាលតាមបណ្តាស្រុក រហូតកំណត់មុខសញ្ញា និងទិសដៅជនសង្ស័យកំពុងរត់គេច។

សមត្ថកិច្ចបញ្ជាក់បន្ថែមថា ជនសង្ស័យក្រោយធ្វើសកម្មភាពបានសម្រេច គឺជិះម៉ូតូដែលប្លន់បានតាមបណ្តោយផ្លូវជាតិលេខ២ ដល់ផ្សារសំរោងយ៉ោង បត់ទៅផ្លូវជាតិលេខ៣ ឆ្លងកាត់ប៉ុស្តិ៍រដ្ឋបាលត្រពាំងសាប ក៏ត្រូវសមត្ថកិច្ចសង្ស័យ ស្ទាក់ហៅសួរនាំ និងឃាត់ខ្លួនតែម្ដង ចំណែកបក្ខពួកផ្សេងទៀតដឹងខ្លួន ក៏បាននាំគ្នាជិះម៉ូតូរត់គេចខ្លួនបាត់អស់ គឺចាប់បានតែជនសង្ស័យម្នាក់ ជាមួយវត្ថុតាងម៉ូតូជនរងគ្រោះមួយគ្រឿងមកវិញ។
បច្ចុប្បន្នជនសង្ស័យដែលបង្ក្រាបបាន សមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ កំពុងសួរនាំបន្ថែមទៀត ដើម្បីឈានទៅវែកមុខរកបក្ខពួកយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ដោយឡែកវត្ថុតាងម៉ូតូរបស់ជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនម្ចាស់វិញហើយ ក្រោយត្រួតពិនិត្យឯកសារគ្រប់គ្រាន់៕
អត្ថបទ៖ វីរៈ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


